អឺរ៉ុបច្នៃអាគុយរថយន្តអគ្គិសនី

អឺរ៉ុបច្នៃអាគុយរថយន្តអគ្គិសនីចាស់ៗជាប្រភពថាមពលជំនួស ដើម្បីកាត់បន្ថយថ្លៃអគ្គិសនី


ការយកអាគុយរថយន្តអគ្គិសនី ឬ EV ដែលលែងប្រើប្រាស់មកច្នៃជាប្រភពថាមពលឡើងវិញកំពុងក្លាយជាដំណោះស្រាយយុទ្ធសាស្ត្រជួយកាត់បន្ថយការចំណាយលើថ្លៃអគ្គិសនីរបស់ប្រជាជនអឺរ៉ុប ព្រមទាំងការពារកុំឱ្យស្ថានីយផលិតថាមពលខ្យល់ និងពន្លឺព្រះអាទិត្យប្រឈមនឹងការផ្ទុកលើសទម្ងន់រហូតត្រូវបិទប្រតិបត្តិការ។ អាគុយចាស់ៗទាំងនេះមានសមត្ថភាពប្រែប្រួលមុខមាត់បណ្តាញអគ្គិសនីដ៏ចំណាស់របស់អឺរ៉ុប និងជួយទប់ស្កាត់ការខាតបង់ថវិការាប់ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ។
អឺរ៉ុបច្នៃអាគុយរថយន្តអគ្គិសនី
ដោយ

សារព័ត៌មាន Euronews បានរាយការណ៍កាលពីថ្ងៃទី២៨ ខែកញ្ញាថា ទោះបីជាកំណើនថាមពលកកើតឡើងវិញបានជួយឱ្យសហភាពអឺរ៉ុបសន្សំថវិកាបានដល់ទៅ៥១ពាន់លានអឺរ៉ូកាលពីឆ្នាំមុនតាមរយៈការកាត់បន្ថយការនាំចូលប្រេង និងឧស្ម័នក៏ដោយ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ទ្វីបនេះ កំពុងជួបផលលំបាកយ៉ាងខ្លាំងក្នុងការសម្របខ្លួនឱ្យទាន់ល្បឿន នៃការផ្លាស់ប្តូរទៅរកថាមពលស្អាត។
យោងតាមរបាយការណ៍ឆ្នាំ២០២៦ របស់ក្រុមហ៊ុនប្រឹក្សាយោបល់ AFRY ដែលស្នើឡើងដោយអង្គការ Beyond Fossil Fuels បានបង្ហាញថា គម្រោងថាមពលស្អាតកម្លាំង៣៧៥ជីហ្គាវ៉ាត់ និងគម្រោងអាគុយស្តុកថាមពលកម្លាំង៤៥៥ជីហ្គាវ៉ាត់កំពុងកកស្ទះក្នុងបញ្ជីរង់ចាំការតភ្ជាប់ទៅក្នុងបណ្តាញចែកចាយថាមពលនៅទូទាំងអឺរ៉ុប។ ទោះជាយ៉ាងណាអាគុយរថយន្ត EV ចាស់ៗកំពុងក្លាយជាអ្នកសង្គ្រោះបណ្តាញអគ្គិសនីអឺរ៉ុប ដោយសារអាគុយភាគច្រើនត្រូវបានគេឈប់ប្រើប្រាស់នៅពេលវានៅសល់សមត្ថភាពផ្ទុកថាមពលពី៧០ទៅ៨០%។ ទោះបីជាកម្រិតនេះមិនគ្រប់គ្រាន់សម្រាប់តម្រូវការបើកបររថយន្តក៏ដោយ ប៉ុន្តែវាអាចផ្គត់ផ្គង់ថាមពលយ៉ាងមានប្រសិទ្ធភាពដល់លំនៅដ្ឋាន អាជីវកម្មខ្នាតតូច ឬយានយន្តតូចៗបាន។
បច្ចុប្បន្នអឺរ៉ុបពឹងផ្អែកលើការប្រមូលអាគុយពីរថយន្តអគ្គិសនី ដែលមានអាយុកាលលើសពី១០ឆ្នាំ ឬពីរថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍។ ផ្អែកតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាលពីឆ្នាំ២០២៥ រថយន្តអគ្គិសនីជាង៤លានគ្រឿងត្រូវបានលក់ដាច់នៅអឺរ៉ុប ដែលជាតួលេខកើនឡើងរហូតដល់១,៨៥៣% បើធៀបនឹងឆ្នាំ២០១៦៕

អត្ថបទៈ សួន ឡង់ទី. រុបភាពៈ ឯកសាបរទេស




អត្ថបទបន្ទាប់


ក្រៅពីស្វែងរកច្រកចេញពីសង្គ្រាមពាណិជ្ជកម្ម លោក ត្រាំ ថែមទាំងបានសួរចិនពីការទិញអាវុញទៀតផង

មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរសហរដ្ឋអាម៉េរិក និងចិនបានបង្ហាញផែនការលម្អិតក្នុងការកាត់បន្ថយពន្ធគយលើទំនិញនាំចូលដែលមានតម្លៃប្រមាណ៣០ពាន់ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ