Latest

Articles by published date

ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្រមានថា គោលនយោបាយគាំពារនិយមរបស់ឥណ្ឌូនេស៊ី ក្នុងការទាក់ទាញការវិនិយោគផ្នែកបច្ចេកវិទ្យាអាចនឹងបរាជ័យ

ដោយ​ ​ ខេមបូណូមីស
ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន ក្នុងការទាក់ទាញការវិនិយោគពីក្រុមហ៊ុនយក្សអាម៉េរិក Apple និងក្រុមហ៊ុនបច្ចេកវិទ្យាបរទេសផ្សេងៗទៀត តាមរយៈការតម្រូវឱ្យក្រុមហ៊ុនបរទេសនានា បោះទុនវិនិយោគក្នុងស្រុក រួមទាំងការសាងសង់រោងចក្រផលិតក្នុងស្រុកផងនោះ ប្រហែលជាមិនអាចនាំទៅរកផលចំណេញឡើយសម្រាប់រយៈពេលវែង ហើយអាចនឹងបរាជ័យដោយសារតែគោលនយោបាយគាំពារនិយមបែបនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។