ប្រេងឥន្ធនៈ

តើតម្លៃប្រេងឥន្ធនៈអាចមានសង្ឃឹមធ្លាក់ចុះទេ ក្រោយស្ថានភាពនៅមជ្ឈិមបូព៌ា​ហាក់ឡើងកម្ដៅជាថ្មី?


តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ កំពុងស្ថិតក្នុងស្ថានភាពមួយពិបាកវាយតម្លៃ និងមិនរំពឹងថា អាចដាំក្បាលចុះក្នុងពេលដ៏ខ្លីខាងមុខនេះណាស់។ មិនរំពឹង ក៏ដោយសារកិច្ចព្រមព្រៀងសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ កំពុងធ្លាក់ចូលក្នុងភាពផុយស្រួយជាទីបំផុត គួបផ្សំនឹងការផ្ទុះឡើងការសងសឹកគ្នារវាងអ៊ីស្រាអែល និងបណ្តាកងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលកំពុងរុញច្រានឱ្យភូមិសាស្ត្រនយោបាយពិភពលោកឡើងកម្តៅជាថ្មី។
ប្រេងឥន្ធនៈ
ដោយ

ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា កម្ពុជា ដែលជាប្រទេសនាំចូលប្រេងឥន្ធនៈ១០០% នោះ មិនអាចគេចផុតពីឥទ្ធិពលអវិជ្ជមានពីបញ្ហានេះឡើយ។ តើកម្ពុជា គួរត្រៀមរៀបចំខែលការពារសន្តិសុខថាមពល និងដាក់ចេញកញ្ចប់ថវិកាអន្តរាគមន៍កម្រិតណា ដើម្បីអាចបត់បែនរស់នៅក្នុងបរិបទពិភពលោកដ៏មិនច្បាស់លាស់មួយនេះ?

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានវាយតម្លៃថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ទំនងជាពិបាកនឹងធ្លាក់ចុះបន្ថែមទៀតណាស់ ក្រោយស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ដែលជាប្លុកគន្លឹះក្នុងការកំណត់វាសនាតម្លៃថាមពលសកលកំពុងឡើងកម្តៅជាថ្មី។ លោកបានគូសបញ្ជាក់ថា ប្រសិនបើជម្លោះដ៏រ៉ាំរ៉ៃនេះនៅតែបន្តអូសបន្លាយ វានឹងរុញច្រានឱ្យកម្ពុជាជួបវិបត្តិថ្លៃដើមផលិតកម្មហក់ឡើងខ្ពស់ ដែលជាហេតុធ្វើឱ្យខ្សែច្រវាក់បញ្ជាទិញក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងសម្លៀកបំពាក់ត្រូវកាត់បន្ថយ ហើយផលប៉ះពាល់នេះនឹងធ្លាក់ទៅលើស្មារបស់វិនិយោគិន ក៏ដូចជាកម្មកររាប់ម៉ឺននាក់។ ដើម្បីទប់ទល់នឹងសេណារីយ៉ូដ៏អាក្រក់នេះ លោកបណ្ឌិត បានផ្តល់ជាយោបល់ថា កម្ពុជាត្រូវតែប្រើប្រាស់យុទ្ធសាស្ត្រស្នូលមួយចំនួនដូចជាការកាសាងខែលសន្តិសុខថាមពលតាមរយៈបង្កើនទំហំស្តុកប្រេង និងត្រៀមកញ្ចប់ថវិកាសម្រាប់អន្តរាគមន៍ ក៏ដូចជាកាត់បន្ថយពន្ធគយតាមដែលអាចធ្វើទៅបាន, ពន្លឿនការប្រើប្រាស់ថាមពលកកើនឡើងវិញ និងប្រើយុទ្ធសាស្រ្តកាទូតប្រកបដោយភាពបាត់បែន។

ជាមួយគ្នានេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ ក៏បានមើលឃើញពីសម្ពាធនៃវិបត្តិនេះដែរ។ លោកបានកត់សម្គាល់ថា ការប្រកួតប្រជែងអំណាចយោធា និងឥទ្ធិពលរបស់ប្រទេសមហាអំណាចនៅមជ្ឈិមបូព៌ាបានធ្វើឱ្យពន្លឺ នៃការធ្លាក់ចុះថ្លៃប្រេងឥន្ធនៈកាន់តែងងឹតសូន្យសុង។ សម្រាប់អ្នកជំនាញរូបនេះ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែមានសេណារីយ៉ូបម្រុងទុកជាមុន តាមរយៈការស្វែងរកប្រភពផ្គត់ផ្គង់ប្រេងថ្មីៗពីបណ្តាប្រទេសផ្សេងទៀត ដើម្បីការពារហានិភ័យ និងការពិចារណាលើការជួយចេញថ្លៃខាតលើការប្រើប្រាស់ប្រេងឥន្ធនៈចាំបាច់របស់ប្រជាពលរដ្ឋក្នុងគ្រាអាសន្ន។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១៦ ខែមិថុនា រហូតដល់ថ្ងៃទី២៣ ខែមិថុនា តម្លៃសាំងធម្មតានៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេសត្រូវលក់ចេញ៤,៦០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូត៤,៧០០រៀលក្នុង១លីត្រ។ គួរបញ្ជាក់ថា ឆ្លើយតបនឹងការប្រែប្រួល នៃតម្លៃថាមពលនេះ កាលពីពេលថ្មីៗកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវខែលការពារសេដ្ឋកិច្ចមួយដំណាក់កាលរួចហើយ ដោយចាត់ទុកអាករលើតម្លៃបន្ថែម១០% លើការផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងឧស្ម័ន LPG ជាបន្ទុករបស់រដ្ឋ។ វិធានការនេះត្រូវបានគេមើលឃើញថា បានចូលរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយបន្ទុកចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជួយរក្សាលំនឹងថ្លៃដើមផលិតកម្មក្នុងស្រុកមិនឱ្យដួលរលំទៅតាមសម្ពាធ នៃភ្លើងសង្គ្រាមអន្តរជាតិ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើស្ថាប័នមានសមត្ថកិច្ចគួរអនុវត្តបែបណា ដើម្បីកុំឱ្យបំបែកឆ្នាំងបាយអាជីវកម្មរបស់ពលរដ្ឋ?

សកម្មភាពចុះត្រួតពិនិត្យ និងស្វែងរកទំនិញខុសច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចមួយចំនួននាពេលថ្មីៗនេះ​បានផ្ទុះឡើងនូវរលកនៃការជជែកដេញដោល និងរិះ…

គ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាបន្តជួយផ្តល់ទុនដល់កសិករ ទោះប្រឈមនឹងវិបត្តិអាកាសធាតុ«អែលនីណូ»

ការប្រែប្រួលអាកាសធាតុកំពុងវិវឌ្ឍខ្លួនទៅជាហានិភ័យដ៏ធំធេងវាយប្រហារចំៗទៅលើដង្ហើមសេដ្ឋកិច្ច នៃវិស័យកសិកម្ម។ ជាក់ស្តែងថ្មីៗនេះ អង្គការឧតុនិយម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ