អត្ថបទពាណិជ្ជកម្ម

ផលិតផលឥណទានមាសកើនទ្រព្យ អិលអូអិលស៊ី ដាក់ដំណើរការនៅគ្រប់សាខាក្នុងរាជធានីភ្នំពេញហើយ!


ដើម្បីនាំយកសេវាហិរញ្ញវត្ថុដែលមានភាពងាយស្រួល និងឆ្លើយតបតម្រូវការរបស់អតិថិជនកាន់តែទូលំទូលាយ អិលអូអិលស៊ី បានដាក់ឱ្យដំណើរការផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាចុងក្រោយក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១០១A៣ និង១០១A ផ្លូវលេខ២៨៩ ភូមិភូមិ១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការដាក់ឱ្យដំណើរការនេះ បានបំពេញការពង្រីកសេវាកម្មទៅកាន់គ្រប់សាខារបស់ អិលអូអិលស៊ី ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យអតិថិជនអាចទទួលបានសេវាឥណទានមាសកើនទ្រព្យកាន់តែងាយស្រួល និងនៅជិតទីតាំងរបស់ខ្លួន។
ផលិតផលឥណទានមាសកើនទ្រព្យ អិលអូអិលស៊ី ដាក់ដំណើរការនៅគ្រប់សាខាក្នុងរាជធានីភ្នំពេញហើយ!
ដោយ
អំពី LOLC

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក បានប្រព្រឹត្តដោយជោគជ័យ ក្រោមអធិបតីភាពលោក Brindley De Zylva ប្រធានក្រុមប្រឹក្សាភិបាល និងលោក Romesh Perera ប្រធាននាយកបណ្ដាញចែកចាយ គណៈគ្រប់គ្រង បុគ្គលិក អិលអូអិលស៊ី និងអតិថិជនជាច្រើនកុះករ។ ក្រៅពីការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អ្នកចូលរួមក៏បានស្វែងយល់បន្ថែមអំពីដំណោះស្រាយហិរញ្ញវត្ថុ និងអត្ថប្រយោជន៍នៃផលិតផលនេះ ដែលត្រូវបានពង្រីកគ្របដណ្តប់គ្រប់សាខារបស់អិលអូអិលស៊ីក្នុងរាជធានីភ្នំពេញ និងសាខានៅតាមបណ្តាខេត្តជាបន្តបន្ទាប់ទៀត។

លោក Romesh Perera ប្រធាននាយកបណ្ដាញចែកចាយបានមានប្រសាសន៍ថា៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រផលិតផល «ឥណទានមាសកើនទ្រព្យ» ចាប់តាំងពីថ្ងៃដាក់ឱ្យដំណើរការនៅសាខាទី01 រហូតដល់សាខា​ទី10 នៅក្នុងខណ្ឌទួលគោកនេះ ក៏ដូចជាសាខាចុងក្រោយនៅក្នុងរាជធានីភ្នំពេញផងដែរ។ យើងមានមោទនភាពដែលបានក្លាយជាផ្នែកមួយក្នុងការជួយអតិថិជនដោះស្រាយតម្រូវការហិរញ្ញវត្ថុ តាមរយៈការផ្តល់ជូនដំណោះស្រាយសាច់ប្រាក់រហ័សក្នុងរយៈពេលត្រឹមតែ 15 នាទី ដោយមិនចាំបាច់លក់គ្រឿងមាសរបស់ខ្លួន ព្រមទាំងទទួលបានអត្រាការប្រាក់សមរម្យ និងការរក្សាទុកទ្រព្យសម្បត្តិរបស់អតិថិជនប្រកបដោយសុវត្ថិភាពខ្ពស់។ ក្នុងពេលឆាប់ៗខាងមុខនេះ យើងនឹងបន្តពង្រីកសេវាកម្មនេះទៅកាន់សាខារបស់ អិលអូអិលស៊ី នៅទូទាំងប្រទេស ដើម្បីឱ្យអតិថិជនកាន់តែច្រើនអាចទទួលបានអត្ថប្រយោជន៍ពីផលិតផលនេះពីគ្រប់មជ្ឈដ្ឋាន។»

ចំពោះលក្ខខណ្ឌនៃការស្នើសុំឥណទាននេះ អតិថិជនត្រូវមានអាយុចាប់ពី 18 ដល់ 65 ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព។ សម្រាប់ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចីរួមមាន៖ មាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក 6.7 រហូតដល់ទឹក10 (16 ការ៉ាត់ ដល់ 24 ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច 1ជី (3.75 ក្រាម)ក្នុងមួយគ្រឿងមាស។

ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 023 991 991/014 991 991/096 3 991 991/031 3 991 991៕




អត្ថបទបន្ទាប់


អាម៉េរិកចង់រុះរើតុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិក្រោមហេតុ​ផលការពារអធិបតេយ្យភាព ខណៈអ្នករិះគន់​ថា ដើម្បីគេចពីការទទួលខុសត្រូវ​

សមរភូមិផ្លូវច្បាប់អន្តរជាតិដ៏ក្តៅគគុកមួយកំពុងផ្ទុះឡើង ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសបើកយុទ្ធនាការរុះរើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ