ជាមួយនឹងការកើនឡើងនៃចំនួនអតិថិជន អាជីវករក៏អាចប្រឈមនឹងបញ្ហាមួយចំនួនក្នុងការគ្រប់គ្រងការទូទាត់ ដូចជា ការទទួលសាច់ប្រាក់ ការរាប់ប្រាក់ ការរៀបចំប្រាក់អាប់ និងការកត់ត្រាប្រតិបត្តិការលក់ប្រចាំថ្ងៃ។ ដើម្បីជួយសម្រួលដល់បញ្ហាប្រឈមទាំងនេះ អិលអូអិលស៊ី សូមផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថលតាមរយៈ LOLC KHQR ដែលអាចភ្ជាប់ជាមួយ LOLC Merchant App ដើម្បីជួយអាជីវករទទួលការទូទាត់ គ្រប់គ្រងនិងតាមដានចំណូលអាជីវកម្មបានកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។
លើសពីការសម្រួលដល់ការទូទាត់ អាជីវករដែលប្រើប្រាស់ LOLC KHQR ក៏អាចទទួលបានអត្ថប្រយោជន៍បន្ថែមជាច្រើនដូចជា៖
-ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 4% ក្នុងមួយឆ្នាំ
-ទទួលបានកញ្ចប់ធានារ៉ាប់រងរហូតដល់ 5,000 ដុល្លារ
-មានឱកាសឈ្នះទឹកប្រាក់សំណាង 168,000 រៀល
-ទទួលការទូទាត់ពីធនាគារក្នុងស្រុក និងការទូទាត់ឆ្លងដែនពីអតិថិជនមកពីប្រទេស ឥណ្ឌា សិង្ហបុរី ចិន វៀតណាម និងឡាវ
-អាចស្នើសុំ LOLC KHQR ថ្មី បានគ្រប់ទម្រង់ ដូចជា ស្ទីកគ័រ កាត ឬជើងបញ្ឈរ ដោយឥតគិតថ្លៃ ហើយក្រុមការងារនឹងយកទៅប្រគល់ជូនដល់ទីតាំងអាជីវកម្ម។
ក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះ អាជីវករអាចត្រៀមខ្លួនជាមុន ដោយរៀបចំ LOLC KHQR នៅទីតាំងអាជីវកម្ម ដើម្បីផ្តល់ជម្រើសទូទាត់ដែលងាយស្រួល និងរហ័សសម្រាប់អតិថិជន និងជួយឱ្យការទទួលក្នុងអំឡុងពេលដែលមានសកម្មភាពលក់ដូរកាន់តែច្រើនប្រព្រឹត្តទៅដោយរលូន។
អាជីវករអាចស្នើសុំ LOLC KHQR ដោយឥតគិតថ្លៃ តាមរយៈលេខទូរសព្ទ 023 991 991 / 014 991 991 / 096 3 991 991 / 031 3 991 991។