វិស័យពាណិជ្ជកម្ម

ចិន និងរុស្ស៊ីនៅពង្រីកផ្លូវពាណិជ្ជកម្មតំបន់ប៉ូលខាងជើង តើអឺរ៉ុបអាចប្រកួតប្រជែងទាន់ទេ?


ផ្លូវសមុទ្រដែលធ្លាប់តែគ្របដណ្តប់ដោយទឹកកកកំពុងក្លាយជាទីតាំងប្រកួតប្រជែងពាណិជ្ជកម្មដ៏សំខាន់រវាងមហាអំណាចពិភពលោក ក្នុងនោះចិន និងរុស្ស៊ីកំពុងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកការដឹកជញ្ជូនទំនិញតាមតំបន់ប៉ូលខាងជើង ខណៈសហភាពអឺរ៉ុបកំពុងព្យាយាមទប់ទល់ឥទ្ធិពល​របស់មហាអំណាចទាំងពីរ​នេះ​។
ចិន-រុស្ស៊ីនៅពង្រីកផ្លូវពាណិជ្ជកម្មតំបន់ប៉ូលខាងជើង តើអឺរ៉ុបអាចប្រកួតប្រSDASDASDAS
ដោយ

ផ្លូវនេះអាចជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនរវាងអាស៊ី និងអឺរ៉ុបបានច្រើន ប៉ុន្តែតើអឺរ៉ុបអាចប្រកួតប្រជែងទាន់ចិន និងរុស្ស៊ីដែរឬទេ?
 ចិន និងរុស្ស៊ីបានព្រមព្រៀងគ្នាបង្កើនការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រអាកទិក ពង្រីកសេវាដឹកជញ្ជូនរវាងកំពង់ផែរបស់ប្រទេសទាំងពីរ និងសហការផលិតកប៉ាល់ដែលអាចធ្វើដំណើរក្នុងដែនទឹកតំបន់ប៉ូលបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៧ ខែតុលា។ កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុប បានប្រកាសយុទ្ធសាស្ត្រថ្មីសម្រាប់តំបន់អាកទិក ក្នុងគោលបំណងទប់ទល់នឹងឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិន និងរុស្ស៊ី។
សូមបញ្ជាក់ថា រុស្ស៊ីគ្រប់គ្រងផ្លូវសមុទ្រខាងជើង ដែលរួមមានការផ្តល់លិខិតអនុញ្ញាត ការកំណត់ថ្លៃឆ្លងកាត់ និងការប្រើប្រាស់កងនាវាបំបែកទឹកកកដើរដោយថាមពលនុយក្លេអ៊ែ។ ចំណែកឯចិនផ្តល់ទំនិញ កប៉ាល់ និងសមត្ថភាពផលិតក្នុងវិស័យឧស្សាហកម្ម។ តាមការប៉ាន់ប្រមាណ ផ្លូវនេះអាចកាត់បន្ថយពេលដឹកជញ្ជូនទំនិញរវាងអាស៊ី និងអឺរ៉ុបមកនៅត្រឹមចន្លោះពី១៨ទៅ២២ថ្ងៃ បើធៀបនឹងរយៈពេលពី២៨ទៅ៣៥ថ្ងៃកាត់តាមព្រែកជីកស៊ុយអេ។
សម្រាប់រុស្ស៊ី ផ្លូវនេះជួយបង្កើនការនាំចេញថាមពលទៅចិន ខណៈទណ្ឌកម្មរបស់លោកខាងលិច កំពុងរឹតត្បិតការចូលទៅកាន់ទីផ្សារអឺរ៉ុប។ ចំណែកឯចិន អាចទទួលបានផ្លូវពាណិជ្ជកម្មបន្ថែមដើម្បីកាត់បន្ថយការពឹងផ្អែកលើផ្លូវដឹកជញ្ជូនសំខាន់ៗផ្សេងទៀត។
សហភាពអឺរ៉ុបមានគម្រោងបង្កើនចំនួនកប៉ាល់បំបែកទឹកកក ពង្រឹងការតាមដានសន្តិសុខដែនសមុទ្រ និងការពារខ្សែកាបសំខាន់ៗនៅក្រោមបាតសមុទ្រ។ ប៉ុន្តែអ្នកជំនាញយល់ថា អឺរ៉ុបនៅតែមានឧបសគ្គធំៗក្នុងការប្រកួតប្រជែងជាមួយចិន និងរុស្ស៊ី។ បច្ចុប្បន្នការដឹកជញ្ជូនតាមសមុទ្រអាកទិកមានចំណែកគ្របដណ្ដប់ត្រឹមប្រមាណ០,៣%ប៉ុណ្ណោះនៃពាណិជ្ជកម្មតាមសមុទ្រទូទាំងពិភពលោក។ ស្ថានភាពផ្ទាំងទឹកកក ការចំណាយខ្ពស់ ថ្លៃធានារ៉ាប់រង និងការធ្វើនាវាចរណ៍តាមរដូវកាល ក៏ជាឧបសគ្គដល់ការប្រើប្រាស់ផ្លូវនេះពេញមួយឆ្នាំផងដែរ។
ទោះជាយ៉ាងណា ការរលាយទឹកកកដោយសារការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យផ្លូវសមុទ្រអាកទិក កាន់តែមានសារៈសំខាន់នាពេលអនាគត ប៉ុន្តែវាមិនទាន់អាចជំនួសផ្លូវពាណិជ្ជកម្មសំខាន់ៗដែលកំពុងប្រើប្រាស់សព្វថ្ងៃបាននៅឡើយទេ៕




អត្ថបទបន្ទាប់


ប្រទេសនានាកំពុងប្រឈមនឹងការតម្រូវឱ្យជ្រើសរើសរវាងប្លុក AI អាម៉េរិក និងចិន

ស្របពេលដែលមហាអំណាចបច្ចេកវិទ្យាកំពូលទាំងពីរ គឺសហរដ្ឋអាម៉េរិក និងចិនបានបង្កើតប្លុក AI រៀងៗខ្លួនដើម្បីពង្រីកឥទ្ធិពល បណ្តាប្រទេសផ្សេងទៀតនៅលើព…

ក្រោយផ្ទុះជម្លោះព្រំដែន វៀតណាមក្រសោបយក៦៧%នៃចំណែកទីផ្សារជីនៅកម្ពុជា ខណៈថៃសល់ត្រឹម៣%

ក្រោយផ្ទុះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ខ្សែច្រវាក់ផ្គត់ផ្គង់ជីកសិកម្មពីប្រទេសថៃបានស្រុតចុះយ៉ាងគំហុក ខណៈប្រទេសវៀតណាមបានស្ទុះឡើងមកក្តោបក្តាប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ