ផលិតផល GI

អ្នកជំនាញរំពឹងគ្រាប់ស្វាយចន្ទីកំពង់ធំ ហក់ចូលទីផ្សារធំៗកាន់តែច្រើន ក្រោយក្លាយជាផលិតផល GI


​​នៅទីបំផុតគ្រាប់ស្វាយចន្ទីកំពង់ធំ បានក្លាយជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាផ្លូវការ ដែលនេះជាជំហានសំខាន់មួយក្នុងការឈានទៅពង្រីកទីផ្សារនាំចេញ និងជួយបង្កើនតម្លៃគ្រាប់ស្វាយចន្ទីកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត។ សមាគមស្វាយចន្ទីកម្ពុជា ជឿជាក់ថា ការរួមបញ្ចូលស្វាយចន្ទីកំពង់ធំ ជាផលិតផល GI នេះ នឹងបើកឱកាសថ្មីសម្រាប់កម្ពុជា ក្នុងការលើកកម្ពស់ម៉ាកយីហោស្វាយចន្ទីកម្ពុជា លើទីផ្សារអន្តរជាតិ កាន់តែលេចធ្លោ និងអាចហក់ចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់បានកាន់តែច្រើន។
ផលិតផល GI
ដោយ

លោក អួន ស៊ីឡុត ប្រធានសមគមស្វាយចន្ទីកម្ពុជា បានសាទរចំពោះការចុះបញ្ជីគ្រាប់ស្វាយចន្ទីកំពង់ធំ ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដ្បិតវាមិនត្រឹមជួយការពារតាមផ្លូវច្បាប់ និងទប់ស្កាត់ការក្លែងបន្លំប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះអត្តសញ្ញាណ និងតម្លៃផលិតផលស្វាយចន្ទីកំពង់ធំ ឱ្យកាន់តែប្រសើរជាងមុន ជាពិសេសជួយបើកផ្លូវសម្រាប់ការទទួលស្គាល់ជាម៉ាក់ទំនិញ GI ជាលក្ខណៈអន្តរជាតិ។ អ្នកជំនាញរូបនេះជឿជាក់ថា ក្នុងនាមជាផលិត GI គ្រាប់ស្វាយចន្ទីកំពង់ធំនឹងកាន់តែមានភាពលេចធ្លោ និងការប្រកួតប្រជែងខ្ពស់នៅលើទីផ្សារអន្តរជាតិ ក៏ដូចជាជួយជំរុញផលិតផលនេះឱ្យហក់ចូលទីផ្សារដែលមានតម្លៃខ្ពស់បានកាន់តែច្រើន ពិសេសទីផ្សារអឺរ៉ុប ជប៉ុន និងកូរ៉េជាដើម។

ជាមួយគ្នានេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានចាត់ទុកគ្រាប់ស្វាយចន្ទីជាដំណាំយុទ្ធសាស្រ្តមួយរបស់កម្ពុជា ដែលមានទីផ្សារនាំចេញច្រើននាពេលកន្លងមក ហើយកំពុងបន្តជំរុញការនាំចេញទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត ជាពិសេសទីផ្សារអឺរ៉ុប និងអង់គ្លេស។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ រាជរដ្ឋាភិបាល កំពុងខិតខំជំរុញប្រែក្លាយដំណាំស្វាយចន្ទីកម្ពុជា ឱ្យក្លាយជាដំណាំមួយដែលទ្រទ្រង់ក្នុងកំណើនសេដ្ឋកិច្ចខ្ពស់។ ជាក់ស្តែងការចុះបញ្ជីស្វាយចន្ទីកំពង់ធំ ជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI នាពេលថ្មីៗនេះ វានឹងជួយជំរុញឱ្យស្វាយចន្ទីកម្ពុជា កាន់តែប្រកួតប្រជែងខ្ពស់នៅលើទីផ្សារអន្តរជាតិ។

គួរបញ្ជាក់ថា ស្វាយចន្ទីកំពង់ធំ ដែលទើបចុះបញ្ជីជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមានគ្រាប់ធំ សាច់ពេញ ស្រួយ ក្លិនឈ្ងុយបានយូរ និងមានរសជាតិឈ្ងុយបែបប៊ឺ ឬទឹកដោះគោ ដែលមានគុណភាពខ្ពស់។ បើតាមប្រធានសមគមស្វាយចន្ទីកម្ពុជា ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបប្រមាណ១៥ម៉ឺនហិកតា ដែលអាចផលិតគ្រាប់ស្វាយចន្ទីបានជាង២២ម៉ឺនតោនក្នុង១ឆ្នាំ ឬស្មើនឹងប្រមាណ២៥% នៃទិន្នផលសរុបនៅទូទាំងប្រទេស។ ទោះជាយ៉ាងណា ឥទ្ធិពលនៃបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលជំរុញឱ្យតម្លៃជីថ្នាំឡើងថ្លៃរហូតដល់ប្រមាណ៣០% កំពុងបង្កក្តីបារម្ភដល់កសិករដាំដំណាំស្វាយចន្ទីកម្ពុជា នាពេលបច្ចុប្បន្ននេះ៕




អត្ថបទបន្ទាប់


ធនាគារ មេយប៊ែង បើកដំណើរការកម្មវិធី R.I.S.E. ជំនាន់ឆ្នាំ២០២៦ នៅក្នុង ប្រទេសកម្ពុជា ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងពង្រឹងសេដ្ឋកិច្ច នៅទូទាំងតំបន់អាស៊ាន

ធនាគារ មេយប៊ែង តាមរយៈមូលនិធិធនាគារ មេយប៊ែង (Maybank Foundation) បានប្រកាសបើកដំណើរការកម្មវិធី «ឈានទៅកាន់ឯករាជ្យភាព និងសហគ្រិនភាពប្…

តើកម្ពុជា អាចប្រឈមនឹងវិបត្តិស្បៀងអាហារទេ ប្រសិនបើកសិករកាត់បន្ថយ ឬផ្អាកការផលិតស្រូវដោយសារថ្លៃដើមហក់ឡើងខ្ពស់?

អ្នកជំនាញក្នុងវិស័យកសិកម្មបានវាយតម្លៃថា ថ្លៃដើមផលិតស្រូវនាពេលបច្ចុប្បន្នបានកើនឡើងរហូតដល់៣០% ដែលកំពុងក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរដល់កសិករ។ ការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ