រ៉ែកម្រ

ម៉ាឡេស៊ី បើកផ្លូវឱ្យនាំចេញរ៉ែកម្រឆៅជាលើកដំបូង ដើម្បីពង្រឹងសមត្ថភាពកែច្នៃ និងប្រជែងទីផ្សារសកល


ម៉ាឡេស៊ី បានសម្រេចផ្តល់ភ្លើងខៀវឱ្យនាំចេញរ៉ែកម្រឆៅ ដែលមិនទាន់កែច្នៃជាលើកដំបូងបង្អស់ ក្រោមក្របខ័ណ្ឌបទប្បញ្ញត្តិថ្មី។
ម៉ាឡេស៊ីបើកផ្លូវឱ្យនាំចេញរ៉ែកម្រឆៅជាលើកដំបូង
ដោយ

 យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ជំហានបត់បែនថ្មីនេះធ្វើឡើងក្នុងគោលបំណងបើកផ្លូវឱ្យមានការធ្វើតេស្តស្រាវជ្រាវ និងទាក់ទាញលំហូរទុនវិនិយោគអន្តរជាតិ ដើម្បីបង្កើនសមត្ថភាពកែច្នៃរ៉ែកម្រនៅក្នុងស្រុក។

ប្រទេសម៉ាឡេស៊ី បានផ្លាស់ប្តូរយុទ្ធសាស្ត្រពាណិជ្ជកម្មដោយអនុញ្ញាតឱ្យមានការនាំចេញរ៉ែកម្រក្នុងទម្រង់ជាវត្ថុធាតុដើមឆៅជាលើកដំបូង ដើម្បីរុញច្រានកំណើនសេដ្ឋកិច្ច និងជំរុញឧស្សាហកម្មកែច្នៃក្នុងស្រុក។ ក្រសួងធនធានធម្មជាតិ និងនិរន្តរភាពបរិស្ថានម៉ាឡេស៊ី បានគូសបញ្ជាក់ថា នាយកដ្ឋានរ៉ែ និងភូគព្ភសាស្ត្របានអនុម័តលើពាក្យស្នើសុំនាំចេញចំនួន១ករណីសម្រាប់ទិសដៅស្រាវជ្រាវ និងអភិវឌ្ឍន៍។ ទោះជាយ៉ាងណា អាជ្ញាធរម៉ាឡេស៊ី មិនបានទម្លាយឈ្មោះក្រុមហ៊ុន ដែលទទួលបានសិទ្ធិនេះ ឬផ្តល់ព័ត៌មានលម្អិតបន្ថែមនោះឡើយ។

សូមបញ្ជាក់ថា រ៉ែកម្រ គឺជាវត្ថុធាតុដើមដ៏សំខាន់បំផុតនៅលើពិភពលោក ដោយវាជាសមាសធាតុស្នូលក្នុងការផលិតបច្ចេកវិទ្យាទំនើប ឧបករណ៍អេឡិចត្រូនិក និងអាវុធយុទ្ធភណ្ឌក្នុងវិស័យការពារជាតិ។

ស្របបេលដែលចិន កំពុងក្តោបក្តាប់ និងគ្របដណ្តប់លើខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រសកលស្ទើរទាំងស្រុងនោះ ប្រទេសជាច្រើនរួមទាំងម៉ាឡេស៊ី ផងដែរ កំពុងបង្កើនល្បឿនអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីក្រុងប៉េកាំង។ បច្ចុប្បន្នម៉ាឡេស៊ី ជាទីតាំងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនអូស្ត្រាលី Lynas Rare Earths ដែលជាក្រុមហ៊ុនកែច្នៃរ៉ែកម្រធំជាងគេបំផុតមួយក្នុងចំណោមក្រុមហ៊ុនតែពីរគត់នៅក្រៅដែនដីចិន។ ជាមួយគ្នានេះក្រុមហ៊ុនយក្សក្នុងស្រុកដូចជា Berjaya ក៏កំពុងសម្លឹងមើលឱកាសវិនិយោគក្នុងវិស័យនេះផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Carester របស់បារាំងគ្រោងសាងសង់រោងចក្របំបែករ៉ែកម្រនៅក្នុងរដ្ឋភេរ៉ាក់ (Perak) ភាគខាងជើងប្រទេស ដោយសហការជាមួយក្រុមហ៊ុន Malaco Mining Group របស់ម៉ាឡេស៊ី។ លើសពីនេះ ក្រុមហ៊ុនអាម៉េរិកជាង១០ក្រុមហ៊ុនផ្សេងទៀត ក៏កំពុងស៊ើបយកការណ៍ និងស្វែងរកឱកាសបោះទុនវិនិយោគលើរ៉ែកម្រនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះផងដែរ៕




អត្ថបទបន្ទាប់


គ្រោះធម្មជាតិវាយប្រហារសេដ្ឋកិច្ចចិនឱ្យខាតបង់ជាងពាក់កណ្តាល នៃទំហំសេដ្ឋកិច្ចកម្ពុជា នៅ៩ខែឆ្នាំនេះ

នៅក្នុងរយៈពេលត្រឹមតែ៩ខែក្នុងឆ្នាំ២០២៦ គ្រោះមហន្តរាយធម្មជាតិ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រទេសចិន ដោយធ្វើឱ្យប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំ…

លោក ត្រាំ លើកឡើងពីជោគជ័យរបស់ FBI ក្នុងការកម្ទេចសម្បុកឆបោកតាមអនឡាញ ដើម្បីស្តារប្រជាប្រិយភាពដែលកំពុងធ្លាក់ចុះ

កាលពីថ្ងៃទី២១ ខែតុលា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈអំពីភាពជោគជ័យដ៏ធំធេងរបស់រដ្ឋបាលរបស់លោក ក្នុងការវាយបំប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ