វិស័យការពារជាតិ

ការវាយប្រហារចំៗរបស់អ៊ីរ៉ង់ លើទីតាំង CIA អាម៉េរិក បង្កឱ្យមានការសង្ស័យថា អាចមានការផ្តល់ទិន្នន័យពីរុស្ស៊ី


បើយោងតាមប្រភពព័ត៌មានពីមនុស្ស៤រូប ដែលដឹងច្បាស់ពីកិច្ចការចារកិច្ចរបស់អាម៉េរិក បានឱ្យដឹងថា ការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ ទៅលើទីតាំងទីភ្នាក់ងារចារកិច្ចអាម៉េរិក ឬ CIA ជាច្រើនលើកនៅក្នុងតំបន់ឈូងសមុទ្រ បានធ្វើឱ្យអ្នកវិភាគព័ត៌មានសម្ងាត់អាម៉េរិក បើកការស៊ើបអង្កេតភ្លាមៗថា តើរុស្ស៊ី មានការលូកដៃនៅពីក្រោយរឿងនេះ តាមរយៈការផ្តល់ទិន្នន័យកំណត់គោលដៅ ឬផ្តល់បច្ចេកវិទ្យាយន្តហោះដ្រូនកម្រិតខ្ពស់ដល់អ៊ីរ៉ង់ ឬយ៉ាងណា?
វិស័យការពារជាតិ
ដោយ

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃទី២៣ ខែកក្កដា ថា ប្រភពចំនួន៤រូប ដែលសុំមិនបញ្ចេញឈ្មោះដោយសារតែជាកិច្ចការសន្តិសុខជាតិ បានឱ្យដឹងថា មន្ត្រីស៊ើបការណ៍សម្ងាត់អាម៉េរិកមិនទាន់ឈានដល់ការសន្និដ្ឋានជាផ្លូវការនៅឡើយទេអំពីកម្រិត នៃការលូកដៃរបស់រុស្ស៊ីក្នុងការវាយប្រហារលើទីតាំង CIA របស់អាម៉េរិក។ ប៉ុន្តែពួកគេបានគូសបញ្ជាក់ពីប្រសិទ្ធភាព និងភាពច្បាស់លាស់ដ៏គួរឱ្យភ្ញាក់ផ្អើល នៃការវាយប្រហារ រួមទាំងលទ្ធភាពខ្ពស់ នៃការផ្ទេរបច្ចេកវិទ្យាយោធាទំនើបៗរបស់រុស្ស៊ីទៅឱ្យអ៊ីរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្សេងទៀត ក៏បានរាយការណ៍ផងដែរថា យ៉ាងហោចណាស់មានទីតាំងរបស់ CIA ចំនួន២កន្លែងត្រូវបានវាយប្រហារកាលពីខែមីនា កន្លងទៅ ក្នុងនោះរួមមានស្ថានីយ CIA ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលស្ថិតនៅបរិវេណស្ថានទូតអាម៉េរិកក្នុងទីក្រុងរីយ៉ាដ និងទីតាំងមួយទៀតស្ថិតនៅភាគខាងកើតប្រទេសអ៊ីរ៉ាក់។ ជាមួយគ្នានេះ ប្រភពមួយចំនួនទៀតបានទម្លាយថា ក៏មានទីតាំង CIA ផ្សេងទៀតរងការវាយប្រហារដូចគ្នា ប៉ុន្តែមិនទាន់មានការទម្លាយលម្អិតនៅឡើយទេ។
មន្ត្រីលោកខាងលិច២រូបក្នុងតំបន់ឈូងសមុទ្រ ដែលទទួលបានរបាយការណ៍ចារកិច្ចសម្ងាត់បានលើកឡើងថា អ្នកវិភាគជឿជាក់ថា ការវាយប្រហារនៅអារ៉ាប៊ីសាអ៊ូឌីត គឺសត្រូវបានប្រើយន្តហោះដ្រូនម៉ូដែល Shahed របស់អ៊ីរ៉ង់ចំនួន២គ្រឿង ដែលត្រូវបានដំឡើង និងកែលម្អដោយបច្ចេកវិទ្យារុស្ស៊ី។
ប្រភពដដែលបានបន្ថែមថា បើទោះជាកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងអ៊ីរ៉ង់កើតមានតាំងពីយូរយារណាស់មកហើយក៏ដោយ ប៉ុន្តែការតម្រង់ទិសវាយប្រហារចំទីតាំងដ៏រសើបរបស់ CIA នេះ បានស្តែងឱ្យឃើញថា ទីក្រុងមូស្គូហ៊ានធ្វើសកម្មភាពកាន់តែគឃ្លើនឡើង ដើម្បីរំខានដល់ប្រតិបត្តិការយោធារបស់អាម៉េរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងប្រឈមមុខនឹងភាពស្មុគស្មាញក្នុងការដោះស្រាយជម្លោះជាមួយអ៊ីរ៉ង់។
ក្តីបារម្ភដែលថា រុស្ស៊ីអាចកំពុងផ្តល់ទិន្នន័យសម្ងាត់សម្រាប់កំណត់គោលដៅដល់អ៊ីរ៉ង់បានកើនឡើងកាន់តែខ្លាំងនៅចុងសប្តាហ៍នេះ បន្ទាប់ពីមានការវាយប្រហារលើមូលដ្ឋានទ័ពអាកាសអាម៉េរិកក្នុងប្រទេសហ្ស៊កដានី ដែលកាលណោះ អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកចំទីតាំងយោធាអាម៉េរិកបណ្តាលឱ្យទាហានអាម៉េរិក២រូបបាត់បង់ជីវិត៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ថៃ កំពុងរកច្រកបញ្ចេញទុរេន៣០ម៉ឺនតោន តើវាអាចធ្លុះធ្លាយចូលមកទីផ្សារកម្ពុជា ទេ?

ប្រទេសថៃ កំពុងប្រញាប់ប្រញាល់ជំរុញការប្រើប្រាស់ និងចែកចាយផ្លែទុរេនភាគខាងត្បូង ដែលមានបរិមាណសរុបប្រមាណ៣០ម៉ឺនតោន ចំពេលមានការព្រួយបារម្ភយ៉ា…

តម្លៃមាស និងប្រាក់កម្រើកឡើងបន្តិច តែអ្នកវិភាគថា ហាងឆេងនេះមិនមានចីរភាពនោះទេ

ហាងឆេងលោហធាតុមានតម្លៃពីរប្រភេទនៅលើទីផ្សារអន្តរជាតិ បានកម្រើកឡើងវិញបន្តិច បន្ទាប់ពីបានដាំក្បាលចុះយ៉ាងគំហុកនាពេលកន្លងទៅ។ ទោះជាយ៉ាងណា ក្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ