ទីផ្សារហិរញ្ញវត្ថុ

តើតម្លៃប្រេង លុយដុល្លារ មាស និង ភាគហ៊ុនមានការប្រែប្រួលយ៉ាងណា ក្រោយលោក ត្រាំ ទាត់ចោលការឆ្លើយតបរបស់អ៊ីរ៉ង់?


ទីផ្សារហិរញ្ញវត្ថុពិភពលោក មានការក្រឡាប់ ចាក់យ៉ាងខ្លាំងនៅ ថ្ងៃទី១១ ខែឧសភា នេះ ក្រោយការកើនឡើងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានបន្តជំរុញឱ្យមានភាពមិនច្បាស់លាស់នៅទូទាំងទីផ្សារថាមពល រូបិយប័ណ្ណ និងភាគហ៊ុន។ ជាលទ្ធ ផលតម្លៃប្រេងឥន្ធនៈ និង ប្រាក់ដុល្លារបានហក់ ឡើងថ្លៃ ចំណែកឯមាស និង ភាគហ៊ុនបានដាំក្បាលចុះ ដោយ មាសបានធ្លាក់ថ្លៃប្រមាណ ១,២% មកនៅត្រឹម ប្រមាណ៤,៦៥៧ដុល្លារក្នុងមួយអោន ឬ៥,៦១០ដុល្លារក្នុ ងមួយតម្លឹង។ នេះបើ យោង តាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗរួមមាន CNBC, Reuters, និង Bloomberg។
ទីផ្សារហិរញ្ញវត្ថុ
ដោយ

ការសម្រេចចិត្តរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការទាត់ចោលការឆ្លើយតបរបស់អ៊ីរ៉ង់ បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុពិភពលោករងការរង្គោះរង្គើយ៉ាងខ្លាំង ក្នុងនោះតម្លៃប្រេងឥន្ធនៈ និងលុយដុល្លារអាម៉េរិក ហក់ឡើងថ្លៃ ចំណែកឯមាស និង ភាគហ៊ុនបាដាំក្បាលចុះ ក្រោយការសម្រេចចិត្តនេះបានធ្វើឱ្យស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ាឡើងកម្តៅជាថ្មី។  

តម្លៃប្រេង ឥន្ធនៈ បាន ហក់ឡើងបន្ទាប់ពីការចរចាសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ជាប់គាំង និងហានិភ័យជម្លោះ កើនឡើង ។ សារព័ត៌មាន CNBC បានរាយការណ៍ថា ប្រេងឆៅ លើទីផ្សារអន្តរជាតិ បាន ហក់ឡើងថ្លៃលើស១០៥ដុល្លារក្នុងមួយបារ៉ែល និងប្រេងនៅ លើ ទីផ្សារសហរដ្ឋអាម៉េរិក បាន ហក់ឡើងថ្លៃជិតដល់១០០ដុល្លារក្នុង១បារ៉ែល ដែលជំរុញដោយការភ័យខ្លាចការរាំងស្ទះការផ្គត់ផ្គង់តាមរយៈច្រកសមុទ្រ Hormuz។ ក្រុម អ្នកវិភាគបានព្រមានថា ប្រេងឆៅអាចហក់ឡើងបន្ថែមទៀត ប្រសិនបើភាពតានតឹងនៅតែបន្ត។

ទន្ទឹមនឹងតម្លៃប្រេងហក់ឡើង តម្លៃមាសឯណោះវិញបែរជាមានការធ្លាក់ចុះទៅវិញ បើទោះបីជាមានហានិភ័យភូមិសាស្ត្រនយោបា យ យ៉ាង ណាក៏ដោយ។ ទីភ្នាក់ ងារព័ត៌មាន Reuters បានចុះផ្សាយ ថា មាសបានធ្លាក់ថ្លៃប្រមាណ ១,២% មកនៅត្រឹម ប្រមាណ៤,៦៥៧ដុល្លារក្នុងមួយអោន ឬ៥,៦១០ដុល្លារ ក្នុ ងមួយតម្លឹង។ តម្លៃប្រេងខ្ពស់បានបង្កើនការរំពឹងទុក ថា នឹងធ្វើ ឱ្យ អតិផរណា កើនឡើង ហើយជាលទ្ធ ផល អាចធ្វើឱ្យអត្រាការប្រាក់ហក់ឡើងខ្ពស់ និងធ្វើឱ្យ តម្រូវការមាសធ្លាក់ចុះ។

ជាមួយគ្នានេះ លុយដុល្លារអាម៉េរិក បានហក់ ឡើងថ្លៃ ខណៈដែលវិនិយោគិនបា នងាក ទៅ វិនិយោគលើទ្រព្យសកម្មដែលមានសុវត្ថិភាព។ យោងតាម Reuters បាន ឱ្យដឹងថា ភាគហ៊ុនសកល ទទួល បាន លទ្ធ ផលចម្រុះ ដោយ ភាគហ៊ុ ននៅសហរដ្ឋអាម៉េរិក នៅទ្រឹង ទីផ្សារ ភាគហ៊ុន អាស៊ីមិនស្មើគ្នា ពោល គឺ មានខ្លះឡើងខ្លះធ្លាក់ថ្លៃ ខណៈដែលប្រាក់យ៉េន ជប៉ុន និងប្រាក់អឺរ៉ូធ្លាក់ថ្លៃបន្តិច។  

អ្នកវិភាគបានព្រមានថា ប្រសិនបើភាពតានតឹងរវាងមហាអំណាចទាំងពីរនៅតែបន្តអូសបន្លាយ តម្លៃថាមពលអាចនឹងបន្តហក់ឡើងបន្ថែមទៀត ដែលនឹងក្លាយជាបន្ទុកធ្ងន់សម្រាប់សេដ្ឋកិច្ចសកលនាពេលខាងមុខ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ជីប ម៉ុង លែន បើកទ្វារឆ្ពោះទៅកាន់យុគសម័យថ្មីនៃការរស់នៅ តាមរយៈគម្រោងវីឡាប្រណីតដំបូងគេក្នុងទីក្រុងនៃអនាគត ហ្គ្រេនលែនម៉ាក ២៧១

ជាការបើកទំព័រថ្មីមួយទៀត ស្របតាមចក្ខុវិស័យវិនិយោគដ៏មុតស្រួច និងការពង្រីកខ្លួនឥតឈប់ឈរនៅកម្ពុជា ក្រុមហ៊ុន ជីប ម៉ុង លែន នៅថ្ងៃទី៨ ខែឧសភា …

តើវត្តមានលោក ថាក់ស៊ីន អាចស្រោចស្រង់ឥទ្ធិពលក្រុមអាវក្រហម ដែលកំពុងចុះខ្សោយបានដែរឬទេ?

គីឡូនយោបាយរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលធ្លាប់តែជាមេដឹកនាំដ៏មានឥទ្ធិពលនៅពីក្រោយក្រុមអាវក្រហមហាក់កំពុងធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ