រលកកម្តៅ

រលកកម្តៅនៅថៃ ហក់ឡើងដល់ជិត៥២អង្សាសេ ដែលអាចបង្កគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល


ជាទូទៅសីតុណ្ហភាពជាមធ្យមនៅតំបន់អាស៊ីអាគ្នេយ៍ចន្លោះពីខែឧសភា ដល់ខែតុលា គឺស្ថិតនៅត្រឹម ២៤ ដល់៣៥អង្សាសេតែប៉ុណ្ណោះ។ ប៉ុន្តែនៅទីក្រុងបាងកក ប្រទេសថៃ ពេលនេះកម្តៅបានហក់ឡើងខ្ពស់គួរឱ្យព្រួយបារម្ភឈានដល់ជិត៥២អង្សាសេ ដែលជាកម្រិតគ្រោះថ្នាក់បំផុត និងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ជាពិសេសគឺហានិភ័យ នៃការកើតជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងដោយសារកម្តៅថ្ងៃខ្លាំង។
រលកកម្តៅ
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នាយកដ្ឋានបរិស្ថាន និងឧតុនិយមថៃ បានប្រកាសអាសន្នថា រលកកម្តៅនៅក្នុងទីក្រុងបាងកក នៅថ្ងៃទី២៥ ខែមិថុនា បានឈានដល់បន្ទាត់ក្រហម ដែលជាកម្រិតគ្រោះថ្នាក់កម្រិតខ្ពស់។ អាជ្ញាធរបានណែនាំឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្ន និងកាត់បន្ថយរាល់សកម្មភាពក្រៅផ្ទះចន្លោះពីម៉ោង១១ព្រឹកដល់ម៉ោង៣រសៀល។

បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ រលកកម្តៅចន្លោះពី៤២ ដល់ជិត៥២អង្សាសេនេះ អាចបង្កផលប៉ះពាល់ភ្លាមៗដល់រាងកាយ។ រោគសញ្ញាព្រមានដំបូងៗរួមមានអាការៈអស់កម្លាំងខ្លាំង វិលមុខ ក្អួតចង្អោរ កន្ទួលក្រហម ស្បែកហើម និងរមួលក្រពើ ដែលវាអាចវិវត្តទៅជាការដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងភ្លាមៗ ប្រសិនបើមិនបានសង្គ្រោះទាន់ពេលវេលា។

ក្រុមមនុស្សដែលងាយរងគ្រោះបំផុតរួមមានកុមារអាយុក្រោម៥ឆ្នាំ មនុស្សចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងទៅ ស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺប្រចាំកាយ ជាពិសេសជំងឺបេះដូង និងលើសឈាម, អ្នកលើសទម្ងន់, អ្នកពលកម្មក្រោមពន្លឺថ្ងៃ និងអ្នកដែលទើបតែសេពគ្រឿងស្រវឹង។ អាជ្ញាធរថៃបានសង្កត់ធ្ងន់ថា ប្រសិនបើមានប្រជាពលរដ្ឋណាមានអារម្មណ៍មិនស្រួលខ្លួន ឬលេចចេញរោគសញ្ញាខាងលើត្រូវប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃ ផ្ទុះរឿងអាស្រូវសូកប៉ាន់លុយរាប់ម៉ឺនដុល្លារទិញប្រាក់ខែ៤៥០ដុល្លារនៅក្នុងការប្រលងរើសមន្ត្រីរាជការ

ភាពស្អាតស្អំនៅក្នុងប្រព័ន្ធរដ្ឋបាលថៃ កំពុងរងការរិះគន់ និងវាយប្រហារយ៉ាងចាស់ដៃពីសំណាក់មហាជន ក្រោយផ្ទុះរឿងអាស្រូវពុករលួយដ៏ធំបំផុតមួយត្រូវប…

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួនចាប់ដៃគ្នាពង្រឹងវិស័យយោធា ខណៈព្រួយបារម្ភពីឥទ្ធិពលចិន កាន់តែកើនឡើង

ខណៈភាពតានតឹងនៅសមុទ្រចិនខាងត្បូង កាន់តែឡើងកម្ដៅ និងការប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាម៉េរិក កាន់តែស្វិតស្វាញ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ