ទីផ្សារអង្ករ

អ្នកជំនាញជឿជាក់ថា ទីផ្សារអង្ករកម្ពុជានឹងកាន់តែមានភាពចម្រុះនៅ៤ឆ្នាំខាងមុខ ដោយមិនពឹងផ្អែកតែលើចិន និងអឺរ៉ុបឡើយ


​ទោះបីជាសេដ្ឋកិច្ចសកលកំពុងជួបប្រទះភាពមិនប្រាកដប្រជា និងរងផលប៉ះពាល់ពីជម្លោះនៅមជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅតែបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៦ កម្ពុជា សម្រេចបានការនាំចេញអង្ករជិត៤៧ម៉ឺនតោន ដោយប្រមូលចំណូលបានជាង២៦៦លានដុល្លារ។ អ្វីដែលពិសេសនោះ អ្នកជំនាញបានកត់សម្គាល់ថា រចនាសម្ព័ន្ធទីផ្សារអង្ករកម្ពុជាបច្ចុប្បន្នកំពុងមានភាពចម្រុះ ដោយលែងពឹងផ្អែកខ្លាំងតែលើទីផ្សារអឺរ៉ុប និងចិនដូចកាលពីមុនទៀតហើយ។
ទីផ្សារអង្ករ
ដោយ

ឧកញ៉ា សុង សារ៉ន អគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុន អេមរុរ៉ាយ បានគូសបញ្ជាក់ថា ក្នុងរយៈពេល៤ខែឆ្នាំនេះ ការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប មានចំណែក២៧% ខណៈទីផ្សារចិន បានចាប់ផ្តើមងើបឡើងវិញយ៉ាងខ្លាំងក្នុងរង្វង់ជាង២៨%។ ជាមួយគ្នានេះ ចំណែកទីផ្សារ ដែលកំពុងមានសម្ទុះខ្លាំងបំផុតនោះ គឺតំបន់អាស៊ាន ដែលស្រូបយកការនាំចេញរហូតដល់ជិត៣៨% នាំមុខដោយប្រទេសហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម។
តាមរយៈតួលេខនេះឧកញ៉ា សុង សារ៉ន បានអះអាងថា ទីផ្សារអង្ករកម្ពុជា បានវិវត្តទៅជាសសរស្តម្ភសំខាន់ចំនួន៣ គឺអឺរ៉ុប ចិន និងអាស៊ាន។ អ្នកជំនាញរូបនេះបានវាយតម្លៃបថា នៅត្រឹមឆ្នាំ២០៣០ វិស័យស្រូវអង្ករកម្ពុជានឹងកាន់តែមានភាពរស់រវើកតាមរយៈការពង្រីកវិសាលភាពនាំចេញទៅកាន់ទីផ្សារអាម៉េរិក កាណាដា និងអាហ្វ្រិក ដែលនឹងជួយបង្កើនភាពធន់ និងកាត់បន្ថយហានិភ័យពីការពឹងផ្អែកលើទីផ្សារណាមួយខ្លាំងពេក។
ជាមួយគ្នានេះ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅនាំចេញអង្ករ១លានតោនក្នុងឆ្នាំ២០២៦ នេះ។ ការបង្ហាញក្តីរំពឹងនេះ ដោយផ្អែកលើសម្ទុះនៃការនាំចេញក្នុងរយៈពេល៤ខែកន្លងមកនេះដោយសម្រេចបានជិត៤៧ម៉ឺនតោនមានការកើនឡើងរហូតដល់ប្រមាណ៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយចំណូលជាង២៦៦លានដុល្លារអាម៉េរិក។
បើយោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា ក្រៅពីអង្ករកម្ពុជាក៏បាននាំចេញស្រូវជាង២,៦លានតោនផងដែរ ដោយទទួលបានចំណូលជាង៥៧៦លានដុល្លារ។ គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៥ កម្ពុជាសម្រេចបានការនាំចេញអង្ករសរុបជាង ៩៤ម៉ឺនតោន ដែលស្មើនឹងទឹកប្រាក់ជាង ៦០០លានដុល្លារ៕




អត្ថបទបន្ទាប់


តើយន្តការផ្សះផ្សាដោយចាប់បង្ខំរបស់ UNCLOS អាចដំណើរការទៅរួចទេ ប្រសិនបើភាគីថៃ ជំទាស់?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហរដ៏រឹងមាំថា កម្ពុជា នៅតែបន្តប្រកាន់យកយន្តការផ្សះផ្សាដោយចាប់ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ