អត្ថបទពាណិជ្ជកម្ម

ហ្វតតេ និមិត្តរូបនៃវិស័យធានារ៉ាប់រងកម្ពុជា ឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍រត់ម៉ារ៉ាតុងតែមួយគត់នៅកម្ពុជា


ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ មានមោទនភាព ក្នុងនាមជាដៃគូឧបត្ថម្ភក្នុងព្រឹត្តិការណ៍ «ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦» ជាព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង (ចម្ងាយ ៤២,១៩៥ គីឡូម៉ែត្រ) ប្រចាំឆ្នាំតែមួយគត់នៅកម្ពុជា ដែលនាពេលថ្មីៗកន្លងទៅនេះ ត្រូវបានទស្សនាវដ្តី Forbes ទទួលស្គាល់ជាគោលដៅម៉ារ៉ាតុងដ៏ទាក់ទាញបំផុតមួយ ក្នុងចំណោម «គោលដៅម៉ារ៉ាតុងដែលគួរតែទៅចូលរួម ទាំង១២ ក្នុងលោក សម្រាប់ឆ្នាំ២០២៦»។
ហ្វតតេ និមិត្តរូបនៃវិស័យធានារ៉ាប់រងកម្ពុជា ឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍រត់ម៉ារ៉ាតុងតែមួយគត់នៅកម្ពុជា
ដោយ
អំពី Forte Insurance

វិស័យកីឡារត់ប្រណាំងកំពុងទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងនៅទូទាំងប្រទេសកម្ពុជា ដែលនេះបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពឆ្ពោះទៅរកសុខភាព ភាពអំណត់ធន់ និងការផ្សារភ្ជាប់គ្នានៅក្នុងសហគមន៍។ អ្នកនិយមរត់ជឿជាក់ថា ការរត់មិនមែនផ្ដោតសំខាន់តែនៅលើចម្ងាយផ្លូវ ឬថេរវេលានោះទេ ប៉ុន្តែវាក៏សំដៅដល់គោលដៅធ្វើដំណើរ បទពិសោធន៍ និងការចងចាំដ៏មានតម្លៃដែលពួកគេអាចនាំយកត្រឡប់ទៅផ្ទះវិញបានដោយក្តីមោទនភាព។ ក្នុងន័យនេះ កម្ពុជា ពិតជាផ្ដល់ជូននូវគោលដៅរត់ប្រណាំងដ៏អស្ចារ្យយ៉ាងពិតប្រាកដ ដែលជាកម្លាំងចិត្តជំរុញដល់អ្នករត់ប្រណាំងជាតិ និងអន្តរជាតិ។

«ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ឆ្នាំ២០២៦» នឹងប្រព្រឹត្តទៅនាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅលើទឹកដីនៃតំបន់បុរាណវិទ្យាអង្គរដ៏អស្ចារ្យ ដែលធ្លាប់ជាបេះដូងនៃអាណាចក្រខ្មែរដ៏រុងរឿង និងជាមជ្ឈមណ្ឌលទីក្រុងដ៏ធំបំផុតមួយក្នុងយុគសម័យមុនបដិវត្តឧស្សាហកម្ម។ រាល់ជំហាននៃការរត់នៅលើខ្សែផ្លូវម៉ារ៉ាតុងនេះ នឹងនាំអ្នករត់ឆ្លងកាត់តំបន់ទេសភាពប្រវត្តិសាស្ត្រ ពោរពេញដោយសម្រស់ធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងសិល្បៈ ប្រាសាទបុរាណ រួមជាមួយការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាសហគមន៍មូលដ្ឋាន ក្រោមបរិយាកាសដ៏ស្រស់ថ្លា និងសន្តិភាព។ ទាំងនេះហើយ គឺជាបទពិសោធន៍ដែលធ្វើឱ្យអ្នករត់ប្រណាំងគ្រប់រូបមានមោទនភាពក្នុងការចូលរួម។

ការទទួលស្គាល់នេះ មិនមែនគ្រាន់តែជាពាក្យពេចន៍ផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ ប៉ុន្តែវាជាចំណាប់អារម្មណ៍យ៉ាងពិតប្រាកដដែលបានចែករំលែកដោយស្ថាប័នសារព័ត៌មានធំៗលំដាប់ពិភពលោកផ្ញើជូនទៅកាន់អ្នកអានទូទាំងសកលលោក។ ជាក់ស្តែង ទស្សនាវដ្តី Forbes ដែលជាស្ថាប័នផ្សព្វផ្សាយឈានមុខគេផ្នែកធុរកិច្ច និងរបៀបរបបរស់នៅ ទទួលស្គាល់ទូទាំងពិភពលោកលើការវាយតម្លៃពីគោលដៅទេសចរណ៍ បទពិសោធន៍ និងទំនោរសកលដែលមានឥទ្ធិពលបំផុតនោះ បានចុះផ្សាយពី «ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ» នៅក្នុងអត្ថបទរបស់ខ្លួនក្រោមចំណងជើងថា «គោលដៅម៉ារ៉ាតុងទាំង១២ ក្នុងលោក ដែលគួរតែធ្វើដំណើរទៅកម្សាន្ត សម្រាប់ឆ្នាំ២០២៦»។ អត្ថបទនេះ បានរៀបរាប់អំពីបទពិសោធន៍ដែលមិនអាចបំភ្លេចបាន នៃការរត់កាត់ដែនដីបុរាណអង្គរដ៏គួរឱ្យគយគន់របស់កម្ពុជា ដែលជាទីកន្លែងរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រ វប្បធម៌ និងភាពអំណត់ធន់ផ្នែកកាយសម្បទា ក្នុងព្រឹត្តិការណ៍រត់ប្រណាំងដ៏វិសេសវិសាលតែមួយ។

បន្ថែមពីលើនេះ «ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ» ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះនៃការបោះពុម្ភផ្សាយផ្លូវការរបស់សមាគមម៉ារ៉ាតុងអន្តរជាតិ (AIMS World Running) កាលពីឆ្នាំ២០២៥ ផងដែរ ដោយបានទទួលស្គាល់ថា ខ្សែផ្លូវរត់ប្រណាំងដែលឆ្លងកាត់ដែនដីនៃចក្រភពបុរាណរបស់កម្ពុជា វាលស្រែ សហគមន៍ប្រពៃណី និងប្រាសាទបុរាណអាយុកាលរាប់រយឆ្នាំ គឺជាបទពិសោធន៍រត់ប្រណាំងដ៏អស្ចារ្យ និងទាក់ទាញបំផុតមួយនៅលើពិភពលោក។

បើសិនជាយើងត្រឹមតែបានឮ ឬបានអាន គឺមិនទាន់គ្រប់គ្រាន់នោះទេ។ តាមរយៈការចូលរួមក្នុង «ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦» នេះ អ្នករត់ប្រណាំងទាំងអស់នឹងទទួលបានអារម្មណ៍ ក៏ដូចជាបទពិសោធន៍ពិតៗ ដូចអ្វីដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរៀបរាប់យ៉ាងច្បាស់ក្រឡែតដូច្នោះដែរ។ សូមអញ្ជើញមនុស្សជាទីស្រឡាញ់ និងសមាជិកគ្រួសារ ចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងដ៏មានមោទនភាពបំផុតមួយនៅក្នុងប្រទេសរបស់យើង។

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ មានកិត្តិយស និងក្តីរំភើបយ៉ាងក្រៃលែង ដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ក្នុងនាមជាអ្នកឧបត្ថម្ភគាំទ្រ ដើម្បីរួមចំណែកជួយដល់អ្នករត់ប្រណាំងគ្រប់រូប ឱ្យបោះជំហានទៅមុខប្រកបដោយភាពជឿជាក់។




អត្ថបទបន្ទាប់


ធនាគារ វីង ប្រកាសដាក់ដំណើរការមិត្តប្រឹក្សាធនាគារ ជីបជីប ជាផ្លូវការ! តើនឹងមានអ្វីកាន់តែអស្ចារ្យ?

ធនាគារ វីង បានប្រកាសជាផ្លូវការ មិត្តប្រឹក្សាធនាគារ ជីបជីប នៅក្នុងអេប Wing Bank ជំនាន់ថ្មី រួមជាមួយគេហទំព័រដ៏មានភាពទាក់ទាញ។ ការប្រកាស…

ក្រុមហ៊ុន VESPA ប្រកាសជ្រើសរើសតំណាងចែកចាយទូទាំងប្រទេសកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន Vespa ដែលជាប្រ៊ែនម៉ូតូស្កូតឺលំដាប់ប្រណីតដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាលី បានប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រពង្រីកទីផ្សារទូទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ