ក្រុមហ៊ុន Vinamilk ត្រូវបានបង្កើតឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ ១៩៧៦ ហើយក្រុមហ៊ុន បានចំណាយពេលប្រាំទសវត្សរ៍ដើម្បីកែលម្អ និងសម្រិតសម្រាំងគ្រប់ដំណាក់កាលនៃអាហាររូបត្ថម្ភទឹកដោះគោ ចាប់តាំងពីការថែទាំសត្វ ការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការផ្សំរូបមន្ត និងការធានានូវគុណភាព។ បច្ចុប្បន្ន ជំនាញឯកទេសនេះត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិឈានមុខគេ ព្រមទាំងទទួលបានការជឿទុកចិត្តពីក្រុមគ្រួសារនៅក្នុងប្រទេស និងដែនដីជាង ៦៥ ទូទាំងពិភពលោក។
សម្រាប់គ្រួសារកម្ពុជា ព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនត្រឹមតែជាការប្រារព្ធពិធីអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីឱ្យពលរដ្ឋកម្ពុជាអាចទទួលបាននូវស្តង់ដាគុណភាព និងសុវត្ថិភាព អនុលោមតាមកម្រិតដែល Vinamilk បានប្រកាន់ខ្ជាប់អស់រយៈពេល ៥០ឆ្នាំកន្លងមកនេះ។
ជំនាញឯកទេសផ្នែកអាហាររូបត្ថម្ភរយៈពេលប្រាំទសវត្សរ៍ ដែលទទួលបានទំនុកចិត្តនៅទូទាំងពិភពលោក
ការវិនិយោគជាបន្តបន្ទាប់ អស់រយៈពេលប្រាំទសវត្សរ៍ លើជំនាញឯកទេសក្នុងវិស័យផលិតផលចេញពីទឹកដោះគោ បានធ្វើឱ្យក្រុមហ៊ុន Vinamilk ក្លាយជាក្រុមហ៊ុនផលិតផលទឹកដោះគោឈានមុខគេមួយក្នុងពិភពលោក។ ក្រុមហ៊ុន Vinamilk បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមហ៊ុនទឹកដោះគោលំដាប់កំពូលទាំង ៣៦ ក្នុងពិភពលោក បើគិតជាប្រាក់ចំណូល ហើយជាម៉ាកយីហោតែមួយគត់មកពីតំបន់អាស៊ីអាគ្នេយ៍ ដែលមានឈ្មោះក្នុងចំណោមម៉ាកយីហោទឹកដោះគោដែលមានគុណតម្លៃបំផុតទាំង ១០ ក្នុងពិភពលោក របស់ស្ថាប័ន Brand Finance។ នៅក្នុងរបាយការណ៍ Food & Drink ឆ្នាំ២០២៥ របស់ Brand Finance ក្រុមហ៊ុន Vinamilk ក៏ត្រូវបានប្រសិទ្ធនាមជាម៉ាកយីហោទឹកដោះគោដែលមានសក្តានុពលបំផុតក្នុងពិភពលោក ជាមួយនឹងកម្រិតភាពរឹងមាំនៃម៉ាកយីហោកម្រិត AAA+ ផងដែរ។
ក្រៅពីនេះ ក៏មានការទទួលស្គាល់ដោយឯករាជ្យលើទិដ្ឋភាពផ្សេងៗជាច្រើនរបស់ផលិតផល ដែលឆ្លុះបញ្ចាំងពីគុណតម្លៃដែលជាទីយកចិត្តទុកដាក់របស់គ្រួសារផងដែរ ពោលគឺភាពសុទ្ធ សុវត្ថិភាព រសជាតិ និងនវានុវត្តន៍របស់ផលិតផល។
ចំណែកនៅក្នុងវិស័យអាហាររូបត្ថម្ភសម្រាប់ទារក និងកុមារវិញ ក្រុមហ៊ុន Vinamilk បានក្លាយជាក្រុមហ៊ុនដំបូងគេក្នុងតំបន់អាស៊ី ដែលបានទទួលពានរង្វាន់ផលិតផលមានភាពស្អាត និងសុទ្ធ (Clean Label Project Purity Award) សម្រាប់គ្រប់ផលិតផលម្សៅទឹកដោះគោកុមាររបស់ខ្លួនក្នុងឆ្នាំ ២០២៣ ដែលជាពានរង្វាន់ផ្អែកលើការធ្វើតេស្តដោយមន្ទីរពិសោធន៍ឯករាជ្យ ដើម្បីពិនិត្យរកសារធាតុពុល និងភាពសុទ្ធនៃផលិតផល។
ចំពោះទឹកដោះគោស្រស់ ផលិតផល Vinamilk 100% Fresh Milk ទទួលបានការជឿទុកចិត្តពីមនុស្សគ្រប់វ័យរាប់លានគ្រួសារ សម្រាប់អាហាររូបត្ថម្ភប្រចាំថ្ងៃ។ សម្រាប់ផលិតផលកម្រិតព្រីមៀមវិញ ផលិតផល Vinamilk Green Farm បានការទទទួលស្គាល់ចំពោះភាពសុទ្ធនៃផលិតផលដោយស្ថាប័ន Clean Label Project បានការទទួលស្គាល់ផ្នែករសជាតិពីវិទ្យាស្ថានជាតិរសជាតិអន្តរជាតិស្ថិតក្នុងក្រុងប្រ៊ុចសែល ដោយការធ្វើតេស្ដសម្រាប់ពានរង្វាន់រសជាតិប្រណីត (Superior Taste Award) ត្រូវបានវាយតម្លៃតាមវិធីវិនិច្ឆ័យដោយចុងភៅអាជីព និងអ្នកជំនាញខាងរសជាតិដោយមិនឱ្យដឹងពីម៉ាកយីហោផលិតផលជាមុន និងបានការទទួលស្គាល់ផ្នែកគុណភាពពីស្ថាប័ន Monde Selection។ អនុលោមតាមការស្រាវជ្រាវទីផ្សារធ្វើឡើងដោយក្រុមហ៊ុន Alphanalyst Research Co., Ltd. ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានរកឃើញថា ផលិតផល Green Farm គឺជាស្រឡាយទឹកដោះគោស្រស់តែមួយគត់ក្នុងពិភពលោក ដែលទទួលបានការទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិទាំងបីតែម្ដងបែបនេះ។
ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍សន្និសីទទឹកដោះគោសកល (Global Dairy Congress) នាទីក្រុងបាសេឡូណា ក្រុមហ៊ុន Vinamilk ទទួលបានពានរង្វាន់ចំនួនប្រាំ នៅក្នុងពិធីប្រគល់ពានរង្វាន់នវានុវត្តន៍ទឹកដោះគោពិភពលោក ឆ្នាំ២០២៦ ក្នុងចំណោមផលិតផលចំនួន ១៧ ដែលបានចូលដល់វគ្គផ្តាច់ព្រ័ត្រ ដែលលោក Richard Hall ប្រធាន Global Dairy Congress និងប្រធានពានរង្វាន់នេះ បានពិពណ៌នាថាជាសមិទ្ធផលដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល ២០ឆ្នាំនៃការរៀបចំពានរង្វាន់នេះ។ ការទទួលស្គាល់ទាំងនេះបានគ្របដណ្តប់លើវិស័យអាហាររូបត្ថម្ភកុមារ អាហាររូបត្ថម្ភសម្រាប់វ័យចាស់ប្រកបដោយសុខភាពល្អ ទឹកដោះគោស្រស់ និងបង្អែម/ការ៉េម។
ផលិតផលអាហាររូបត្ថម្ភសម្រាប់កុមារមួយរបស់ក្រុមហ៊ុន Vinamilk ត្រូវបានប្រសិទ្ធនាមជាផលិតផលទឹកដោះគោកុមារល្អបំផុត ចំណែកផលិតផល Sure Prevent Gold បានទទួលការប្រសិទ្ធនាមជានវានុវត្តន៍សមស្របតាមវ័យល្អបំផុត; ផលិតផល Vinamilk Gelato Matcha Gotcha បាននាមជា ការ៉េមល្អបំផុត; ផលិតផល Vinamilk 100% Fresh Milk Flavoured ជាភេសជ្ជៈទឹកដោះគោមានរសជាតិល្អបំផុត; និងផលិតផល Vinamilk Gelato ជាផលិតផលមានការរចនាវេចខ្ចប់ល្អបំផុត។
ភាពហ្មត់ចត់នៅពីក្រោយទំនុកចិត្តរបស់អ្នកបរិភោគរយៈពេល ៥០ឆ្នាំ
នៅពីក្រោយកំណត់ត្រាដ៏ជោគជ័យនេះ គឺកើតចេញពីជំនឿយ៉ាងសាមញ្ញមួយ ពោលគឺ ការកសាងទំនុកចិត្តគឺធ្វើឡើងតាមរយៈការផ្ដល់ព័ត៌មានលម្អិតទាំងអស់ឱ្យបានត្រឹមត្រូវ។ លោកស្រី Mai Kieu Lien អគ្គនាយិការនៃក្រុមហ៊ុន Vinamilk បានលើកឡើងថា៖ “តែកាលណាអាហារចូលទៅក្នុងពោះបាត់ នោះគឺយើងលែងមានឱកាសកែប្រែកំហុសទៀតហើយ។ ហេតុនេះ សម្រាប់ក្រុមហ៊ុន Vinamilk គុណភាពមិនត្រឹមតែជាស្តង់ដាផលិតកម្មតែប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាក្រមសីលធម៌វិជ្ជាជីវៈ និងជាការទទួលខុសត្រូវចំពោះអ្នកបរិភោគ ពោលគឺជាគោលការណ៍ដែលយើងប្រកាន់ខ្ជាប់មិនដែលធ្វេសប្រហែសឡើយ មិនថាដោយហេតុផលណាក៏ដោយ”។ អស់រយៈពេលប្រាំទសវត្សរ៍មកនេះ ក្រុមហ៊ុន Vinamilk បានប្រែក្លាយជំនឿនោះទៅជាវិន័យដ៏ម៉ឺងម៉ាត់ ដោយបញ្ជ្រាបស្តង់ដាដ៏ហ្មត់ចត់នៅគ្រប់ដំណាក់កាលទាំងអស់ រាប់ចាប់ពីការចិញ្ចឹមសត្វ ការស្រាវជ្រាវអាហាររូបត្ថម្ភ ការផលិត និងការធានាគុណភាព ដើម្បីធានាថាគ្រប់ផលិតផលទាំងអស់ត្រូវបានផលិតឡើងប្រកបដោយស្តង់ដាគុណភាពដែលមិនមានការបន្ធូរបន្ថយស្ដង់ដា ឬបញ្ចុះគុណភាពឡើយ។
នៅតាមកសិដ្ឋានរបស់ក្រុមហ៊ុន Vinamilk ស្តង់ដាដ៏ហ្មត់ចត់ត្រូវបានអនុវត្តនៅគ្រប់ដំណាក់កាលទាំងអស់នៃការចិញ្ចឹមសត្វពាហនៈយកទឹកដោះ។ សត្វគោត្រូវបានតាមដានសុខុមាលភាពដោយប្រើប្រាស់បច្ចេកវិទ្យា និងទទួលបានការផ្តល់ចំណីដែលជ្រើសរើសយ៉ាងសម្រិតសម្រាំង ខណៈដែលកសិដ្ឋានទាំងអស់ទទួលបានវិញ្ញាបនបត្រ Global S.L.P. សម្រាប់ការអនុវត្តល្អផ្នែកកសិកម្ម។ បន្ថែមពីនេះ កសិដ្ឋានសរីរាង្គមួយនៅក្នុងបណ្តាញនេះ ក៏បានទទួលវិញ្ញាបនបត្រ EU Organic រយៈពេល ១០ ឆ្នាំជាប់ៗគ្នាផងដែរ។
យើងក៏អនុវត្តភាពហ្មត់ចត់ដូចគ្នានេះនៅគ្រប់ជំហានទាំងអស់នៃផលិតកម្មទឹកដោះគោ រាប់ចាប់ពីល្បឿននៃការដឹកជញ្ជូនទឹកដោះគោស្រស់បន្ទាប់ពីរឹតយកទឹកដោះពីកសិដ្ឋានទៅកាន់ឃ្លាំងរក្សាភាពត្រជាក់ភ្លាមៗ ដើម្បីធានាបាននូវភាពស្រស់របស់ទឹកដោះគោ។ ទោះបីជាការអនុវត្តល្អិតល្អន់ទាំងនេះ កម្រត្រូវបានអ្នកបរិភោគមើលឃើញក៏ដោយ ប៉ុន្តែសកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងពីជំនឿយ៉ាងមុតមាំរបស់ Vinamilk ថា គុណភាពដែលគួរឱ្យទុកចិត្តគឺកើតចេញពីភាពច្បាស់លាស់ និងភាពស៊ីសង្វាក់គ្នានៅគ្រប់ដំណាក់កាលទាំងអស់។
ក្រៅពីកសិដ្ឋាន និងដំណើរការរឹតយកទឹកដោះគោ បណ្តាញរោងចក្រផលិតកម្មរបស់ Vinamilk ត្រូវបានសាងសង់ឡើងតាមស្តង់ដាអន្តរជាតិ ដើម្បីធានាគុណភាព សុវត្ថិភាពចំណីអាហារ និងផលិតកម្ម។ ក្រុមហ៊ុនក៏បានអភិវឌ្ឍជំនាញ និងសមត្ថភាពបាញ់សម្ងួតម្សៅទឹកដោះគោដោយខ្លួនឯងតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៨០ ហើយបានក្លាយជាអ្នកត្រួសត្រាយផ្លូវបច្ចេកវិទ្យានេះក្នុងតំបន់អាស៊ី និងអាចគ្រប់គ្រងបានកាន់តែល្អិតល្អន់នូវសមាសភាពអាហាររូបត្ថម្ភ និងស្ថិរភាពនៃគុណភាពផលិតផលគ្រប់កញ្ចប់ផលិតផល។ នៅឆ្នាំ ២០១៣ ក្រុមហ៊ុន Vinamilk បានបើកសម្ពោធរោងចក្រ Vietnam Milk Factory និងរោងចក្រ Vietnam Powdered Milk Factory ដែលជា រោងចក្រខ្នាតយក្សពីរ មានទុនវិនិយោគសរុបប្រមាណ ១៥២ លានដុល្លារអាមេរិក។ រោងចក្រផលិតកម្មរបស់ក្រុមហ៊ុន ទទួលបានវិញ្ញាបនបត្រស្តង់ដាដែលទទួលស្គាល់ជាអន្តរជាតិ រួមមាន ISO 9001 (ប្រព័ន្ធគ្រប់គ្រងគុណភាព) និង FSSC 22000 (ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ) ហើយមន្ទីរពិសោធន៍របស់ក្រុមហ៊ុនទទួលបានការទទួលស្គាល់តាមស្តង់ដា ISO 17025 ដែលធានាថាគ្រប់ផលិតផលទាំងអស់ឆ្លើយតបតាមតម្រូវការដ៏ហ្មត់ចត់ផ្នែកគុណភាព សុវត្ថិភាព និងភាពត្រឹមត្រូវនៃអាហាររូបត្ថម្ភ មុនពេលទៅដល់ដៃអ្នកបរិភោគ។
វិន័យដ៏ម៉ឺងម៉ាត់នេះដែរ បានជួយជំរុញដល់នវានុវត្តន៍ផលិតផល ដោយក្នុងនោះ ក្រុមហ៊ុន Vinamilk ផ្តោតការយកចិត្តទុកដាក់លើផលិតផលផ្អែកលើការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាហាររូបត្ថម្ភជាក់លាក់។ ចំពោះផ្នែកទឹកដោះគោស្រស់ ផលិតផល Green Farm ប្រើប្រាស់បច្ចេកវិទ្យាសុញ្ញាកាសភ្លោះ ដើម្បីរក្សាសមាសធាតុធម្មជាតិរបស់ទឹកដោះគោ ហើយផលិតផល Green Farm High Protein ប្រើប្រាស់បច្ចេកវិទ្យាចម្រោះអ៊ុលត្រា (ultrafiltration)ដើម្បីផ្តល់ជូននូវទឹកដោះគោដែលមានប្រូតេអ៊ីនខ្ពស់ សម្បូរជាតិកាល់ស្យូម និងគ្មានធាតុឡាក់តូស សម្រាប់អ្នកបរិភោគដែលស្រឡាញ់សុខភាព និងចូលចិត្តមានសកម្មភាពច្រើន។
ការនាំយកទំនុកចិត្ត និងអាហាររូបត្ថម្ភទាំងនេះមកជូនគ្រួសារកម្ពុជា
ក្រុមហ៊ុន Vinamilk កំពុងបន្តវិនិយោគដើម្បីនាំយកអាហាររូបត្ថម្ភដែលខ្លួនផលិតបានឱ្យខិតមកកាន់តែជិតគ្រួសារកម្ពុជា។ ហាងគំរូដំបូងបង្អស់របស់ Vinamilk ត្រូវបានបើកសម្ពោធនៅលើមហាវិថីព្រះនេរុ រាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២៦ ហើយបន្ទាប់មកហាងគំរូទីពីរបានបើកដំណើរការនៅលើផ្លូវ ៤៨៨ ជិតផ្សារដើមថ្កូវ កាលពីថ្ងៃទី១ ខែឧសភា កន្លងមកនេះ។ ហាងទាំងពីរនេះ ត្រូវបានរចនាឡើងជាទីតាំងដើម្បីឱ្យអតិថិជនទទួលបាននូវបទពិសោធន៍ និងសិក្សាស្វែងយល់ផ្ទាល់ពីម៉ាកយីហោរបស់យើង ជាជាងគ្រាន់តែជាកន្លែងទិញទំនិញធម្មតា ដោយនៅទីនេះគ្រួសារអាចទស្សនា និងជ្រើសរើសផលិតផលគ្រប់មុខយ៉ាងសម្បូរបែប ដោយមានបុគ្គលិកជួយណែនាំផលិតផល និងឆ្លើយតបរាល់ចម្ងល់ ព្រមទាំងមានការភ្លក្សរសជាតិផលិតផលដោយឥតគិតថ្លៃ មានចាប់ពីទឹកដោះគោស្រស់ រហូតដល់ការ៉េម Gelato ដែលអនុញ្ញាតឱ្យអតិថិជនអាចសាកល្បងប្រើមុនពេលសម្រេចចិត្តជ្រើសរើសទិញផលិតផលណាមួយ។
នៅហាងគំរូទីមួយ ផ្នែករៀបរាប់សាច់រឿងរបស់ម៉ាកយីហោ និងធ្នើរតាំងផលិតផល គឺជាផ្នែកដែលមានអ្នកចូលទស្សនាច្រើនជាងគេ ការចុះឈ្មោះជាសមាជិកមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ហើយអតិថិជនជាច្រើនបានរកឃើញថា ផលិតផលទឹកដោះគោស្តង់ដាអន្តរជាតិមានតម្លៃដែលអាចទទួលយកបានជាងអ្វីដែលពួកគេរំពឹងទុក។ ហាងទាំងពីរប្រកាន់ខ្ជាប់នូវស្តង់ដាគុណភាព និងសុវត្ថិភាពដូចគ្នាដែលម៉ាកយីហោនេះអនុវត្តនៅគ្រប់ទីផ្សារទាំងអស់ ដែលជាការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការនាំយកអាហាររូបត្ថម្ភប្រចាំថ្ងៃដែលគួរឱ្យទុកចិត្ត ឱ្យកាន់តែងាយស្រួលទទួលបានសម្រាប់គ្រួសារកម្ពុជា។
លោក Pham Hong Y ប្រធានផ្នែកលក់រាយរបស់ក្រុមហ៊ុន Vinamilk បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជាគឺជាទីផ្សាររយៈពេលវែងរបស់យើង ហើយការពង្រីកវត្តមានរបស់យើងនៅទីនេះ គឺត្រូវបានធ្វើឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់។ សញ្ញាណវិជ្ជមានដែលយើងទទួលបានពីដំណើរការហាងគំរូទីមួយរបស់យើងនៅលើមហាវិថីព្រះនេរុ ដូចជាចំនួនសមាជិកដ៏ច្រើនដែលបានចុះឈ្មោះ ព្រមទាំងការចូលរួម និងចាប់អារម្មណ៍របស់ពួកគេចំពោះដំណើរសាច់រឿងរបស់ម៉ាកយីហោ និងផលិតផលរបស់យើង គឺពិតជាផ្តល់ការលើកទឹកចិត្តដល់ពួកយើងជាខ្លាំង”។
ការប្តេជ្ញាចិត្តរបស់យើង គឺមិនកម្រិតនៅត្រឹមតែនៅលើធ្នើរតាំងទំនិញតែប៉ុណ្ណោះទេ។ ផលិតផលយ៉ាងសម្បូរបែបដូចជា Green Farm, SUSU, ADM និង Fresh Milk 100% ឥឡូវនេះមានលក់នៅតាមហាងចាប់ហួយ និងផ្សារទំនើបនានាផងដែរ។ បន្ថែមលើទីតាំងលក់ទំនិញផ្ទាល់ នៅខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន Vinamilk បាននាំយកម៉ាកយីហោរបស់ខ្លួនទៅដល់កន្លែងដែលគ្រួសារកម្ពុជាជួបជុំគ្នា ជាមួយហាងលក់ចុងសប្តាហ៍នៅវ៉កស្ទ្រីត ក្នុងរាជធានីភ្នំពេញ ដោយមានផ្ទាំងជញ្ជាំងរៀបរាប់បង្ហាញសាច់រឿងរបស់ម៉ាកយីហោ ការភ្លក្សរសជាតិផលិតផល ល្បែងកម្សាន្ត និងបរិវេណសម្រាប់កុមារលេង ដែលផ្តល់ជូនអ្នកចូលទស្សនានូវបទពិសោធន៍ផ្ទាល់ពីផលិតផលគ្រប់មុខ។ ក្រុមហ៊ុនបានឱ្យដឹងថា ព្រឹត្តិការណ៍នេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង និងការឆ្លើយតបជាវិជ្ជមាន ដែលជាសញ្ញាដ៏ល្អ ស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់របស់គ្រួសារកម្ពុជាចំពោះគុណភាព និងអាហាររូបត្ថម្ភប្រកបដោយនវានុវត្តន៍។
ជាផ្នែកមួយនៃខួបលើកទី៥០ របស់ខ្លួន ក្រុមហ៊ុន Vinamilk បានទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយសមកពីប្រទេសកម្ពុជា នៅក្នុងពិព័រណ៍ និងរាត្រីសមោសរ V50 ក្នុងទីក្រុងហូជីមិញ ហើយនៅថ្ងៃទី២១ ខែសីហា ក្រុមហ៊ុនបានស្វាគមន៍គណៈប្រតិភូទៅកាន់រោងចក្រផលិតម្សៅទឹកដោះគោ Vietnam Powdered Milk Factory និងរោងចក្រផលិតទឹកដោះគោ Vietnam Milk Factory ដែលគេស្គាល់ថាជារោងចក្រខ្នាតយក្ស។ ដំណើរទស្សនកិច្ចនេះបានអនុញ្ញាតឱ្យភ្ញៀវបានឃើញផ្ទាល់ភ្នែកនូវខ្សែច្រវាក់ផលិតកម្ម និងការត្រួតពិនិត្យគុណភាព ដើម្បីបង្ហាញនូវតម្លាភាព ឈានទៅទទួលបានទំនុកចិត្តរយៈពេលវែងពីគ្រួសារកម្ពុជា។
ចក្ខុវិស័យទៅអនាគត
ក្រុមហ៊ុន Vinamilk បានឱ្យដឹងថា ជំពូកបន្ទាប់របស់ខ្លួន គឺការបន្តកសាង និងរក្សាទំនុកចិត្ត តាមរយៈការវិនិយោគលើនវានុវត្តន៍ ដើម្បីឱ្យប្រជាជនជំនាន់ក្រោយទទួលបានអាហាររូបត្ថម្ភកាន់តែប្រសើរជាងមនុស្សជំនាន់មុន និងនាំយកអាហាររូបត្ថម្ភស្តង់ដាអន្តរជាតិឱ្យខិតមកកាន់តែជិតគ្រួសារដែលក្រុមហ៊ុនបម្រើសេវាជូន រួមទាំងគ្រួសារកម្ពុជាផងដែរ។
អំពីក្រុមហ៊ុន VINAMILK
ក្រុមហ៊ុន Vinamilk ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៦ ហើយជាក្រុមហ៊ុនផលិតផលិតផលធ្វើពីទឹកដោះគោ និងអាហាររូបត្ថម្ភឈានមុខគេមួយ ដែលប្រតិបត្តិការកសិដ្ឋានមានវិញ្ញាបនបត្រលំដាប់អន្តរជាតិចំនួន ១៥ និងរោងចក្រផលិតកម្មចំនួន ១៦ នៅក្នុងប្រទេសវៀតណាម និងនៅក្រៅប្រទេស ព្រមទាំងចែកចាយផលិតផលរបស់ខ្លួនទៅកាន់ប្រទេស និងដែនដីជាង ៦៥ នៅទូទាំងតំបន់អាស៊ី មជ្ឈិមបូព៌ា អឺរ៉ុប អាមេរិក អូស្ត្រាលី និងទីផ្សារកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាហ្វ្រិក និងអាមេរិកឡាទីន។
ក្រុមហ៊ុន Vinamilk បញ្ចូលបច្ចេកវិទ្យាទំនើបៗ ដើម្បីរក្សាសារធាតុចិញ្ចឹម ធានាសុវត្ថិភាពផលិតផល និងពង្រឹងគុណភាពជាប្រចាំលើគ្រប់ជួរផលិតផលដ៏សម្បូរបែបរបស់ខ្លួន មានចាប់តាំងពីផលិតផលអាហាររូបត្ថម្ភឯកទេស រហូតដល់ទឹកដោះគោស្រស់មានរសជាតិឈ្ងុយឆ្ងាញ់។ ក្រុមហ៊ុនទទួលបានការទទួលស្គាល់កម្រិតសកលជាច្រើន លើគ្រប់ជួរផលិតផល ហើយត្រូវបានស្ថាប័ន Brand Finance ចាត់ចំណាត់ថ្នាក់ក្នុងចំណោមម៉ាកយីហោទឹកដោះគោឈានមុខគេក្នុងពិភពលោក និងទទួលបាន ពានរង្វាន់ចំនួនប្រាំនៅក្នុងពិធីប្រគល់ពានរង្វាន់នវានុវត្តន៍ទឹកដោះគោពិភពលោក ឆ្នាំ២០២៦ (2026 World Dairy Innovation Awards), ពានរង្វាន់ផលិតផលមានភាពសុទ្ធ Clean Label Project Purity Award (សហរដ្ឋអាមេរិក), ការទទួលស្គាល់គុណភាពដោយ Monde Selection (ប្រទេសប៊ែលហ្សិក) និងពានរង្វាន់រសជាតិឆ្ងាញ់ Superior Taste Award ពីវិទ្យាស្ថានជាតិរសជាតិអន្តរជាតិ (ក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក) ដែលជាការទទួលស្គាល់ដោយឯករាជ្យលើផលិតផល និងនវានុវត្តន៍ជាក់លាក់លើគ្រប់ជួរផលិតផលរបស់ខ្លួន។
ផលិតផល Vinamilk Green Farm ទទួលបានការទទួលស្គាល់ជាអន្តរជាតិចំនួនបី៖ ពានរង្វាន់ Clean Label Project Purity Award, ការទទួលស្គាល់គុណភាពពី Monde Selection និងពានរង្វាន់ Superior Taste Award ពីស្ថាប័នវាយតម្លៃ និងផ្ដល់ពានរង្វាន់អន្តរជាតិឯករាជ្យចំនួនបីស្ថាប័នផ្សេងគ្នា។