អ្នកឧកញ៉ា សៀ ឬទ្ធី

អ្នកឧកញ៉ា សៀ ឬទ្ធី ចូលរួមវេទិកាសេដ្ឋកិច្ចកាតា ក្រោមការរៀបចំ​ពិសេស​អមមហាសន្និបាត​អង្គការ​សហប្រជាជាតិ (UNGA) ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក


ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ – អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន WorldBridge Group បានអញ្ជើញចូលរួមក្នុង វេទិកាសេដ្ឋកិច្ចកាតា Bloomberg (Qatar Economic Forum – QEF) Special Edition 2026 ដែលបានប្រព្រឹត្តទៅ​នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ The Plaza ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
អ្នកឧកញ៉ា សៀ ឬទ្ធី
ដោយ
អំពី UNGA

ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ – អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group បានអញ្ជើញចូលរួមក្នុង វេទិកាសេដ្ឋកិច្ចកាតា Bloomberg (Qatar Economic Forum – QEF) Special Edition 2026 ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ The Plaza ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

វេទិកានេះ ត្រូវបានរៀបចំឡើងស្របពេលជាមួយនឹងមហាសន្និបាតអង្គការសហប្រជាជាតិ ដោយបានប្រមូលផ្តុំទៅដោយថ្នាក់ដឹកនាំជាន់ខ្ពស់មកពីជុំវិញពិភពលោក រួមមាន រដ្ឋមន្ត្រីរាជរដ្ឋាភិបាល ប្រធានមូលនិធិវិនិយោគរបស់រដ្ឋ (SWF) ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុលំដាប់ពិភពលោក និងនាយកប្រតិបត្តិនៃក្រុមហ៊ុនឈានមុខគេនានា ដើម្បីពិភាក្សាលើការកំណត់ទិសដៅសេដ្ឋកិច្ចពិភពលោក។

ក្នុងចំណោមអ្នកចូលរួម ក្នុងនោះយើងឃើញមានវត្តមាននៃការអញ្ជើញចូលរួមរបស់ លោក Michael R. Bloomberg ស្ថាបនិកក្រុមហ៊ុន Bloomberg L.P. និង Bloomberg Philanthropies, ឯកឧត្តម Sheikh Mohammed bin Abdulrahman bin Jassim Al Thani នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា, លោកស្រី Jane Fraser ប្រធាន និងនាយកប្រតិបត្តិនៃធនាគារ Citi និងលោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ កិច្ចពិភាក្សាក្នុងវេទិកានេះបានផ្តោតលើប្រធានបទសំខាន់ៗ រួមមាន ការពង្រឹងលើការដឹកជញ្ជូនតាមឈូងសមុទ្រ និងខ្សែសង្វាក់ផ្គត់ផ្គង់ ការកៀរគរមូលធនសម្រាប់ការវិនិយោគរយៈពេលវែង និងយុទ្ធសាស្ត្រដែលរដ្ឋាភិបាលអាចអនុវត្ត ដើម្បីកសាងជាតិឱ្យមានភាពរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ ប្រធានបទទាំងនេះក៏ស្របទៅនឹងចក្ខុវិស័យ និងទិសដៅយុទ្ធសាស្ត្ររបស់ WorldBridge Group ដែលកំពុងផ្តោតលើការវិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ហិរញ្ញវត្ថុ និងវិស័យអាទិភាពផ្សេងៗ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា និងតំបន់។

ការចូលរួមរបស់ អ្នកឧកញ៉ា សៀ ឫទ្ធី ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុងញូរយ៉កនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពលេចធ្លោរបស់កម្ពុជា នៅលើឆាកសេដ្ឋកិច្ចតំបន់ និងអន្តរជាតិ ព្រមទាំងបញ្ជាក់ពីគោលជំហររបស់ក្រុមហ៊ុន WorldBridge Group ក្នុងនាមជាដៃគូយុទ្ធសាស្ត្រដ៏គួរឱ្យទុកចិត្តសម្រាប់វិនិយោគិន និងស្ថាប័នអន្តរជាតិ ដែលកំពុងស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់ និងក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន WorldBridge Group នឹងបន្តចូលរួមក្នុងវេទិកាអន្តរជាតិសំខាន់ៗនានា ដើម្បីពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ ដើម្បីចូលរួមចំណែកក្នុងការកំណត់ទិសដៅ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងក្នុងតំបន់ប្រកបដោយចីរភាព៕




អត្ថបទបន្ទាប់


អាជីវកម្មនៅអាម៉េរិក​ កំពុង​ត្រដាបត្រដួសខ្លាំងជាងសម័យកូវីដទៅទៀត ខណៈសង្គ្រាម ការ រាំងស្ទះ​ការដឹកជញ្ជូន និងអតិផរណាជំរុញឱ្យថ្លៃដើមកើនឡើង

ទោះបីជាសេដ្ឋកិច្ចអាម៉េរិក ក៏ដូចសេដ្ឋកិច្ចពិភពលោកមិនទាន់បង្ហាញសញ្ញាថា កំពុងធ្លាក់ចុះខ្លាំងក៏ដោយ ក៏ម្ចាស់អាជីវកម្មជាច្រើនកំពុងប្រឈមសម្ពាធកា…

ប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗជាច្រើនរួមទាំង UN, FBI, INTERPOL នឹងមកជួបប្រជុំគ្នានៅភ្នំពេញ ដើម្បីរកវិធីរួមគ្នាកាត់ផ្ដាច់ខ្សែច្រវាក់ការឆបោកតាមប្រព័ន្ធអនឡាញ

តំណាងប្រទេសជាង ២០ និង អង្គការអន្តរជាតិធំៗជាច្រើន រួមទាំង ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBIអាមេរិក, អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿនញៀន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ