ព័ត៌មាន

all news articles here

ការស្ទង់មតិមួយបានបង្ហាញថា បញ្ហាធំៗដែលកំពុងកើតឡើងអាចនឺងធ្វើឱ្យរដ្ឋបាលលោក អានុទីន ប្រឈមនឹងការដួលរលំ

ដោយ​ ​ ខេមបូណូមីស
វិទ្យាស្ថានជាតិ គ្រប់គ្រងការអភិវឌ្ឍរដ្ឋបាលរបស់ថៃ (NIDA) បានចេញផ្សាយលទ្ធផលស្ទង់មតិតាមដានសង្គមដ៏ក្តៅគគុកមួយកាលពីពេលថ្មីៗនេះ ក្រោមប្រធានបទ«បញ្ហាច្រើនយ៉ាងនេះ តើរដ្ឋាភិបាលថៃ អាចរស់បានទេ? ការស្ទង់មតិដែលធ្វើឡើងជាមួយពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងចំនួន១,៣១០នាក់ទូទាំងប្រទេស ចាប់ពីថ្ងៃទី១៨ ដល់ទី២០ ខែសីហានេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីសញ្ញាអាសន្ន និងការស្រុតចុះទំនុកចិត្តយ៉ាងធ្ងន់ធ្ងរលើស្ថិរភាពនយោបាយ និងសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាលលោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul)។