អត្ថបទពាណិជ្ជកម្ម

ជីប ម៉ុង លែន បើកទ្វារឆ្ពោះទៅកាន់យុគសម័យថ្មីនៃការរស់នៅ តាមរយៈគម្រោងវីឡាប្រណីតដំបូងគេក្នុងទីក្រុងនៃអនាគត ហ្គ្រេនលែនម៉ាក ២៧១


ជាការបើកទំព័រថ្មីមួយទៀត ស្របតាមចក្ខុវិស័យវិនិយោគដ៏មុតស្រួច និងការពង្រីកខ្លួនឥតឈប់ឈរនៅកម្ពុជា ក្រុមហ៊ុន ជីប ម៉ុង លែន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសបើកលក់គម្រោងវីឡាប្រណីតទំនើបថ្មីមួយទៀត ក្នុងគម្រោងទីក្រុងនៃអនាគត ហ្គ្រេនលែនម៉ាក ២៧១ ដែលជាតំបន់មានសក្ដានុពលអភិវឌ្ឍដ៏ខ្លាំងក្លាមួយនៅរាជធានីភ្នំពេញ។
ជីប ម៉ុង លែន បើកទ្វារឆ្ពោះទៅកាន់យុគសម័យថ្មីនៃការរស់នៅ តាមរយៈគម្រោងវីឡាប្រណីតដំបូងគេក្នុងទីក្រុងនៃអនាគត ហ្គ្រេនលែនម៉ាក ២៧១
ដោយ
អំពី Chip Mong

អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយក ជីប ម៉ុង លែន អះអាងថា កម្មវិធីនៅថ្ងៃនេះ មិនត្រឹមតែ​ជាការបើកលក់​​គម្រោង​លំនៅដ្ឋាន​ប៉ុណ្ណោះទេ ប៉ុន្ដែ គឺជា​ការ​បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីធ្វើឱ្យក្ដីស្រមៃរបស់​អតិថិជនឱ្យ​ក្លាយទៅជាការពិត តាមរយៈការបើកទ្វារឆ្ពោះទៅកាន់​យុគ្គសម័យ​ថ្មី​​នៃការរស់នៅ ដែលប្រមូលផ្ដុំ​ទៅដោយភាពទំនើបចម្រុះ រួមបញ្ចូលទាំង​លំនៅដ្ឋាន​ពាណិជ្ជកម្ម និងសេវាកម្ម​​គ្រប់បែបយ៉ាង ដូចជាផ្សារទំនើប, សាលារៀនអន្តរជាតិ មជ្ឈមណ្ឌលសន្និបាត មជ្ឈមណ្ឌលកីឡា កន្លែង​ហាត់ប្រាណ និងសួនច្បារធម្មជាតិដ៏ស្រស់ត្រកាល។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង បានអះអាងថា រាល់គម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន ជីប ម៉ុង ទាំងអស់ តែងតែអនុវត្តឡើងដោយផ្អែកលើយុទ្ធសាស្ត្រ និងផែនការមេ​ដ៏ច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។ អ្នកឧកញ៉ាបានបញ្ជាក់ថា ក្រុមហ៊ុនមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ ព្រមទាំងកេរ្ដិ៍ឈ្មោះ និងទំនុកចិត្ត ដែលបានកសាងជាង៤ទសវត្សរ៍មកហើយ។ ទាំងអស់នេះ គឺជាកត្តាស្នូល​ដ៏សំខាន់ ក្នុងការជំរុញឱ្យការអភិវឌ្ឍគម្រោងនីមួយៗ​ទទួលបានជោគជ័យ និងការគាំទ្រពីអតិថិជនជាបន្តបន្ទាប់។

គម្រោងវីឡាប្រណីត​ ហ្គ្រេនលែនម៉ាក ២៧១ ត្រូវបានសាងសង់ឡើង ដោយមានការគិតគូរយ៉ាង​ហ្មត់ចត់បំផុត​លើគុណភាព និងសោភណ្ឌភាព និងបរិយាកាស​សម្រាប់ការរស់នៅសម័យទំនើប។ គម្រោងលំនៅដ្ឋាននេះ ត្រូវបានរចនាម៉ូដផ្ទះចំនួន ៥ប្រភេទ រួមមាន King Grand Villa, Queen Grand II Villa, Business Villa, Queen B III Villa និង Twin SR Villa។ អ្វីដែលកាន់តែពិសេស ក្នុងឱកាសបើកសម្ពោធ​លក់​ជាផ្លូវការ វីឡាប្រណីតម៉ូដថ្មីនេះ ក្រុមហ៊ុន ជីប ម៉ុង លែន ក៏មានការផ្ដល់ជូនប្រម៉ូសិនដ៏ពិសេសស​ម្រាប់អតិថិជន រួមមាន ការបញ្ចុះតម្លៃរហូតដល់ ៩% , បញ្ចុះតម្លៃបន្ថែមរហូតដល់ ៣ម៉ឺនដុល្លារ និងផ្ដល់ជូន​​ទូរសព្ទដៃ​ដ៏ទំនើបមួយគ្រឿងទៀតផងដែរ។ រួសរាន់ឡើង ការផ្តល់ជូនមានកំណត់។




អត្ថបទបន្ទាប់


តើ​មានកត្តារាំងស្ទះអ្វីខ្លះបានជាកម្ពុជា មិនទាន់អាចនាំចេញសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិនបាន?

មកទល់ពេលនេះ សម្បុកត្រចៀកកាំរបស់កម្ពុជា នៅពុំទាន់អាចនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន​ ដោយផ្ទាល់បាននៅឡើយទេ បើទោះបីជាអាជ្ញាធរចិន …

តើតម្លៃប្រេង លុយដុល្លារ មាស និង ភាគហ៊ុនមានការប្រែប្រួលយ៉ាងណា ក្រោយលោក ត្រាំ ទាត់ចោលការឆ្លើយតបរបស់អ៊ីរ៉ង់?

ទីផ្សារហិរញ្ញវត្ថុពិភពលោក មានការក្រឡាប់ ចាក់យ៉ាងខ្លាំងនៅ ថ្ងៃទី១១ ខែឧសភា នេះ ក្រោយការកើនឡើងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានបន្តជំរុញឱ្យម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ