អត្ថបទពាណិជ្ជកម្ម

មិត្តហ្វូនសហការជាមួយក្រសួងអប់រំ កម្ពុជា និងស្ថាប័ន AUF ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលក្នុងវិស័យអប់រំឧត្តមសិក្សា


ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ – ក្រុមហ៊ុន មិត្តហ្វូន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសាកលវិទ្យាល័យហ្វ្រង់កូហ្វូន (AUF) ក្នុងគោលបំណងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអប់រំឧត្តមសិក្សា លើកកម្ពស់គុណភាពបណ្តុះបណ្តាល និងពង្រីកឱកាសអភិវឌ្ឍន៍សម្រាប់និស្សិតកម្ពុជា។
អត្ថបទពាណិជ្ជកម្ម
ដោយ

ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌនៃវដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះគឺជាការគូសបញ្ជាក់ពីកិច្ចសហការរវាងស្ថាប័នគ្រប់គ្រងអប់រំ អង្គការសាកលវិទ្យាល័យអន្តរជាតិ និងសហគ្រាសបច្ចេកវិទ្យា ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញទំនើបកម្មវិស័យអប់រំឧត្តមសិក្សានៅកម្ពុជា។

យោងតាមកិច្ចព្រមព្រៀងនេះ ភាគីទាំងបីនឹងសហការគ្នាអនុវត្តសកម្មភាពផ្លាស់ប្តូរឌីជីថលនៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលចូលរួម ដោយផ្តោតលើវិស័យសំខាន់ៗចំនួនបួន រួមមាន៖ ការគ្រប់គ្រងរដ្ឋបាលសាកលវិទ្យាល័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI ក្នុងកិច្ចសង្រ្គោះបង្រៀន និងការរៀនសូត្រ ការបណ្តុះបណ្តាល និងការចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍឱកាសកម្មសិក្សា ការងារ និងអាហារូបករណ៍សម្រាប់និស្សិត។

ក្នុងនាមជាដៃគូផ្នែកបច្ចេកវិទ្យា ក្រុមហ៊ុនមិត្តហ្វូន នឹងធ្វើការស្រាវជ្រាវ ស្នើឡើង និងគាំទ្រដល់ការដាក់ឱ្យដំណើរការនូវដំណោះស្រាយនានាដែលស្របតាមតម្រូវការជាក់ស្តែងរបស់គ្រឹះស្ថានអប់រំនីមួយៗ។ ក្នុងនោះ សកម្មភាពអាទិភាពរួមមាន ការធ្វើឌីជីថលនីយកម្មលើនីតិវិធីរដ្ឋបាល ដំណើរការចុះឈ្មោះចូលរៀន ការគ្រប់គ្រងនិស្សិត និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានគ្រប់គ្រងឧត្តមសិក្សា ដោយឆ្ពោះទៅរកការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ និងលទ្ធភាពតភ្ជាប់ទិន្នន័យជាមួយប្រព័ន្ធគ្រប់គ្រងអប់រំជាតិ។

ក្នុងវិស័យបង្រៀន និងរៀន ក្រុមហ៊ុនមិត្តហ្វូន នឹងសហការជាមួយភាគីពាក់ព័ន្ធដើម្បីជំរុញការអភិវឌ្ឍសម្ភារឧបទេសឌីជីថល វេទិកាការរៀនសូត្រអនឡាញ និងការស្រាវជ្រាវការអនុវត្ត AI ដើម្បីជួយគ្រូបង្គោលតាមដានលទ្ធផលសិក្សា ព្រមទាំងជួយឱ្យនិស្សិតអាចទទួលបានទម្រង់នៃការសិក្សា និងការកំណត់ទិសដៅដែលត្រូវនឹងសមត្ថភាពផ្ទាល់ខ្លួន។

ចំណុចគួរឱ្យកត់សម្គាល់មួយគឺ ក្រុមហ៊ុនមិត្តហ្វូន នឹងផ្តល់ជូនដោយឥតគិតថ្លៃនូវដំណោះស្រាយបច្ចេកវិទ្យា សកម្មភាពដាក់ឱ្យដំណើរការ ការបណ្តុះបណ្តាល និងការគាំទ្រផ្នែកបច្ចេកទេសក្នុងដំណាក់កាលពិសោធន៍ដែលបានព្រមព្រៀងគ្នារវាងភាគីទាំងមូល។ សាលារៀនដែលចូលរួមគឺផ្អែកលើស្មារតីស្ម័គ្រចិត្ត ដោយធានាបាននូវសិទ្ធិគ្រប់គ្រងទិន្នន័យ និងភាពម្ចាស់ការក្នុងការជ្រើសរើសបន្តប្រើប្រាស់ដំណោះស្រាយនេះក្រោយពេលបញ្ចប់ដំណាក់កាលសាកល្បង។

មិនត្រឹមតែផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងដំណោះស្រាយឌីជីថលប៉ុណ្ណោះទេ កិច្ចសហការនេះក៏យកចិត្តទុកដាក់ផងដែរចំពោះការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យានៅកម្ពុជា។

ក្រុមហ៊ុនមិត្តហ្វូន នឹងសហការរៀបចំកម្មវិធីបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងស្តីពីទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និង AI ដល់សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត ព្រមទាំងជួយតភ្ជាប់និស្សិតទៅកាន់បរិយាកាសការងារជាក់ស្តែងតាមរយៈកម្មវិធីកម្មសិក្សា ការជ្រើសរើសបុគ្គលិក ការតំរង់ទិសអាជីព និងអាហារូបករណ៍។
តាមរយៈកិច្ចសហការនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការតំរង់ទិស និងគាំទ្រដល់ការអនុវត្តសកម្មភាពនានាឱ្យស្របតាមយុទ្ធសាស្ត្រអប់រំជាតិ ស្ថាប័ន AUF នឹងតភ្ជាប់បណ្តាញសាកលវិទ្យាល័យហ្វ្រង់កូហ្វូន អ្នកជំនាញ និងធនធានបណ្តុះបណ្តាលអន្តរជាតិ និងក្រុមហ៊ុនមិត្តហ្វូន នឹងចូលរួមចំណែកនូវសមត្ថភាពបច្ចេកវិទ្យា ក្រុមអ្នកជំនាញ និងបទពិសោធន៍ក្នុងការដាក់ឱ្យដំណើរការដំណោះស្រាយឌីជីថល។

អនុស្សរណៈនៃការយោគយល់គ្នានេះមានសុពលភាពរយៈពេលពីរឆ្នាំ ដោយបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់ភាគីនានាក្នុងការកសាងផែនការសកម្មភាព ជ្រើសរើសគ្រឹះស្ថានអប់រំធ្វើជាគំរូពិសោធន៍ និងធ្វើការវាយតម្លៃជាបណ្តើរៗនូវប្រសិទ្ធភាពនៃការអនុវត្ត។

ជាមួយនឹងទិសដៅនៃការរួមដំណើររយៈពេលវែងជាមួយការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនមិត្តហ្វូន បន្តពង្រីកតួនាទីរបស់ខ្លួនពីអ្នកផ្តល់សេវាទូរគមនាគមន៍ ទៅជាដៃគូបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសំខាន់ៗ។ កិច្ចសហការលើកនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មិត្តហ្វូនក្នុងការនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតទៅនឹងវិស័យអប់រំ ដែលរួមចំណែកដល់ការលើកកម្ពស់គុណភាពធនធានមនុស្ស និងបង្កើតឱកាសអភិវឌ្ឍន៍កាន់តែច្រើនសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជា។




អត្ថបទបន្ទាប់


ផ្ទុះរឿងអាស្រូវស្នេហាមហាសេដ្ឋី NVIDIA៖ ធ្វើឱ្យតម្លៃទីផ្សារភាគហ៊ុនក្រុមហ៊ុនធ្លាក់ចុះ ៤៧០ពាន់លានដុល្លារ ត្រឹមតែ២ថ្ងៃ

ផ្ទុះរឿងអាស្រូវស្នេហាមហាសេដ្ឋី NVIDIA៖ ធ្វើឱ្យតម្លៃទីផ្សារភាគហ៊ុនក្រុមហ៊ុនធ្លាក់ចុះ ៤៧០ពាន់លានដុល្លារ ត្រឹមតែ២ថ្ងៃ!! ក្រុមហ៊ុនផលិតបន្ទះឈីបខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ