ហាងទំនិញ 7-Eleven
តើការដកខ្លួនរបស់ 7-Eleven អាចផ្តល់ផលវិជ្ជមាន និងអវិជ្ជមានយ៉ាងណាសម្រាប់សេដ្ឋកិច្ចកម្ពុជា?
By
ការសម្រេចចិត្តបញ្ចប់ប្រតិបត្តិការហាងទំនិញ 7-Eleven នៅកម្ពុជា របស់ក្រុមហ៊ុនថៃ CP All ស្របពេលដែលចលនាពហិការមិនប្រើប្រាស់ផលិតផលថៃ កំពុងពុះកញ្ជ្រោលបានបង្កើតទាំងឱកាស និងហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា។ ក្រុមអ្នកជំនាញមើលឃើញថា ការបិទប្រតិបត្តិការនេះ គឺជាការបើកទ្វារឱ្យអាជីវកម្មក្នុងស្រុកពង្រីកសក្តានុពល និងចំណែកទីផ្សារ ប៉ុន្តែវាក៏អាចបង្កផលប៉ះពាល់ដល់ការងាររបស់ពលរដ្ឋខ្មែរផងដែរ ប្រសិនបើគ្មានអ្នកវិនិយោគថ្មីចូលមកបំពេញចន្លោះទីផ្សារឱ្យបានទាន់ពេលវេលា ជាពិសេសក្នុងវិស័យលក់រាយ និងស្ថានីយប្រេងឥន្ធនៈ។ Read more