“គណនីសន្សំតាមផែនការ” មានភាពខុសប្លែកពីគណនីសន្សំដទៃ ដែលអនុញ្ញាតឱ្យលោកអ្នកដាក់ប្រាក់សន្សំបានបន្តបន្ទាប់ ដោយមិនចាំបាច់ដាក់តែម្តងក្នុងចំនួនធំ និងរយៈពេលកំណត់ណាមួយនោះទេ។ គណនីនេះសមស្របសម្រាប់គោលដៅផ្សេងៗ ដូចជាការសន្សំសម្រាប់ ការទិញផ្ទះ ឬរថយន្ត សន្សំសម្រាប់ការសិក្សារបស់កូនៗ ចាប់ផ្តើមអាជីវកម្ម ឬការគម្រោងដំណើរកម្សាន្តជាដើម។
ជាមួយ “គណនីសន្សំតាមផែនការ” អតិថិជនអាចចាប់ផ្តើមសន្សំបានចាប់ពីត្រឹមតែ 10 ដុល្លារ និងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
-អត្រាការប្រាក់កើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ រហូតដល់ 6.25% ក្នុងមួយឆ្នាំ
-ភាពបត់បែនក្នុងការរៀបចំផែនការសន្សំទៅតាមលំហូរសាច់ប្រាក់ផ្ទាល់ខ្លួន
-ជួយបង្កើតទម្លាប់សន្សំយ៉ាងមានវិន័យ និងទៀងទាត់
-សុវត្ថិភាពខ្ពស់ និងភាពងាយស្រួលក្នុងការដាក់ប្រាក់ និងគ្រប់គ្រងគណនីតាមរយៈ LOLC Mobile
-អាចជ្រើសរើសរយៈពេលសន្សំចាប់ពី 1 ឆ្នាំ រហូតដល់ 5 ឆ្នាំ
-អាចសន្សំបានតាមបែបប្រចាំថ្ងៃ ប្រចាំខែ ឬតាមផែនការដែលសមស្រប
បញ្ជាក់៖ ដើម្បីអាចទទួលបានអត្រាការប្រាក់ដំឡើងទៅតាមឆ្នាំនីមួយៗ អតិថិជនត្រូវដាក់ប្រាក់ចូលក្នុងគណនីសន្សំតាមផែនការ 12ខែ (ជាប់ៗគ្នា)។
ប្រសិនបើលោកអ្នកចាប់អារម្មណ៍បើក “គណនីសន្សំតាមផែនការ” អាចអញ្ជើញទៅកាន់ការិយាល័យ អិលអូអិលស៊ី ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់៖
-023 991 991
-014 991 991
-096 3 991 991
-031 3 991 991