ផលិតផលទឹកដោះគោ

កម្ពុជាមានតម្រូវការនាំចូលទឹកដោះគោជិត ១០ម៉ឺនតោនក្នុងមួយឆ្នាំ ខណៈការផលិតក្នុងស្រុកទើបតែបានជាង៥ពាន់តោនប៉ុណ្ណោះក្នុងមួយឆ្នាំ


បើទោះបីជាប្រទេសកម្ពុជា មានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួន ៤កន្លែង ដែលអាចផលិតទឹកដោះគោបានប្រហែល ៥លានលីត្រ ឬស្មើនឹងប្រហែលជាង ៥ពាន់តោនក្ដី ប៉ុន្ដែ វានៅពុំទាន់អាចបំពេញកំណើនតម្រូវការក្នុងស្រុកបាននៅឡើយ ជាក់ស្ដែង បើតាមការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាបាននាំចូលទឹកដោះគោចំនួនជិត១០ម៉ឺនតោនឯណោះក្នុងមួយឆ្នាំ ឬស្មើនឹងទឹកប្រាក់។
ផលិតផលទឹកដោះគោ
ដោយ

ទោះយ៉ាងណា នាយករដ្ឋមន្ត្រីនៃកម្ពុជាជឿជាក់ថា ការវិនិយោគលើកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងការកែច្នៃទឹកដោះគោក្នុងស្រុកទាំងនេះ ពិតបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការកាត់បន្ថយការនាំចូលផលិតផលទឹកដោះគោពីក្រៅប្រទេស ហើយសម្តេចលើកទឹកចិត្តឲ្យមានការពង្រីកការវិនិយោគលើកសិដ្ឋានចិញ្ចឹមគោទឹកដោះក៏ដូចជាពង្រីកផលិតកម្មកែច្នៃទឹកដោះគោឲ្យបានកាន់តែច្រើនឡើងថែមទៀត។

ថ្លែងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ«គិរីសួគ៌» នៅខេត្តតាកែវ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុក ការផលិតទឹកដោះគោរបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះទាំង ៤ទីតាំងនៅកម្ពុជា គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់អាហារូបត្ថម្ភ សម្រាប់កុមារ និងសិស្សដែលត្រូវការអាហារបំប៉នសម្រាប់ការរីកលូតលាស់នៃសុខភាពរាងកាយ និងបញ្ញាស្មារតី និងជាពិសេសបានរួមចំណែកកាត់បន្ថយមួយចំណែកនៃការនាំចូលផលិតទឹកដោះគោពីបរទេសចូលមកផងដែរ។ ជាក់ស្តែង បើតាមសម្តេចធិបតី ទិន្នន័យនៃការនាំចូលពាក់ព័ន្ធនឹងផលិតផលទឹកដោះគោមកកម្ពុជា គឺមានទំហំប្រមាណ ៩ម៉ឺន៨ពាន់តោនក្នុងមួយឆ្នាំ ដែលគិតជាទឹកប្រាក់មានប្រមាណ ៧៣៤លានដុល្លារផងដែរ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០២៤នេះ កម្ពុជាមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗចំនួន៤ និងមានគោប្រមាណជាង២ពាន់ក្បាល ដែលអាចផលិតទឹកដោះគោស្រស់ជាង ១៣ពាន់លីត្រក្នុង១ថ្ងៃ ឬស្មើនឹង ៥លានលីត្រ ក្នុងមួយឆ្នាំ ដែលស្មើនឹងប្រមាណ ១៧% នៃតម្រូវការទឹកដោះគោស្រស់ក្នុងស្រុកជាង ៣០លានលីត្រ។ ជាមួយគ្នានេះ ស្របនឹងតម្រូវការទីផ្សារដ៏ធំនៅកម្ពុជាសម្រាប់ទឹកដោះគោស្រស់ និងផលិតកម្មទឹកដោះគោ កសិដ្ឋានគិរីសួគ៌ ក៏មានផែនការបង្កើនចំនួនគោយកទឹកដោះឱ្យដល់ចំនួន ៣ពាន់ក្បាល នាពេលខាងមុខ ដើម្បីបង្កើនផលិតកម្មទឹកដោះគោស្រស់ និងផលិតផលទឹកដោះគោដោយវេចខ្ចប់ជាកញ្ចប់ក្រដាសតូចៗសម្រាប់ផ្គត់ផ្គង់នៅតាមសាលារៀនផងដែរ។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានកសិដ្ឋានផលិតគោយកទឹកដោះធំៗចំនួន៤ រួមមាន កសិដ្ឋានគិរីសួគ៌ កសិដ្ឋានមូមូ កសិដ្ឋានក្នុងឧទ្យានជាតិឫស្សីត្រឹប និងកសិដ្ឋានអូម៉៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet ប្រារព្ធខួបលើកទី ១០ សម្រាប់ប្រតិបត្តិការសេវាដឹកអ្នកដំណើររបស់ខ្លួនជាមួយប្រទេសចិន ដោយពង្រីកបណ្តាញជើងហោះហើរវៀតណាម-ចិនបន្ថែមទៀតនៅឆ្នាំ ២០២៤

ព័ត៌មាន
ក្រុមហ៊ុន Vietjet ប្រារព្ធខួប ១០ ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួនជាមួយប្រទេសចិន (២០១៤ ដល់ ២០២៤) និងប្រកាសបើកផ្លូវហោះហើរត្រង់តភ្ជាប់ទីក្រុងហូ…

សម្តេចធិបតី អះអាងថា រាជរដ្ឋាភិបាលកំពុងជួយដោះស្រាយបញ្ហាក្នុងវិស័យអចលនទ្រព្យជូនពលរដ្ឋ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញជំនឿចិត្តថា វិស័យអចលនទ្រព្យរបស់កម្ពុជានឹងមានស្ថានភាពល្អប្រសើរឡើងវិញនាពេលខាងមុខនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ