យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News វិស័យម្ហូបអាហារនៅវៀតណាមកំពុងក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពល ខណៈដែលអ្នកទេសចរជំនាន់ថ្មី តែងតែស្វែងរកគោលដៅធ្វើដំណើរណា ដែលផ្តល់នូវបទពិសោធ ញ៉ាំអាហារដ៏ប្លែក និងគួរឱ្យចងចាំ។ បច្ចុប្បន្នម្ហូបអាហារមិនមែនគ្រាន់តែជាការបំពេញក្រពះនោះទេ ប៉ុន្តែវាគឺជាកត្តាសម្រេចចិត្តរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅធ្វើដំណើរ។ ទីក្រុងហូជីមិញ បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ ដោយយកម្ហូបអាហារជាស្នូល នៃផលិតផលទេសចរណ៍ តាមរយៈការបង្កើតបទពិសោធ ថ្មីៗ ដែលទាក់ទាញការចាប់អារម្មណ៍ពីមជ្ឈដ្ឋានអន្តរជាតិ។
បើយោងតាមអ្នកជំនាញក្នុងវិស័យទេសចរណ៍ ភ្ញៀវទេសចរកាន់តែច្រើនមានការចាប់អារម្មណ៍នឹងបទពិសោធ ម្ហូបអាហារតាមដងផ្លូវ រូបមន្តម្ហូបអាហារលក្ខណគ្រួសារបែបប្រពៃណី ដែលមាន
សេវាកម្មម្ហូបអាហារ ដែលវៀតណាមដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងរួមមានតាំងពីមុខម្ហូបដែលមានប្រវត្តិសាស្ត្រយូរលង់រហូតដល់គ្រឿងសមុទ្រស្រស់ៗ និងអាហារប្លែកៗតាមតំបន់ ចាប់ពីតំបន់ដីសណ្តទន្លេមេគង្គ រហូតដល់តំបន់ភាគខាងលើប្រទេស។
លោកស្រី ង្វៀន ធី ខាញ់ (Nguyen Thi Khanh) ប្រធានសមាគមទេសចរណ៍ទីក្រុងហូជីមិញបានលើកឡើងថា ការរៀបចំឱ្យមានកន្លែងអាហារដ៏សម្បូរបែប គឺដើម្បីផ្តល់តម្លៃដល់ប្រពៃណីផង និងលើកទឹកចិត្តដល់ការច្នៃប្រឌិតថ្មីៗសម្រាប់បង្ហាញដល់ភ្ញៀវទេសចរផង។
ជាលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ វៀតណាម បានស្វាគមន៍ភ្ញៀវទេសចរបរទេសរហូតដល់ជាង៦,៧លាននាក់កើនឡើង១២% បើធៀបនឹងឆ្នាំមុន។ កំណើននេះបានកើតឡើង ក្នុងពេលដែលប្រទេសជិតខាងមួយចំនួនក្នុងតំបន់កំពុងប្រឈមនឹងការធ្លាក់ចុះ នៃចំនួនភ្ញៀវទេសចរ ដោយសារផលប៉ះពាល់ពីវិបត្តិថាមពល និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយសកល៕
ដោយៈ សរ សុជាតិ