ក្រុមហ៊ុន AstraZeneca

តើមានបញ្ហាប្រឈមអ្វីខ្លះបានជាក្រុមហ៊ុន AstraZeneca ប្រមូលវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនត្រលប់ទៅវិញទូទាំងពិភពលោក?


តើមានបញ្ហាប្រឈមអ្វីខ្លះបានជាក្រុមហ៊ុន AstraZeneca ប្រមូលវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនត្រលប់ទៅវិញទូទាំងពិភពលោក? ក្រុមហ៊ុនអង់គ្លេស AstraZeneca នៅពេលនេះកំពុងប្រមូលវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនត្រលប់ទៅវិញនៅទូទាំងពិភពលោក ប៉ុន្មានខែបន្ទាប់ពីក្រុមហ៊ុនផលិតឱសថខ្នាតយក្សមួយនេះបានទទួលស្គាល់ជាលើកដំបូងនៅក្នុងឯកសារតុលាការថា វាអាចបណ្តាលឱ្យមានផលប៉ះពាល់ដ៏កម្រ និងប្រកបដោយភាពគ្រោះថ្នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន AstraZeneca
ដោយ

វ៉ាក់សាំងរបស់ចក្រភពអង់គ្លេស AstraZeneca មិនអាចប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុបបានទៀតទេ បន្ទាប់ពីក្រុមហ៊ុននេះបានស្ម័គ្រចិត្តដកអាជ្ញាប័ណ្ណទីផ្សាររបស់ខ្លួន។ ពាក្យស្នើសុំដកវ៉ាក់សាំងត្រលប់ទៅវិញនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៥ ខែមីនា ហើយបានចូលជាធរកាលពីថ្ងៃអង្គារ ទី៧ ខែឧសភា។

ការសម្រេចចិត្តដកអាជ្ញាប័ណ្ណទីផ្សារនេះ នឹងឈានទៅដល់ការបញ្ចប់ការប្រើប្រាស់វ៉ាក់សាំងខាងលើនេះ ដែលត្រូវបានអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson កោតសរសើរថា ជា"ជោគជ័យសម្រាប់វិទ្យាសាស្ត្ររបស់អង់គ្លេស" និងដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើនលាននាក់។

ទោះជាយ៉ាងណា ក្រុមហ៊ុន AstraZeneca បានចេញមុខបកស្រាយថា ការដកវ៉ាក់សាំងនេះចេញពីទីផ្សារដោយសារហេតុផលពាណិជ្ជកម្ម ដោយនិយាយថា វ៉ាក់សាំងនេះលែងផលិត ឬផ្គត់ផ្គង់ទៀតហើយ ព្រោះវាត្រូវបានជំនួសដោយវ៉ាក់សាំងថ្មី ដែលមានប្រសិទ្ធភាពកម្ចាត់វីរុសថ្មីៗ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ហត្ថាបន្តរក្សាចំណាត់ថ្នាក់ឥណទានរបស់ខ្លួនក្នុងកម្រិត BBB+/Stable ចំនួន ០៦ ឆ្នាំជាប់ៗគ្នា

ព័ត៌មាន
ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហ…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អនុញ្ញាតឱ្យគណៈប្រតិភូមេធាវីអន្តរជាតិមកពី១២ប្រទេសចូលជួបសម្តែងការគួរសម

ព័ត៌មាន
ភ្នំពេញ៖ នាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ