ដោយយល់ច្បាស់ពីបញ្ហា និងតម្រូវការរបស់បងប្អូនប្រជាកសិករ អិលអូអិលស៊ី បានផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុសមស្រប តាមរយៈ “ឥណទានធាតុចូលកសិកម្ម” ដែលមានគោលបំណងជួយឱ្យកសិករអាចទទួលបានធាតុចូលកសិកម្មសម្រាប់ប្រើប្រាស់បានទាន់ពេលវេលា និងគាំទ្រដល់ការប្រកបរបរកសិកម្មរបស់ពួកគាត់ប្រកបដោយភាពរលូន។
តាមរយៈ “ឥណទានធាតុចូលកសិកម្ម” កសិករអាចទទួលបានធាតុចូលកសិកម្ម ដូចជា ជី ថ្នាំកសិកម្ម គ្រាប់ពូជ ប្រេងឥន្ធនៈ និងផលិតផលពាក់ព័ន្ធផ្សេងៗ ពីអ្នកផ្គត់ផ្គង់ដែលជាដៃគូរបស់ អិលអូអិលស៊ី តាមរដូវកាលដាំដុះ ដោយ អិលអូអិលស៊ី ជាអ្នកសម្របសម្រួលការទូទាត់ប្រាក់ទៅកាន់អ្នកផ្គត់ផ្គង់ដោយផ្ទាល់។
តួយ៉ាង បងប្រុស សិត ឌៀត ជាកសិករដាំដំណាំត្រាវ ស្រែវស្សា និងដំឡូងមីលើផ្ទៃដីសរុបចំនួន ៥ ហិចតា នៅខេត្តព្រះវិហារ បានលើកឡើងថា៖ “ឥណទានធាតុចូលកសិកម្ម” អិលអូអិលស៊ី ពិតជាបានជួយសម្រួលដល់រូបគាត់យ៉ាងច្រើន ក្នុងការទិញពូជ ជី ថ្នាំកសិកម្ម និងផលិតផលពាក់ព័ន្ធផ្សេងៗដែលគាត់ត្រូវការសម្រាប់ការដាំដុះបានទាន់ពេលវេលា ដោយមិនបារម្ភពីការខ្វះទុន។
គាត់បានបន្ថែមថា រយៈពេលកម្ចីវែង ជម្រើសបង់សងងាយស្រួល និងការមិនគិតពិន័យចំពោះការបង់ផ្តាច់មុនកាលកំណត់ បានផ្តល់ភាពងាយស្រួលឱ្យគាត់អាចរៀបចំការដាំដុះ និងថែទាំដំណាំបានពេញលេញទៅតាមផែនការរបស់ខ្លួន។
បទពិសោធន៍របស់បងប្រុស សិត ឌៀត បង្ហាញថា ឥណទានធាតុចូលកសិកម្ម អិលអូអិលស៊ី អាចជួយកាត់បន្ថយសម្ពាធផ្នែកដើមទុនក្នុងអំឡុងពេលដាំដុះ និងផ្តល់ភាពបត់បែនសម្រាប់កសិករ ក្នុងការរៀបចំការប្រើប្រាស់ធាតុចូលកសិកម្មឱ្យសមស្របនឹងវដ្តដំណាំរបស់ពួកគាត់។
“ឥណទានធាតុចូលកសិកម្ម” អិលអូអិលស៊ី ផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើនសម្រាប់កសិករ រួមមាន៖
-ឥណទានរហូតដល់ ៣០,០០០ ដុល្លារអាមេរិក ដោយមិនចាំបាច់មានទ្រព្យធានា
-ទទួលបានធាតុចូលកសិកម្មទាន់ពេលវេលា
-រយៈពេលកម្ចីស្របតាមវដ្តដំណាំ
-អាចបង់សងប្រាក់ដើម និងការប្រាក់នៅចុងវដ្តកម្ចី
-អាចបង់សងមុនកាលកំណត់ដោយគ្មានការពិន័យ។
សម្រាប់ព័ត៌មានបន្ថែមអំពី “ឥណទានធាតុចូលកសិកម្ម” ឬព័ត៌មានអំពីទីតាំងរបស់បណ្តាអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្មដែលជាដៃគូរបស់ អិលអូអិលស៊ី សូមទំនាក់ទំនងមកកាន់លេខ 023 991 991 ឬអញ្ជើញទៅកាន់សាខា អិលអូអិលស៊ី ណាមួយដែលនៅជិតលោកអ្នក។
អំពី អិលអូអិលស៊ី៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ជូនដល់បុគ្គល ម្ចាស់សហគ្រាស និងអាជីវកម្មនានា។ ជាមួយនឹងបណ្តាញប្រតិបត្តិការនៅទូទាំងប្រទេស ព្រមទាំងសេវាកម្មឥណទាន ប្រាក់បញ្ញើ សេវាធនាគារឌីជីថល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប អិលអូអិលស៊ី ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ គាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍។