ឯកឧត្តម វង្សី វិស្សុត៖

ឯកឧត្តម វង្សី វិស្សុត៖ ការតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយសាធារណៈ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ត្រូវមានភាពម៉ត់ចត់ តុល្យភាព ក្នុងបរិបទសកលមិនប្រាកដប្រជា


ការតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយសាធារណៈ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ត្រូវមានភាពម៉ត់ចត់ តុល្យភាព និងឆ្លុះបញ្ចាំងស្ថានភាពជាក់ស្តែង ដោយគិតគូរពីបរិបទសកល និងតំបន់ដែលកំពុងវិវត្តយ៉ាងលឿនរហ័ស ស្មុគស្មាញ និងពោរពេញដោយភាពមិនប្រាកដប្រជា។
ឯកឧត្តម វង្សី វិស្សុត៖
ដោយ

នេះគឹជាការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាចុងក្រោយលើសេចក្ដីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ក្នុងបរិបទពិភពលោកបច្ចុប្បន្នដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារតែការប្រែប្រួលសេដ្ឋកិច្ចសកល វិបត្តិសន្តិសុខ ថាមពល បរិស្ថាន និងការរីកចម្រើនបច្ចេកវិទ្យា ការវាយតម្លៃលទ្ធផលគោលនយោបាយត្រូវតែមានមូលដ្ឋានវិទ្យាសាស្ត្រ មានភាពប្រុងប្រយ័ត្ន និង មានភាពត្រឹមត្រូវខ្ពស់។

ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ទោះបីអត្រាសម្រេចបាននៃសូចនាករភាគច្រើនមានលទ្ធផលល្អប្រសើរក៏ដោយ ក៏មិនគួរផ្តោតតែលើចំនួន ឬអត្រាសម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែត្រូវពិនិត្យឱ្យស៊ីជម្រៅលើគុណភាពនៃលទ្ធផល ផលប៉ះពាល់ពិតប្រាកដលើសេដ្ឋកិច្ច និងសង្គម បញ្ហាប្រឈមដែលនៅពីក្រោយសូចនាករ និងភាពសមស្របនៃកម្រិតគោលដៅ និងវិធីសាស្ត្រវាស់វែង។

ឯកឧត្តមបានបន្ថែមថា ការវាស់វែងសមិទ្ធផលគោលនយោបាយត្រូវតែមានភាពអាចប្រៀបធៀបបាន អាចផ្ទៀងផ្ទាត់បាន និងអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តគោលនយោបាយនៅកម្រិតជាតិ ដើម្បីធានាថាការអភិវឌ្ឍន៍មានទិសដៅច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងកិច្ចប្រជុំនោះ អង្គប្រជុំបានពិភាក្សាយ៉ាងស៊ីជម្រៅ និងផុសផុលលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ លើវិស័យសំខាន់ៗជាច្រើន រួមមាន កំណើនសេដ្ឋកិច្ច អតិផរណា ភាពក្រីក្រ ការគ្រប់គ្រងគ្រោះមហន្តរាយ បរិស្ថាន សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម មុខងារសាធារណៈ ប្រព័ន្ធយុត្តិធម៌ វិស័យអប់រំ សុខាភិបាល ប្រព័ន្ធគាំពារសង្គម ការងារ វិនិយោគ ភស្តុភារកម្ម បរិយាកាសធុរកិច្ច សហគ្រាសធុនតូច និងមធ្យម កសិកម្ម និងការចាប់យកបច្ចេកវិទ្យាឌីជីថល។

អង្គប្រជុំក៏បានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលនៅតែជាឧបសគ្គក្នុងការអនុវត្តគោលនយោបាយ រួមមាន កង្វះការសម្របសម្រួល និងកិច្ចសហការរវាងក្រសួង ស្ថាប័ន កង្វះធនធានថវិកាគាំទ្រសម្រាប់កម្មវិធីអាទិភាព កង្វះទិន្នន័យស្ថិតិដែលមានគុណភាព និងទាន់សម័យ ព្រមទាំងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីដែលនៅមិនទាន់ឆ្លើយតបទាំងស្រុងនឹងតម្រូវការការងារ។

ក្នុងកិច្ចប្រជុំនោះ អង្គប្រជុំបានពិភាក្សាយ៉ាងស៊ីជម្រៅ និងផុសផុលលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ លើវិស័យសំខាន់ៗជាច្រើន រួមមាន កំណើនសេដ្ឋកិច្ច អតិផរណា ភាពក្រីក្រ ការគ្រប់គ្រងគ្រោះមហន្តរាយ បរិស្ថាន សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម មុខងារសាធារណៈ ប្រព័ន្ធយុត្តិធម៌ វិស័យអប់រំ សុខាភិបាល ប្រព័ន្ធគាំពារសង្គម ការងារ វិនិយោគ ភស្តុភារកម្ម បរិយាកាសធុរកិច្ច សហគ្រាសធុនតូច និងមធ្យម កសិកម្ម និងការចាប់យកបច្ចេកវិទ្យាឌីជីថល។

អង្គប្រជុំក៏បានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលនៅតែជាឧបសគ្គក្នុងការអនុវត្តគោលនយោបាយ រួមមាន កង្វះការសម្របសម្រួល និងកិច្ចសហការរវាងក្រសួង ស្ថាប័ន កង្វះធនធានថវិកាគាំទ្រសម្រាប់កម្មវិធីអាទិភាព កង្វះទិន្នន័យស្ថិតិដែលមានគុណភាព និងទាន់សម័យ ព្រមទាំងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីដែលនៅមិនទាន់ឆ្លើយតបទាំងស្រុងនឹងតម្រូវការការងារ។

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យអនុសាសន៍ក្នុងរបាយការណ៍មានលក្ខណៈមុតស្រួច ជាក់លាក់ និងអាចអនុវត្តបានពិតប្រាកដ ដោយត្រូវកំណត់ពេលវេលាច្បាស់លាស់ និងអាចតាមដានវឌ្ឍនភាពបានយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តម វង្សី វិស្សុត បានផ្តោតលើអាទិភាពគោលនយោបាយសំខាន់ៗ រួមមាន ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការជំរុញកំណើនសេដ្ឋកិច្ច ភាពធន់ និងការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច វិធានការឆ្លើយតបនឹងហានិភ័យអតិផរណា ភាពក្រីក្រ និងវិសមភាពចំណូល ការពង្រឹងគុណភាពសេវាសាធារណៈ សេវាធុរកិច្ច និងសេវាយុត្តិធម៌ ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញវត្ថុសាធារណៈ ការកែលម្អប្រព័ន្ធអប់រំ សុខាភិបាល និងគាំពារសង្គម ការគាំទ្រសហគ្រាសធុនតូច និងមធ្យម ការកាត់បន្ថយថ្លៃដើមភស្តុភារកម្ម ការជំរុញវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងថាមពល ការពន្លឿនដំណើរការឌីជីថលូបនីយកម្ម ព្រមទាំងការពង្រឹងប្រព័ន្ធអង្កេត និងការគ្រប់គ្រងទិន្នន័យស្ថិតិជាតិ។

សូមបញ្ជាក់ថា របាយការណ៍ឆ្នាំ២០២៥ គឺជារបាយការណ៍លើកទី២ របស់រាជរដ្ឋាភិបាល ដែលមានតួនាទីសំខាន់ក្នុងការវាស់វែង និងតាមដានវឌ្ឍនភាពនៃការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះចំនួន ៣៩។ សូចនាករទាំងនេះមានលក្ខណៈជាសូចនាករយុទ្ធសាស្ត្រ និងសូចនាករកែទម្រង់ ដែលឆ្លុះបញ្ចាំងពីកម្រិតជោគជ័យនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងស្ថាប័នរដ្ឋរបស់រាជរដ្ឋាភិបាល។

របាយការណ៍នេះ មិនត្រឹមតែជាឯកសារសម្រាប់បូកសរុបសមិទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងគោលនយោបាយ និងការធ្វើសេចក្តីសម្រេចចិត្តផងដែរ។ របាយការណ៍នេះអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាច កំណត់បានយ៉ាងច្បាស់នូវសមិទ្ធផលដែលសម្រេចបាន កំណត់បញ្ហាប្រឈម និងចន្លោះខ្វះខាតក្នុងដំណើរការអនុវត្ត ព្រមទាំងកំណត់ទិសដៅអាទិភាព និងវិធានការគោលនយោបាយបន្ថែមសម្រាប់រយៈពេលបន្ត។

ជាពិសេស របាយការណ៍នេះនឹងរួមចំណែកដល់ការពន្លឿនការអនុវត្តគោលនយោបាយក្នុងរយៈពេលមធ្យម ១ ទៅ ២ ឆ្នាំខាងមុខ ដើម្បីសម្រេចឱ្យបានជាសារវន្តនូវគោលដៅអភិវឌ្ឍន៍ដែលរាជរដ្ឋាភិបាលបានប្តេជ្ញាជូនប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌកម្មវិធីគោលនយោបាយរបស់ខ្លួន៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី ក្លាយជាមជ្ឈមណ្ឌលថ្មីនៃឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ក្រោយការបង្ក្រាបក្តៅគគុកនៅតំបន់ឥណ្ឌូចិន

ប៉ូលិសឥណ្ឌូនេស៊ី បានព្រមានថា ប្រទេសរបស់ខ្លួនកំពុងក្លាយជាមជ្ឈមណ្ឌលថ្មីសម្រាប់ល្បែងស៊ីសងតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆបោកឆ្លងដែន។ ចំពោះមុខការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ