តម្លៃជីថ្នាំកសិកម្ម

តម្លៃជីថ្នាំកសិកម្មហក់ឡើង៣០% តាមអំណាចថ្លៃប្រេង ខណៈថ្លៃដើមផលិតខ្ពស់កំពុងក្លាយជាបន្ទុករបស់កសិករ


ភាពតានតឹងនៅក្នុងអង្គការបក្សសម្ពន្ធយោធា NATO បានឈានដល់ចំណុចរបត់ថ្មី ដែលអាចឈានទៅរកបែកបាក់ បន្ទាប់ពីមន្ទីរបញ្ចកោណអាម៉េរិក បានទម្លាយអ៊ីមែលផ្ទៃក្នុងដ៏រសើបមួយ ដែលបង្ហាញថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិចារណាដាក់ទណ្ឌកម្មលើសម្ពន្ធមិត្តអឺរ៉ុបមួយចំនួន។ វិធានការនេះរួមមានទាំងការត្រៀមដកប្រទេសអេស្ប៉ាញចេញពីអង្គការ NATO និងការដកការគាំទ្រពីចក្រភពអង់គ្លេស ដើម្បីជាការសងសឹកចំពោះការមិនផ្ដល់កិច្ចសហការក្នុងយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
តម្លៃជីថ្នាំកសិកម្ម
ដោយ

មន្ត្រីសហរដ្ឋអាម៉េរិកម្នាក់បានទម្លាយឱ្យដឹងថា តាមរយៈអ៊ីមែលផ្ទៃក្នុងរបស់មន្ទីរបញ្ចកោណបង្ហាញថា សហរដ្ឋអាម៉េរិក កំពុងពិចារណាដាក់ទណ្ឌកម្មលើប្រទេសជាសម្ពន្ធមិត្តមួយចំនួន ដែលជាសមាជិក នៃអង្គការបក្សសម្ពន្ធយោធា NATO ចំពោះការមិនគាំទ្រសង្គ្រាមរបស់ខ្លួនប្រឆាំងអ៊ីរ៉ង់ ដូចជាការព្យួរប្រទេសអេស្ប៉ាញពីសមាជិកអង្គការ NATO និងការពិនិត្យឡើងវិញនូវការជួយគាំទ្ររបស់សហរដ្ឋអាម៉េរិកសម្រាប់ការអះអាងសិទ្ធិកាន់កាប់របស់អង់គ្លេសលើកោះហ្វកលែនជាដើម។

ការព្រមានចាត់វិធានការក្តៅរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នេះកើតឡើងក្រោយសម្ពន្ធមិត្តនានាបានបដិសេធមិនអនុញ្ញាតឱ្យកងទ័ពសហរដ្ឋអាម៉េរិក ប្រើប្រាស់មូលដ្ឋានទ័ពអាកាស និងហោះហើរចូលដែនអាកាសរបស់ខ្លួនក្នុងអំឡុងប្រតិបត្តិការវាយប្រហារទៅលើអ៊ីរ៉ង់។

លោក ត្រាំ បានរិះគន់ចំៗទៅលើមេដឹកនាំអឺរ៉ុបថា អាត្មានិយម និងមិនព្រមចូលរួមក្នុងប្រតិបត្តិការបើកច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក។ លោកថែមទាំងបានព្រមានជាថ្មីថា ប្រសិនបើសម្ពន្ធមិត្តនៅតែបន្តធ្វើព្រងើយកន្តើយ នោះសហរដ្ឋអាម៉េរិកអាចនឹងសម្រេចចិត្តដកខ្លួនចេញពីអង្គការ NATO តែម្ដង។

ជាការឆ្លើយតបប្រទេសអង់គ្លេស និងបារាំង បានអះអាងថា ការចូលរួមក្នុងសកម្មភាពយោធារបស់អាម៉េរិក នៅពេលនេះ នឹងរុញច្រានពិភពលោកឱ្យធ្លាក់ចូលក្នុងសង្គ្រាមទ្រង់ទ្រាយធំ ដែលមិនអាចគ្រប់គ្រងបាន។ ភាពប្រេះឆានេះបានបង្ហាញឱ្យឃើញថា សាមគ្គីភាពរបស់ NATO ដែលមានអាយុកាលរាប់សិបឆ្នាំ កំពុងស្ថិតក្នុងហានិភ័យខ្ពស់បំផុត ខណៈដែលលោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា NATO ត្រូវតែធ្វើការងារជាក្រុម មិនមែនទុកឱ្យអាម៉េរិកហែលឆ្លងសមុទ្រភ្លើងតែម្នាក់ឯងនោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អតិផរណាកំពុងវាយលុកតំបន់អាស៊ាន ខណៈវៀតណាម និងហ្វីលីនពីន ហក់ឡើងខ្ពស់ជាងគេដោយសារសង្គ្រាមអ៊ីរ៉ង់

អតិផរណាកំពុងហក់ឡើងខ្ពស់ពាសពេញតំបន់អាស៊ាន ដោយសារសង្រ្គាមអ៊ីរ៉ង់ ធ្វើឱ្យរាំងស្ទះការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងជំរុញប្រេងឥន្ធនៈហក់ឡើងថ្លៃខ្ពស់ …

តើថៃចង់លែងល្បែងទុច្ចរិតអ្វីបានជាប្រកាសលុប MOU 2001 ស្តីពីព្រំដែនសមុទ្រ មិនលុប MOU 2000 ស្តីពីព្រំដែនគោក?

ភាពតានតឹងរវាងកម្ពុជា និងថៃជុំវិញបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នាបានផ្ទុះឡើងជាថ្មី បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខជាតិថៃបានសម្រេចអនុម័តផែនការលុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ