អត្ថបទពាណិជ្ជកម្ម

ធនាគារខេប៊ីប្រាសាក់ ផ្តល់រង្វាន់ទឹកប្រាក់ដល់អតិថិជនទី ១ លាន ដែលប្រើប្រាស់កម្មវិធីធនាគារចល័ត


ធនាគារ ខេប៊ីប្រាសាក់ ម.ក. មានមោទនភាពក្នុងការអបអរសាទរសមិទ្ធផលដ៏សំខាន់នៃការសម្រេចបានអ្នកប្រើប្រាស់សកម្មចំនួន 1 លាននាក់ លើកម្មវិធីធនាគារឌីជីថលដ៏សំខាន់របស់ខ្លួន គឺ អេប KB PRASAC Mobile តាមរយៈការផ្តល់រង្វាន់ទឹកប្រាក់ចំនួន 1 លានរៀល ដល់អតិថិជនទី 1 លាន ដែលប្រើប្រាស់កម្មវិធីនេះ។
ធនាគារខេប៊ីប្រាសាក់ ផ្តល់រង្វាន់ទឹកប្រាក់ដល់អតិថិជនទី ១ លាន ដែលប្រើប្រាស់កម្មវិធីធនាគារចល័ត
ដោយ
អំពី KB PRASAC Bank

លោក ជឹម សំរេច ជាកសិករនិងអាជីវករ រស់នៅខេត្តកំពង់ធំ បានទទួលរង្វាន់ទឹកប្រាក់នេះនៅធនាគារ ខេប៊ីប្រាសាក់ សាខារំលង ខេត្តកំពង់ធំកាលពីថ្ងៃទី 28 ខែតុលា ឆ្នាំ 2026 ។ លោកបានបង្ហាញនូវក្តីរំភើបរីករាយនិងថ្លែងអំណរគុណចំពោះធនាគារ ព្រមទាំងបានលើកឡើងពីភាពងាយស្រួលនៃការប្រើប្រាស់កម្មវិធី KB PRASAC Mobile ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ។

សមិទ្ធផលនេះបង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់អតិថិជនលើសេវាធនាគារឌីជីថលរបស់ធនាគារខេប៊ីប្រាសាក់ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវដំណោះស្រាយធនាគារដែលមានភាពងាយស្រួល សុវត្ថិភាព និងអាចប្រើប្រាស់បានយ៉ាងទូលំទូលាយ។

កម្មវិធី KB PRASAC Mobile អនុញ្ញាតឱ្យអតិថិជនធ្វើការផ្ទេរប្រាក់ 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្តាហ៍ ទូទាត់ប្រាក់តាម KHQR បង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរសព្ទ ធ្វើប្រតិបត្តិការផ្ទេរប្រាក់ក្រៅប្រទេស គ្រប់គ្រងគណនីនិងប័ណ្ណ ព្រមទាំងបើកគណនីឌីជីថល និងដាក់ប្រាក់បញ្ញើមានកាលកំណត់តាមរយៈកម្មវិធីនេះ។

តាមរយៈការបន្តធ្វើនវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាបន្តលើកកម្ពស់បទពិសោធន៍របស់អតិថិជន និងរួមចំណែកគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។




អត្ថបទបន្ទាប់


អាម៉េរិកចំណាយថវិកាអស់ជាង៤៧ពាន់លានដុល្លារហើយក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់

យោងតាមទិន្នន័យផ្ទៃក្នុងដែលត្រូវបានទម្លាយចេញពីក្រសួងការពារជាតិអាម៉េរិក ឬមន្ទីរបញ្ចកោណ បានឱ្យដឹងថា គិតមកទល់ពេលនេះ ប្រតិបត្តិការយោធារបស់កង…

វីងសប និង សាវីម៉ិច ចាប់ដៃគូផ្តាច់មុខ បើកហាងលក់ទំនិញ វីងសប នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច

ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ — ហាងលក់ទំនិញ វីងសប (Wingshop) ដែលដំណើរការដោយ ក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី ជាបុត្រសម្ព័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ