ខេត្តជាប់ព្រំដែនថៃ

តើលទ្ធភាពសងកម្ចីរបស់ពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃមានស្ថានភាពបែបណា?


ជម្លោះព្រំដែនបង្កឡើងដោយប្រទេសថៃបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់ពលរដ្ឋខ្មែរជាច្រើនដែលរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែន​ ហើយក្នុងចំណោមពលរដ្ឋទាំងនោះ ក៏មានអ្នកកំពុងប្រើប្រាស់ឥណទានរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផងដែរ​។ បន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានប្រកាសបិទបញ្ចប់វិធានការសម្រាលបន្ទុកបណ្តោះអាសន្នលើការរៀបចំឥណទានឡើងវិញ សំណួរសំខាន់មួយបានចោទឡើងជុំវិញស្ថានភាពហិរញ្ញវត្ថុ និងសមត្ថភាពសងត្រឡប់របស់ប្រជាពលរដ្ឋនៅតាមបណ្តាខេដ្ឋជាប់ព្រំដែន ដែលធ្លាប់រងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកន្លងមក។
ខេត្តជាប់ព្រំដែនថៃ
ដោយ

តើការអនុវត្តបទប្បញ្ញត្តិធម្មតានេះអាចដាក់សម្ពាធកម្រិតណាដល់អ្នកខ្ចីប្រាក់ ហើយគ្រឹះស្ថានហិរញ្ញវត្ថុត្រូវដោះស្រាយបែបណា?
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានគូសបញ្ជាក់ថា មកទល់ពេលនេះគ្រប់ស្ថាប័នហិរញ្ញវត្ថុបាននិងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាដោយមិនមានការផ្តល់សម្បទាន ឬការអនុគ្រោះពិសេសបន្តទៀតដល់អតិថិជននៅតាមបណ្តាខេត្តជាប់ព្រំដែន ដែលយឺតយ៉ាវក្នុងការសងត្រឡប់ទៀតនោះឡើយ។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ស្ថាប័នផ្តល់កម្ចីនៅតែបើកទ្វារស្វាគមន៍ និងលើកទឹកចិត្តឱ្យអតិថិជនដែលខ្វះលទ្ធភាពសងត្រឡប់មកជួបពិភាក្សាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា។ លោកបានបន្ថែមថា ភាគច្រើនលើសលប់នៃអតិថិជននៅតែមានលទ្ធភាពសងត្រឡប់ជាធម្មតា ខណៈមានតែតិចតួចប៉ុណ្ណោះដែលនៅតែជួបការលំបាកដោយសារការបាត់បង់ប្រភពចំណូល។
បើតាមការអះអាងរបស់លោក សុខ វឿន នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៦ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានៅតែបន្តបង្ហាញពីភាពធន់ និងស្ថិរភាពយ៉ាងរឹងមាំ ទោះបីជាត្រូវឆ្លងកាត់សម្ពាធពីសេដ្ឋកិច្ចសកល និងប្រឈមនឹងបម្រែបម្រួលក្នុងស្រុកជាបន្តបន្ទាប់យ៉ាងណាក្តី។ លោកបានចាត់ទុកបញ្ហាប្រឈមទាំងនេះ គឺជាមេរៀន និងជាបទពិសោធដ៏សំខាន់ក្នុងការស្រោចស្រង់ និងពង្រឹងសុខភាពវិស័យហិរញ្ញវត្ថុឱ្យកាន់តែមានចីរភាព និងអាចវិវត្តទៅមុខដោយទំនុកចិត្ត។
គួររំលឹកថា កាលពីថ្ងៃទី២២ ខែកក្កដា ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំឱ្យគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់បញ្ឈប់ការអនុវត្តវិធានការសម្រាលបន្ទុកបណ្តោះអាសន្នលើការរៀបចំឥណទានឡើងវិញ។ ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលបំណងឱ្យទុនបម្រុង និងកម្រិតមូលធនរបស់គ្រឹះស្ថានហិរញ្ញវត្ថុឆ្លុះបញ្ចាំងពីហានិភ័យពិតប្រាកដនៃទីផ្សារ។ ទោះជាយ៉ាងណាធនាគារជាតិបានគូសបញ្ជាក់ថា វិធានការនេះមិនមែនជាការបិទផ្លូវក្នុងការរៀបចំឥណទានឡើងវិញទាំងស្រុងនោះទេ ពោលគឺអតិថិជន ដែលមានតម្រូវការចាំបាច់នៅតែអាចស្នើសុំរៀបចំឥណទានឡើងវិញបានក្រោមបទប្បញ្ញត្តិ និងលក្ខខណ្ឌបច្ចេកទេសធម្មតារបស់ស្ថាប័នហិរញ្ញវត្ថុ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យពលរដ្ឋថៃផ្ទុះកំហឹងប្រមូលផ្តុំគ្នាតវ៉ាតាមដងផ្លូវប្រឆាំងនឹងជនជាតិអ៊ីស្រាអែល?

ទឹកដីថៃមិនមែនសម្រាប់លក់ឡើយ! នេះជាសម្រែកប្រកបដោយកំហឹងដ៏ក្តៅគគុករបស់ប្រជាជនថៃរាប់រយនាក់ ដែលបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតអ៊ីស្រាអែល នាទ…

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅវៀតណាមកំពុងសម្រុកសាងសង់ទីក្រុងលំនៅឋាននៅតាមបណ្តោយឆ្នេរ ក្រោយតម្លៃផ្ទះនៅទីក្រុងធំៗហក់ឡើងខ្ពស់

ខណៈដែលតម្លៃលំនៅឋាននៅតាមបណ្តាទីក្រុងធំៗ និងទីប្រជុំជនសំខាន់ៗនៃប្រទេសវៀតណាម កំពុងហក់ឡើងថ្លៃខ្លាំង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗបានបង្វែរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ