អត្ថបទពាណិជ្ជកម្ម

ត្រូវការសាច់ប្រាក់រហ័ស? «ឥណទានមាសកើនទ្រព្យ» របស់អិលអូអិលស៊ី ឥឡូវមាននៅសាខាខណ្ឌដូនពេញ


រាជធានីភ្នំពេញ ថ្ងៃទី10 ខែកក្កដា ឆ្នាំ2026៖ បន្ទាប់ពីបានដាក់ដំណើរការនូវ «ឥណទានមាសកើនទ្រព្យ» បានដោយជោគជ័យនៅតាមបណ្តាសាខាចំនួន 8 កន្លងមក អិលអូអិលស៊ី ពិតជាបានស្វែងយល់យ៉ាងច្បាស់អំពីតម្រូវការដ៏ជាក់លាក់របស់អតិថិជន និងបានសម្រេចបន្តពង្រីកវិសាលភាពលើការផ្តល់សេវាហិរញ្ញវត្ថុមួយនេះ នៅសាខាខណ្ឌដូនពេញដែលជាសាខាទី9 ចាប់ពីថ្ងៃនេះតទៅ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ25 មហាវិថីព្រះសុរាម្រិត ភូមិភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ត្រូវការសាច់ប្រាក់រហ័ស? «ឥណទានមាសកើនទ្រព្យ» របស់អិលអូអិលស៊ី ឥឡូវមាននៅសាខាខណ្ឌដូនពេញ
ដោយ
អំពី LOLC

កម្មវិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Brindley De Zylva ប្រធានក្រុមប្រឹក្សាភិបាល និងលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងអតិថិជនយ៉ាងច្រើន ដែលបានមកចូលរួមអបអរសាទរ និងស្វែងយល់អំពីអត្ថប្រយោជន៍នៃផលិតផលថ្មីនេះក្នុងបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាល។

លោក សុខ វឿន បានមានប្រសាសន៍ថា៖ “អិលអូអិលស៊ី តែងតែផ្តោតលើការនាំយកសេវាហិរញ្ញវត្ថុដែលមានភាពបត់បែន និងងាយស្រួលទៅដល់អតិថិជនគ្រប់តំបន់។ ហើយ «ឥណទានមាសកើនទ្រព្យ» ជាជម្រើសដ៏មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការសាច់ប្រាក់បន្ទាន់ ខណៈពេលដែលនៅតែអាចរក្សាទុកមាស ដែលជាទ្រព្យសម្បត្តិសំខាន់សម្រាប់អនាគត។”

លោក បានបន្តទៀតថា៖ «សាខាដូនពេញ ជាសាខាទី9ហើយ ដែលដាក់ឱ្យដំណើរការផលិតផល «ឥណទានមាសកើនទ្រព្យ» ដោយអិលអូអិលស៊ី នឹងដាក់ឱ្យដំណើរការសាខាទាំង 83 នៅទូទាំងប្រទេសកម្ពុជាឆាប់ៗនេះ។ ផលិតផលថ្មីនេះ អតិថិជនអាចប្រើប្រាស់តម្លៃនៃគ្រឿងមាសរបស់ខ្លួនបានកាន់តែមានប្រសិទ្ធភាព ក្នុងការដោះស្រាយតម្រូវការហិរញ្ញវត្ថុបន្ទាន់បានទាន់ពេលវេលា ដោយទទួលបានសាច់ប្រាក់ក្នុងរយៈពេលត្រឹមតែ 15 នាទី ជាមួយអត្រាការប្រាក់សមរម្យ សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងប្រព័ន្ធរក្សាទុកគ្រឿងមាសដែលមានសុវត្ថិភាពខ្ពស់។ យើងជឿជាក់ថា សេវាកម្មនេះនឹងក្លាយជាជម្រើសដ៏មានតម្លៃសម្រាប់គ្រួសារ អាជីវករ និងសហគ្រិនដែលត្រូវការដើមទុនបង្វិលក្នុងពេលចាំបាច់»។

ចំពោះលក្ខខណ្ឌនៃការស្នើសុំឥណទាននេះ អតិថិជនត្រូវមានអាយុចាប់ពី 18 ដល់ 65 ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព។ សម្រាប់ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចីរួមមាន៖ មាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក 6.7 រហូតដល់ទឹក 10 (16 ការ៉ាត់ ដល់ 24 ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច 1ជី (3.75 ក្រាម)ក្នុងមួយគ្រឿងមាស។

អិលអូអិលស៊ី គឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយក្នុងប្រទេសកម្ពុជាដែលផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប និងប្រកបដោយទំនុកចិត្ត។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 023 991 991/014 991 991/096 3 991 991/031 3 991 991៕




អត្ថបទបន្ទាប់


ក្រសួងទេសចរណ៍អះអាងថា កម្ពុជាជាគោលដៅទេសចរណ៍ដ៏កក់ក្តៅ និងមានសក្តានុពលខ្ពស់សម្រាប់ភ្ញៀវទេសចរមូស្លីម

កម្ពុជាកំពុងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខ្លួនទៅកាន់ឆាកអន្តរជាតិ ព្រមទាំងបើកចំហទ្វារយ៉ាងទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ