មរតកប្រវត្តិសាស្ត្រ ១៤០ ឆ្នាំនៃការបង្កើតរថយន្ត និងនវានុវត្តន៍ប្រព័ន្ធសុវត្ថិភាពមុនគេលើសកលលោក គឺត្រូវបានស្គាល់ថាជារថយន្តប្រណិត Mercedes-Benz។ ក្នុងនាមជា "ម្ចាស់ឧស្សាហកម្មយានយន្តដំបូងគេក្នុងសកលលោក" Mercedes-Benz មិនត្រឹមតែកំណត់ស្តង់ដារនៃភាពប្រណីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនត្រួសត្រាយផ្លូវក្នុងការបង្កើត ប្រព័ន្ធសុវត្ថិភាពយានយន្តមុនគេបង្អស់លើសកលលោក ដែលត្រូវបានយកទៅប្រើប្រាស់ជាស្តង់ដារក្នុងវិស័យរថយន្តទូទាំងពិភពលោក រួមមាន៖Crumple Zone៖ បង្កើតឡើងដំបូងគេក្នុងឆ្នាំ ១៩៥១ ដើម្បីការពារកាប៊ីនអ្នកដំណើរនៅពេលមានឧបទ្ទវហេតុកើតឡើង
- ប្រព័ន្ធហ្វ្រាំងជំនួយ (ABS) និងប្រព័ន្ធទប់លំនឹង (ESP)៖ ជាបច្ចេកវិទ្យាស្នូលដែលជួយឱ្យអ្នកបើកបរគ្រប់គ្រងរថយន្តបានយ៉ាងមានសុវត្ថិភាពបំផុតក្នុងគ្រប់ស្ថានភាពផ្លូវពេលចាប់ហ្វ្រាំង។
- ប្រព័ន្ធពោងសុវត្ថិភាព (Airbags) និងប្រព័ន្ធការពារមុនពេលប៉ះទង្គិច (PRE-SAFE®)៖ ដែលអាចព្យាករណ៍ និងត្រៀមលក្ខណៈការពារអ្នកបើកបរ និងអ្នករួមដំណើរដោយស្វ័យប្រវត្តិមុនពេលគ្រោះថ្នាក់កើតឡើង។
លើសពីនេះប្រវត្តសាស្ត្រថ្មីដែល RMA CAMBODIA នឹងនាំចូលផ្តាច់មុខដោយផ្ទាល់នូវម៉ូដែលល្បីៗជាច្រើនពី Mercedes-Benz ដែលអតិថិជនទន្ទឹងរង់ចាំ រួមមាន៖
- Mercedes-Benz GLS (កំពូលរថយន្ត SUV ខ្នាតធំ)៖ រថយន្ត SUV ដ៏ធំទូលាយដែលមានកៅអី ៣ ជួរ ប្រៀបដូចជាការនាំយកភាពប្រណីតឥតខ្ចោះនៃត្រកូល S-Class មកបំពាក់លើរថយន្ត SUV ស័ក្តិសមបំផុតសម្រាប់គ្រួសារ និងការធ្វើដំណើរផ្លូវឆ្ងាយប្រកបដោយផាសុកភាព។
- Mercedes-Benz GLE (រថយន្ត SUV ទំនើបទាន់សម័យ)៖ រថយន្ត SUV ដែលមានតុល្យភាពល្អឥតខ្ចោះ រវាងរូបរាងបែបស្ព័រ ភាពរឹងមាំ និងបច្ចេកវិទ្យាជំនួយការបើកបរដ៏ឆ្លាតវៃ។
- Mercedes-Maybach (កំពូលនៃភាពប្រណីត)៖ ជានិមិត្តរូបនៃភាពថ្លៃថ្នូរ កិត្យានុភាព និងផាសុកភាពដាច់គេ សម្រាប់ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងវិចិត្រប្រៀបដូចជាបន្ទប់ទទួលភ្ញៀវឯកជន ដែលផ្តល់នូវឯកជនភាព និងឧត្តមភាពខ្ពស់បំផុត។
- Mercedes-AMG (កំពូលកម្លាំងម៉ាស៊ីន និងល្បឿន)៖ បង្កើតឡើងសម្រាប់អ្នកដែលស្រឡាញ់ការបើកបរដ៏រំភើប និងអានុភាពខ្លាំងក្លា។ ត្រកូល AMG ល្បីល្បាញដោយសារការផ្គុំម៉ាស៊ីនដោយដៃផ្ទាល់ពីវិស្វករជំនាញម្នាក់សម្រាប់ម៉ាស៊ីនមួយគ្រឿង (One Man, One Engine) ដែលផ្តល់នូវសន្ទុះ និងសំឡេងម៉ាស៊ីនដ៏មានអំណាច។
តើការជាវរថយន្តពីក្រុមហ៊ុន RMA Cambodia ផ្តល់នូវទំនុកចិត្ត និងភាពខុសប្លែកយ៉ាងដូចម្តេចខ្លះ? កន្លងមក អតិថិជនមួយចំនួនធ្លាប់មានក្តីបារម្ភពាក់ព័ន្ធនឹងគ្រឿងបន្លាស់ ឬការថែទាំជួសជុលរថយន្ត Mercedes-Benz នៅកម្ពុជា។ ប៉ុន្តែក្រោមការគ្រប់គ្រង និងចែកចាយផ្លូវការរបស់ RMA Cambodia អ្វីៗត្រូវបានផ្លាស់ប្តូរ និងលើកកម្ពស់ទាំងស្រុង៖
1. រថយន្តស្តង់ដារសម្រាប់ទីផ្សារកម្ពុជា៖ ផលិតឡើងដោយតម្រូវតាមលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ថានភាពផ្លូវនៅកម្ពុជាដោយផ្ទាល់ ដែលធានាឱ្យប្រព័ន្ធម៉ាស៊ីនត្រជាក់ដំណើរការបានយ៉ាងល្អប្រសើរ និងម៉ាស៊ីនមានអាយុកាលប្រើប្រាស់បានយូរអង្វែង។
2. ការធានាផ្ទាល់ពីរោងចក្រ (Factory Warranty)៖ អតិថិជនលែងមានការព្រួយបារម្ភលើបញ្ហាបច្ចេកទេស ព្រោះរថយន្តនីមួយៗភ្ជាប់មកជាមួយការធានាត្រឹមត្រូវស្របតាមស្តង់ដារពីរោងចក្រ Mercedes-Benz ផ្ទាល់។
3. គ្រឿងបន្លាស់សុទ្ធ ១០០%៖ នាំចូលដោយផ្ទាល់ពីរោងចក្រ កាត់បន្ថយការរង់ចាំយូរ និងធានានូវសុវត្ថិភាពខ្ពស់បំផុតសម្រាប់រថយន្តរបស់លោកអ្នក។
4. អ្នកជំនាញបច្ចេកទេសទទួលបានការបណ្តុះបណ្តាលផ្ទាល់៖ ការជួសជុល និងថែទាំត្រូវបានអនុវត្តដោយក្រុមវិស្វករ ជាងជំនាញ និងទីប្រឹក្សាសេវាកម្មដែលបានឆ្លងកាត់ការបណ្តុះបណ្តាល និងទទួលស្គាល់ជាផ្លូវការពី Mercedes-Benz។
5. ROADSIDE ASSISTANCE និង Call-Center 24 ម៉ោង / 7 ថ្ងៃ
អគារតាំងបង្ហាញ (Showroom) ដ៏ធំស្កឹមស្កៃ និងទំនើបតាមស្តង់ដារអន្តរជាតិរបស់ Mercedes-Benz នឹងបើកដំណើរការជាផ្លូវការនាដើមឆ្នាំ 2027 ខាងមុខនេះ ដើម្បីទទួលស្វាគមន៍អតិថិជនមកទស្សនា សាកល្បងបើកបរ និងទទួលយកបទពិសោធន៍ដ៏ល្អឯក។ ទីតាំងនៃអគារតាំងបង្ហាញ៖ ស្ថិតនៅតាមបណ្ដោយ មហាវិថីសម្តេច ហ៊ុន សែន ៦០ម៉ែត្រ កែងមហាវិថីឧកញ៉ា ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអ្នកអាចទំនាក់សាកសួរ ឬកក់រថយន្តបានតាមរយលេខទូរស័ព្ទ ឬបណ្ដាញសង្គមដូចខាងក្រោម៖
លេខទំនាក់ទំនង៖ 092 777 028 / 085 777 093
ផេកហ្វេកបុកផ្លូវការ៖ Mercedes-Benz Cambodia | Facebook
Instagram: Instagram
Tiktok: https://www.tiktok.com/@mercedesbenz.cambo
YoutubeChannel: Mercedes-Benz Cambodia - YouTube
តេលេក្រាម: https://t.me/mercedesbenzcambo