វិស័យអចលនទ្រព្យ

តើអចលនទ្រព្យនៅតំបន់ណាខ្លះក្នុងរាជធានីភ្នំពេញ ដែលនៅតែមានសក្ដានុពលនាពេលបច្ចុប្បន្ន?


ក្រុមអ្នកជំនាញ និងអ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានអះអាងថា ទោះបីជាទីផ្សារអចលនទ្រព្យបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលស្ដារឡើងវិញដោយសន្សឹមៗ និងមិនទាន់ហក់ឡើងខ្លាំងដូចរដូវកាលផ្ទុះការទិញលក់មុនៗក៏ដោយ ប៉ុន្តែតំបន់ដែលមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងនៅតែជាទិសដៅយុទ្ធសាស្ត្រពោរពេញដោយសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ និងការសាងសង់។
វិស័យអចលនទ្រព្យ
ដោយ

ឧកញ៉ា គឹម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានភ្នំពេញ យល់ឃើញថា តំបន់បឹងកេងកងទី១ និងទួលគោកព្រមទាំងតំបន់ភ្នំពេញថ្មី បានក្លាយជាតំបន់កំពូល នៃអចលនទ្រព្យ ដែលមានសក្ដានុពលខ្ពស់ ខណៈតំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ ក៏កំពុងក្លាយជាតំបន់ទាក់ទាញសម្រាប់ការរស់នៅបែបប្រណីតផងដែរ។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះលើកឡើងថា តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញនឹងក្លាយជាតំបន់មានការទាក់ទាញខ្លាំងនាពេលខាងមុខ ខណៈតំបន់នេះមានអាកាសយានដ្ឋានអន្តរជាតិតេជោ និងមានហេដ្ឋារចនាសម្ព័ន្ធកំពុងកសាងជាច្រើនទៀត។

ដោយឡែកឧកញ៉ា ចេង ខេង ប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា សង្កេតឃើញថា ដីធ្លីនៅតំបន់ប៉ែកខាងកើតទន្លេមេគង្គ នៃរាជធានីភ្នំពេញនឹងក្លាយជាតំបន់មានសក្ដានុពលខ្ពស់នៅពេលខាងមុខ។ បើតាមអ្នកជំនាញរូបនេះ នាពេលបច្ចុប្បន្នដីធ្លីនៅក្នុងតំបន់នេះនៅមានតម្លៃសមរម្យនៅឡើយ ហើយជាឱកាសសម្រាប់អ្នកវិនិយោគ និងការសាងសង់ផ្ទះសម្រាប់រស់នៅ ខណៈមកទល់ពេលនេះរដ្ឋាភិបាលកំពុងមានផែនការសាងសង់ស្ពានដែលនឹងធ្វើឱ្យដីធ្លីនៅតំបន់នេះមានការឡើងថ្លៃនាពេលខាងមុខ។

ជាមួយគ្នានេះ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា មកទល់ពេលនេះតំបន់ប៉ែកខាងត្បូង រាជធានីភ្នំពេញ កំពុងទាក់ទាញអ្នកអភិវឌ្ឍន៍នានាមកធ្វើការវិនិយោគ ខណៈនៅក្នុងតំបន់នេះមានអាកាសយានដ្ឋានលំដាប់អន្តរជាតិ និងកំពុងមានការអភិវឌ្ឍន៍នូវហេដ្ឋារចសម្ព័ន្ធធំៗជាច្រើនសម្រាប់បម្រើដល់វិស័យសាធារណៈ។ អ្នកជំនាញរូបនេះអះអាងថា មកទល់ពេលនេះ តម្លៃអចលនទ្រព្យនៅក្នុងតំបន់នេះមានការកើនឡើងជារៀងរាល់ឆ្នាំ។

បើតាមការបញ្ជាក់របស់លោកឧកញ៉ា សន សៀប បច្ចុប្បន្នតម្លៃអចលនទ្រព្យនៅតំបន់ភាគខាងត្បូង ជាពិសេសតាមបណ្តោយផ្លូវ៦០ម៉ែត្រមានសន្ទុះកើនឡើងជារៀងរាល់ឆ្នាំ ដោយតម្លៃជាមធ្យមហក់ឡើងក្នុងរង្វង់ពី៥០០ដុល្លារដល់២,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េរួចទៅហើយ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើអ្វីជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីជំរុញបរិយាកាសវិនិយោគក្នុងវិស័យស្វាយចន្ទី និងដំឡូងមីនៅខេត្តកំពង់ធំ ឱ្យកាន់តែប្រសើរ?

ខេត្តកំពង់ធំ ត្រូវបានគេទទួលស្គាល់ថា ជាជង្រុកកសិកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជា ដែលមិនត្រឹមតែល្បីល្បាញលើការផលិតស្រូវប៉ុណ្ណោះទេ ប៉ុន្តែស្វា…

កសិករអាចទទួលបានជី ថ្នាំកសិកម្ម និងធាតុចូលកសិកម្មផ្សេងៗបានទាន់ពេលវេលា ស្របតាមរដូវកាលដាំដុះ និងដោយមិនបារម្ភពីការខ្វះដើមទុន តាមរយៈ ឥណទានធាតុចូលកសិកម្ម អិលអូអិលស៊ី

សម្រាប់ប្រជាកសិករដែលប្រកបរបរកសិកម្ម ការមានធាតុចូលកសិកម្មគ្រប់គ្រាន់ និងទាន់ពេលវេលា គឺជាចំណុចសំខាន់ក្នុងការរៀបចំការដាំដុះ និងថែទាំដំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ