វិស័យថាមពល

រុស្ស៊ីបិទការនាំចេញប្រេងម៉ាស៊ូត ខណៈវិបត្តិប្រេងកាន់តែធ្ងន់ធ្ងរក្រោយអ៊ុយក្រែនវាយប្រហារហេដ្ឋារចនាថាមពលរបស់ខ្លួនជាបន្តបន្ទាប់


ប្រទេសរុស្ស៊ីបានសម្រេចផ្អាកការនាំចេញប្រេងម៉ាស៊ូតជាបណ្តោះអាសន្នហើយពេល​នេះ ​ដើម្បីទប់ស្កាត់វិបត្តិខ្វះប្រេងក្នុងស្រុក ដែលកំពុងកាន់តែធ្ងន់ធ្ងរទៅ ក្រោយ​អ៊ុយក្រែន បានវាយប្រហារជាបន្តបន្ទាប់​​ទៅ​លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន​។ វិធានការបន្ទាន់នេះបានបង្ហាញថា សង្គ្រាមមិនត្រឹមតែធ្វើឱ្យសមរភូមិក្តៅគគុកប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងវាយប្រហារដល់សេដ្ឋកិច្ច និងសន្តិសុខថាមពលរបស់រុស្ស៊ីផ្ទាល់ផងដែរ​។ នេះបើ​យោងតាមការចុះផ្សាយរបស់សារព័ត៌​​មាន Euro News នៅថ្ងៃទី៩ ខែកក្កដា នេះ។
វិស័យថាមពល
ដោយ

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក អាឡិចសេនឌ័រ ណុវេក (Alexander Novak) បានប្រកាស​គួរឱ្យភ្ញាក់​ផ្អើល​នៅថ្ងៃទី៩ ខែកក្កដា ​ថា រដ្ឋាភិបាល​រុស្ស៊ីបានដាក់បម្រាមនាំចេញប្រេងម៉ាស៊ូតភ្លាមៗ ដើម្បី​ធានាការផ្គត់ផ្គង់ប្រេងនៅក្នុងស្រុក ដែលកំពុងខ្វះខាត​កាន់​តែខ្លាំងឡើង។ ការសម្រេចចិត្តនេះកើត​មាន​ឡើងបន្ទាប់ពីអ៊ុយក្រែន បានបង្កើនការវាយប្រហារដោយដ្រូន​អត្តឃាត​ទៅ​លើរោងចក្រចម្រាញ់ប្រេង ឃ្លាំងស្តុកប្រេង និងស្ថានីយថាមពលរបស់រុស្ស៊ី។ ការវាយប្រហារទាំងនេះបានធ្វើឱ្យការផ្គត់ផ្គង់ប្រេងរាំងស្ទះ តម្លៃប្រេងហក់ឡើង ហើយប្រជាជននៅតំបន់មួយចំនួនត្រូវតម្រង់ជួររង់ចាំចាក់សាំងអស់ជាច្រើនម៉ោងទម្រាំតែបានចាក់។

មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីរូបនេះបានទទួលស្គាល់ថា ស្ថានការណ៍នៅតែគួរឱ្យព្រួយបារម្ភ ហើយរដ្ឋាភិបាលរុស្ស៊ី ក៏បានបញ្ជាឱ្យរោងចក្រចម្រាញ់ប្រេងដំណើរការពេញសមត្ថភាព និងពន្យារពេលការជួសជុលមួយចំនួន ដើម្បីបង្កើនផលិតកម្មប្រេងឥន្ធនៈ។
ទន្ទឹមនេះប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពវាយប្រហារលើរោងចក្រចម្រាញ់ប្រេង Saratov របស់រុស្ស៊ី ខណៈអ៊ុយក្រែនអះអាងថា ទីតាំងនេះ គឺជាប្រភពផ្គត់ផ្គង់ប្រេងដ៏សំខាន់សម្រាប់កងទ័ពរុស្ស៊ី។

បើយោងតាមវិមានក្រឹមឡាំង បម្រាមនាំចេញប្រេងម៉ាស៊ូតនេះនឹងមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំនេះ ប៉ុន្តែមិនអនុវត្តចំពោះការនាំចេញក្រោមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ដែលមានស្រាប់នោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក អានុទីន ឆ្លងផុតសំណាញ់ច្បាប់រឿងខ្ចីលុយជិត១២ពាន់លានដុល្លារ តែវិបត្តិសេដ្ឋកិច្ចនៅតែតាមលងបន្លាច

រដ្ឋាភិបាលចម្រុះរបស់លោក អានុទីន ឆានវីរៈគុល បានធូរស្បើយមួយគ្រាក្រោយតុលាការធម្មនុញ្ញថៃ បានកាត់សេចក្ដីជួយលាងជម្រះភាពមន្ទិលសង្ស័យជុំវិញក្រឹត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ