​ ខេមបូណូមីស

Articles by author ​ ខេមបូណូមីស

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ

ដោយ​ ​ ខេមបូណូមីស
(រាជធានីភ្នំពេញ)៖ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ លោក Du Jianhao ដឹកនាំប្រតិភូក្រុមហ៊ុន Shaoxing Shangyu Xin Yinbang Biochemical Co., Ltd. ដែលជាក្រុមហ៊ុនផលិតថ្នាំកសិកម្ម និងជាសមាជិកក្រុមប្រឹក្សានៃសមាគមឧស្សាហកម្មថ្នាំកសិកម្មចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់ពីឱកាសនិងលទ្ធភាពវិនិយោគលើថ្នាំកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា។