ក្រុមហ៊ុនយក្ស NVIDIA ត

ហេតុអ្វីក្រុមហ៊ុនយក្ស NVIDIA តម្លៃជាង៥ទ្រីលានដុល្លារ ប្រឈមវិបត្តិគ្មានអ្នកស្នងតំណែងពីលោក?


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក NVIDIA បានក្លាយជាក្រុមហ៊ុនដ៏មានឥទ្ធិពលបំផុតមួយនៅលើពិភពលោក ដែលមានតម្លៃទីផ្សាររហូតដល់ជាង៥ទ្រីលានដុល្លារ។ ប៉ុន្តែនៅពីក្រោយភាពជោគជ័យដ៏មហាសាលនេះ កំពុងលាក់បាំងចំណុចខ្សោយដ៏ធំមួយ នោះគឺក្រុមហ៊ុនមិនទាន់មានអ្នកស្នងតំណែងច្បាស់លាស់ពីនាយកប្រតិបត្តិវ័យ៦៣ឆ្នាំ លោក ជេនសេន ហួង (Jensen Huang) នៅឡើយទេ។
ក្រុមហ៊ុនយក្ស NVIDIA ត
ដោយ

ក្រោយដឹកនាំក្រុមហ៊ុនអស់រយៈពេល៣៣ឆ្នាំ លោក ជេនសេន នៅតែមានឥទ្ធិពលលើការសម្រេចចិត្តសំខាន់ៗស្ទើរតែទាំងអស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters និង Bloomberg។ ខណៈភាពចម្រូងចម្រាសផ្ទាល់ខ្លួនរបស់លោកកំពុងផ្ទុះការចាប់អារម្មណ៍ពេញពិភពលោក សំណួរសួរថា តើ NVIDIA អាចបន្តជោគជ័យបានដែរឬទេ ប្រសិនបើថ្ងៃណាមួយគ្មានលោក Jensen Huang?
លោក Jensen Huang គឺជាសហស្ថាបនិកបង្កើតក្រុមហ៊ុន NVIDIA ក្នុងឆ្នាំ១៩៩៣ ហើយបានប្រែក្លាយក្រុមហ៊ុននេះពីអ្នកផលិតបន្ទះឈីបក្រាហ្វិក ទៅជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប AI ឈានមុខគេរបស់ពិភពលោក។ ចាប់តាំងពីចូលផ្សារហ៊ុនមក តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងលឿនដូចផ្លេកបន្ទោររហូតដល់៧០០,០០០%។ ប៉ុន្តែក្រុមអ្នកវិភាគបារម្ភថា NVIDIA ពឹងផ្អែកខ្លាំងពេកលើលោក Jensen Huang។ នាយកប្រតិបត្តិជាន់ខ្ពស់ជាង៦០នាក់បានរាយការណ៍ការងារដោយផ្ទាល់ទៅលោក Jensen Huang ប៉ុន្តែមិនទាន់មាននរណាម្នាក់ត្រូវបានប្រកាសថា ជាអ្នកស្នងតំណែងលោកនៅឡើយទេ។
ក្តីបារម្ភនេះមានកាន់តែខ្លាំងឡើង បន្ទាប់ពីលោក Jensen Huang ទទួលស្គាល់ថា លោកមានទំនាក់ទំនងស្នេហាក្រៅចំណងអាពាហ៍ពិពាហ៍ជាមួយស្ត្រីជំនួញជនជាតិចិនម្នាក់ ដែលអាជ្ញាធរអាម៉េរិក ចោទប្រកាន់ថា មានទំនាក់ទំនងជាមួយចារកម្មចិន។ ក្រុមប្រឹក្សាភិបាល NVIDIA កំពុងស៊ើបអង្កេតថា តើលោក Jensen Huang បានក្លាយជាគោលដៅនៃប្រតិបត្តិការចារកម្មបរទេស ឬយ៉ាងណា ខណៈក្រុមហ៊ុនបានបង្ហាញការគាំទ្រចំពោះលោក។
លោក Jensen Huang ចង់ឱ្យអ្នកស្នងតំណែងពីលោកបន្តមកពីក្នុងក្រុមហ៊ុននេះផ្ទាល់ ប៉ុន្តែអ្នកជំនាញព្រមានថា ការជំនួសលោកមិនមែនជារឿងងាយស្រួលនោះឡើយ ព្រោះចក្ខុវិស័យ និងភាពជាអ្នកដឹកនាំរបស់លោកបានចាក់ឫសយ៉ាងជ្រៅក្នុងអត្តសញ្ញាណរបស់ NVIDIA និងឧស្សាហកម្ម AI។ ដូចនេះសំណួរមិនមែនត្រឹមតែថា នរណានឹងជំនួសលោក Jensen Huang ទៀតនោះទេ ប៉ុន្តែគឺថា តើក្រុមហ៊ុន NVIDIA បានត្រៀមខ្លួនរួចហើយឬនៅសម្រាប់អនាគតដែលគ្មានស្ថាបនិករបស់ខ្លួន?




អត្ថបទបន្ទាប់


ធនាគារ ហត្ថា ប្រគល់អំណោយសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ក្នុងសាលារៀន ជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា ហ៊ុន សែន គោកតាចាន់ ខេត្តសៀមរាប

ខេត្តសៀមរាប, ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៦៖ លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា ម.ក(ធនាគារ ហត្ថា) ព្រមទាំងថ្នាក់ដឹកនាំ និ…

​អាម៉េរិក ដាក់ចេញវិធានការទប់ស្កាត់ការគំរាមកំហែងពីដ្រូនខុសច្បាប់ ដើម្បីការពារសន្តិសុខ

រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសអាសន្ន និងដាក់ចេញវិធានការបន្ទាន់ ដើម្បីពន្លឿនការប្រើប្រាស់ប្រព័ន្ធទប់ស្កាត់យន្តហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ