រដ្ឋមន្ត្រីការបរទេសចិន

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ានអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា និងស្នើឱ្យភាគីជម្លោះងាកមករកតុចរចា


ប្រមុខការទូតចិន និងអាស៊ានបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងតាំងពីចុងខែកុម្ភៈ ក្នុងការគំរាមកំហែងដល់សេដ្ឋកិច្ច និងសន្តិសុខថាមពលនៅក្នុងតំបន់។ ភាគីទាំងពីរបានអំពាវនាវឱ្យដោះស្រាយវិបត្តិសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ដោយសន្តិវិធី ព្រមទាំងជំរុញឱ្យភាគីពាក់ព័ន្ធអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ចំពេលដែលស្ថានភាពនៅទីនោះកាន់តែឡើងកម្តៅខ្លាំង ដោយសារការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបង្កឱ្យមានគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីការបរទេសចិន
ដោយ

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu Agency រដ្ឋមន្ត្រីការបរទេសចិន-អាស៊ាននៅបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមថា ក្រុមមេដឹកនាំការទូតចិន និងអាស៊ានបានអំពាវនាវឱ្យមានការសន្ទនា និងរកដំណោះស្រាយដោយសន្តិវិធី ដោយជំរុញឱ្យបញ្ចប់អរិភាពទាំងស្រុងជាបន្ទាន់ នៅតំបន់មជ្ឈិមបូព៌ាចំពេលដែលសង្គ្រាមរវាងអាម៉េរិក និងអ៊ីរ៉ង់កំពុងបន្តវាយប្រហារគ្នាយ៉ាងស្រួចស្រាល់។
ប្រមុខការទូតចិន និងអាស៊ានបានគូសបញ្ជាក់ថា ស្ថានភាពដែលកំពុងវិវត្តយ៉ាងឆាប់រហ័សនៅមជ្ឈិមបូព៌ាកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងសុវត្ថិភាពរបស់ជនស៊ីវិល។ បន្ថែមលើនេះ វាក៏បានរាំងស្ទះដល់សន្តិភាព ស្ថិរភាព និងសកម្មភាពសេដ្ឋកិច្ចទាំងនៅក្នុងតំបន់ និងសកលលោក រួមទាំងប៉ះពាល់ដល់ពាណិជ្ជកម្ម ការវិនិយោគ ថាមពល និងសន្តិសុខស្បៀងទៀតផង។
សេចក្តីថ្លែងការណ៍រួមនេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន និងអាស៊ានបានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំពិសេសមួយកាលពីថ្ងៃពុធ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលជាប្រធានប្តូរវេនអាស៊ាននាពេលបច្ចុប្បន្ន។ នៅក្នុងជំនួបនោះប្រមុខការទូតទាំងអស់បានសង្កត់ធ្ងន់លើសារសំខាន់ នៃការសន្ទនា ការទូត និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
គួររំឭកថា បើទោះបីជាមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពីខែមុន ដើម្បីគាំទ្របទឈប់បាញ់ និងឈានទៅរកការចរចាបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍យ៉ាងណាក៏ដោយ ក៏ភាគីអាម៉េរិក និងអ៊ីរ៉ង់នៅតែបន្តវាយប្រហារគ្នាទៅវិញទៅមកអស់រយៈពេល១៣ថ្ងៃមកហើយ។
ជុំវិញបញ្ហានេះរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិនបានអំពាវនាវយ៉ាងទទូចដល់ភាគីជម្លោះទាំងអស់ឱ្យបន្តការប្តេជ្ញាចិត្តលើប្រព័ន្ធពហុភាគីនិយម ព្រមទាំងប្រកាន់ខ្ជាប់នូវការសន្ទនាតាមផ្លូវការទូតពិតប្រាកដ ដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង ដោយផ្អែកលើគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សង្គ្រាមអ៊ីរ៉ង់ ពង្រីកសមរភូមិ! ក្រុមសកម្មប្រយុទ្ធហ៊ូធី វាយប្រហារកប៉ាល់ដឹកប្រេងនៅសមុទ្រក្រហម ធ្វើឱ្យប្រេងពិភពលោកហក់ឡើងថ្លៃ

សង្គ្រាមដែលកំពុងផ្ទុះនៅ​តំបន់​មជ្ឈិមបូព៌ាកំពុង​រីករាលដាលទៅដល់ផ្លូវពាណិជ្ជកម្មសំខាន់ៗរបស់ពិភពលោក ខណៈក្រុមសកម្មប្រយុទ្ធហ៊ូធី នៅប្រទេសយេម៉ែ…

អ្នករាយការណ៍សិទ្ធិមនុស្សរបស់ UN បង្ហាញក្ដីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានឹងទៅពិនិត្យស្ថានភាពសិទ្ធិមនុស្សរបស់ជនភៀសសឹកដោយផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ