#វិស័យសេដ្ឋកិច្ច

Articles by Tag វិស័យសេដ្ឋកិច្ច

តើមានកត្តាចម្បងអ្វីជំរុញឱ្យធនាគារពិភពលោកព្យាករទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកមកនៅត្រឹម២,៣% នៅឆ្នាំនេះ?

ដោយ​ ​ ខេមបូណូមីស
សង្គ្រាមពាណិជ្ជកម្ម ដែលបង្កឡើងដោយសារការដំឡើងពន្ធរបស់រដ្ឋបាលសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងបង្កការរំខាន់ការធ្វើពាណិជ្ជកម្ម និងទាញទម្លាក់កំណើនសេដ្ឋកិច្ចជាសកល។ ជាក់ស្តែងធនាគារពិភពលោកបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៥ មកនៅត្រឹម២,៣%។ ជាមួយគ្នានេះស្ថាប័នហិរញ្ញវត្ថុពហុភាគីនេះ បានព្យាករសេដ្ឋកិច្ចអាម៉េរិក ថា នឹងសម្រេចបានកំណើនក្នុងរង្វង់១,៤% ខណៈសេដ្ឋកិច្ចរបស់បណ្តាប្រទេសសហភាពអឺរ៉ុប០,៧% ចិន៤,៥% និងឥណ្ឌាខ្ពស់ជាងគេ៦,៣%។