- ជាម្ចាស់គណនីដែលបើកគណនីសន្សំតាមផែនការចាប់ពីថ្ងៃទី១២ ខែឧសភា រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦
- បើកគណនីដែលមានរយៈពេល ១២ខែ ២៤ខែ ៣៦ខែ ៤៨ខែ និង ៦០ខែ
- ដាក់ប្រាក់ចូលក្នុងគណនីសន្សំតាមផែនការរៀងរាល់ខែជាប់ៗគ្នា (ចំនួនអប្បបរមានៃការដាក់ប្រាក់ ៤០.០០០ រៀល ឬ ១០ដុល្លារ ក្នុងមួយប្រតិបត្តិការ)
- សមតុល្យសរុបនៅចុងវគ្គ ត្រូវស្មើ ឬច្រើនជាង ៤.០០០.០០០ រៀល ឬ ១.០០០ ដុល្លារ
- ថ្ងៃចាប់រង្វាន់៖ នៅសប្តាហ៍ទី ២ នៃខែមករា ឆ្នាំ២០២៧។ អិលអូអិលស៊ី សូមរក្សាសិទ្ធកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនដ៏ពិសេសនេះ
ចាប់ផ្តើមសន្សំជាមួយ គណនីសន្សំតាមផែនការ អិលអូអិលស៊ី ថ្ងៃនេះ ដើម្បីកសាងអនាគតដ៏ប្រសើរ ហើយក្លាយជាម្ចាស់រង្វាន់ទូរសព្ទ iPhone 17 Pro ដ៏ទំនើប និងស្រស់ស្អាត!
ប្រសិនបើលោកអ្នកចង់បើកគណនីសន្សំតាមផែនការ សូមអញ្ជើញមកកាន់ការិយាល័យណាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរសព្ទលេខ៖
- 023 991 991
- 014 991 991
- 096 3 991 991
- 031 3 991 991
អំពី អិលអូអិលស៊ី (ខេមបូឌា)
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ជូនដល់បុគ្គល ម្ចាស់សហគ្រាស និងអាជីវកម្មនានា។ ជាមួយបណ្តាញប្រតិបត្តិការនៅទូទាំងប្រទេស ព្រមទាំងសេវាកម្មឥណទាន ប្រាក់បញ្ញើ សេវាធនាគារឌីជីថល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប អិលអូអិលស៊ី ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ ការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងការជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍។