រដ្ឋបាលលោក ដូណាល់ ត្រាំ

លោក ត្រាំ រងការចោទប្រកាន់ថា បានដាក់សម្ពាធឱ្យវេណេស៊ុយអេឡា និងអ៊ីរ៉ាក់ចាកចេញពី OPEC


រដ្ឋបាលលោក ដូណាល់ ត្រាំ រងការចោទប្រកាន់​ថា បានព្យាយាមធ្វើឱ្យអង្គការប្រទេសនាំចេញប្រេង OPEC ចុះខ្សោយពីខាងក្នុង ដោយដាក់សម្ពាធឱ្យសមាជិកស្ថាបនិកចំនួន២ គឺវេណេស៊ុយអេឡា និងអ៊ីរ៉ាក់ ដកខ្លួនចេញពីអង្គការប្រេងដ៏មានឥទ្ធិពលនេះ។ ប៉ុន្តែយុទ្ធនាការដាក់សម្ពាធនេះត្រូវបានបញ្ឈប់ទៅវិញ បន្ទាប់ពីព្រះអង្គម្ចាស់រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើអន្តរាគមន៍។ ការណ៍នេះបានបង្កជាចម្ងល់ថ្មីៗអំពីឥទ្ធិពលរបស់ទីក្រុងវ៉ាស៊ីនតោន លើការផ្គត់ផ្គង់ប្រេងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Finance Biggo នៅថ្ងៃទី២៧ ខែវិច្ឆិកា នេះ
លោក ត្រាំ
ដោយ

យោងតាមប្រភពចំនួន១០នាក់ដែលដឹងពីរឿងនេះបានទម្លាយថា មន្ត្រីអាម៉េរិកបានជំរុញឱ្យ
វេណេស៊ុយអេឡា និងអ៊ីរ៉ាក់ពិចារណាចាកចេញពីអង្គការ OPEC កាលពីដើមឆ្នាំនេះ។ ទីក្រុងវ៉ាស៊ីនតោន យល់ថា ការកំណត់កូតាផលិតកម្មរបស់ OPEC អាចជាឧបសគ្គដល់ការបង្កើនទិន្នផលប្រេង និងការទាក់ទាញវិនិយោគពីបរទេសរបស់ប្រទេសទាំងពីរ។

ចំពោះករណីវេណេស៊ុយអេឡា សហរដ្ឋអាម៉េរិក បានរារាំងការបង់ថ្លៃសមាជិកភាព OPEC ប្រចាំឆ្នាំរបស់ប្រទេសនេះ ដោយលើកហេតុផលថា ថវិកានោះគួរតែត្រូវបានយកទៅប្រើប្រាស់លើអាទិភាព
សំខាន់ៗផ្សេងទៀត។ ករណីនេះកើតឡើងក្រោយអតីតប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ត្រូវបានទម្លាក់ចេញពីអំណាចកាលពីខែមករា ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងស្វះស្វែងជួយក្រុមហ៊ុនប្រេងអាម៉េរិក ពង្រីកប្រតិបត្តិការនៅក្នុងប្រទេសនេះ។
ព្រះអង្គម្ចាស់រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត មហាម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) បានធ្វើអន្តរាគមន៍កាលពីរដូវក្តៅ ដោយបញ្ចុះបញ្ចូលឱ្យរដ្ឋបាលលោក ត្រាំ បញ្ឈប់ការជំរុញបញ្ហានេះបន្តទៀត។ ចំណែកឯអ៊ីរ៉ាក់ ក៏ទទួលរងសម្ពាធឱ្យចាកចេញពីអង្គការ OPEC ដែរ ប៉ុន្តែក្រសួងប្រេងអ៊ីរ៉ាក់បានជំទាស់ ដោយជ្រើសរើសបន្តស្ថិតក្នុងអង្គការនេះ និងជំរុញឱ្យមានការបង្កើនកូតាផលិតកម្មជំនួសវិញ។

ការណ៍នេះកើតឡើងស្របពេលដែលសមាជិកភាព OPEC បានធ្លាក់ចុះមកនៅត្រឹម១១ប្រទេសរួមមានអាល់ហ្សេរី, សាធារណរដ្ឋកុងហ្គោ, ហ្គីណេអេក្វាទ័រ, ហ្គាបុង, អ៊ីរ៉ង់, អ៊ីរ៉ាក់, គុយវ៉ែត, លីប៊ី, នីហ្សេរីយ៉ា, អារ៉ាប៊ីសាអូឌីត, វេណេស៊ុយអេឡា បន្ទាប់ពីប្រទេសមួយចំនួនបានដកខ្លួនចេញជាបន្តបន្ទាប់ ក្នុងនោះរួមមានអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលបានចាកចេញកាលពីខែឧសភា។

អង្គការ OPEC+ ដែលរួមមានសមាជិកទាំង១១ប្រទេស និងប្រទេសមិនសមាជិក១០ផ្សេងទៀតរួមមានអាស៊ែបៃហ្សង់, បារ៉ែន, ព្រុយណេ, កាហ្សាក់ស្ថាន, ម៉ាឡេស៊ី, ម៉ិកស៊ិក, អូម៉ង់, រុស្ស៊ី, ស៊ូដង់ និងស៊ូដង់ខាងត្បូង គ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី២៩ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីគោលនយោបាយផលិតកម្មប្រេងសម្រាប់ឆ្នាំ២០២៧។ ក្រុមអ្នកវិភាគព្រមានថា ភាពបែកបាក់ផ្ទៃក្នុងដែលកំពុងកើនឡើង អាចធ្វើឱ្យអង្គការនេះបាត់បង់ឥទ្ធិពលកាន់តែខ្លាំង និងបង្កភាពមិនប្រាកដប្រជាដល់ទីផ្សារប្រេងពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកកាសែតជើងចាស់ថៃរិះគន់លោក អានុទីន រឿងទម្លាក់គ្រាប់បែកលើដីខ្លួនឯងធ្វើឱ្យខ្ជះខ្ជាយលុយជាតិ

អ្នកសារព័ត៌មានជើងចាស់ថៃលោក ប្រាវីត រ៉ូចាណាភ្រឹក (Pravit Rojanaphruk) បានចេញមុខរិះគន់នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល យ៉ាងចា…

គម្រោងសាងសង់អគារខ្ពស់កប់ពពក Trump Tower របស់គ្រួសារ លោក ដូណាល់ ត្រាំ គ្រោងលេចរូបរាង​នៅទីក្រុងហាណូយ

ដៃគូធុរកិច្ចរបស់ក្រុមហ៊ុន Trump Organization នៅប្រទេសវៀតណាម កំពុងរៀបចំ​គម្រោងសាងសង់អគារខ្ពស់កប់ពពកមួយដែលមានឈ្មោះថា Trump Tower នៅទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ