ហាង 7-Eleven

ហាង 7-Eleven នៅឥណ្ឌា ជិត៦០កន្លែង ប្រឈមការបិទទ្វារដោយសាររកស៊ីមិនចំណេញ


ហាងលក់ទំនិញ 7-Eleven របស់ជប៉ុន បានហក់​ចូលទីផ្សារ​ឥណ្ឌា កាលពី​អំឡុង​ឆ្នាំ២០២១ ដោយមានមហិច្ឆតាពង្រីក​សាខាពាសពេញផ្ទៃប្រទេសឥណ្ឌា ឱ្យក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់​ប្រជាជននៅទីនោះ។ ប៉ុន្តែរយៈពេល៥ឆ្នាំក្រោយ​មកហាង 7-Eleven ភាគច្រើនក្នុងចំណោម​ហាងជិត៦០ កន្លែងត្រូវបានគេរំពឹងថា នឹងបិទទ្វារឆាប់ៗនេះ​ដោយសាររកស៊ីមិនចំណេញ​។ តើមានអ្វីកើតឡើងចំពោះអាជីវកម្ម 7-Eleven នៅក្នុងទីផ្សារដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ?
ហាង 7-Eleven
ដោយ

ក្រុមហ៊ុន Reliance Retail និងក្រុមហ៊ុន 7-Eleven របស់ជប៉ុន ត្រូវបានរាយការណ៍ថា នឹងបញ្ចប់ភាពជាដៃគូលក់សិទ្ធិអាជីវកម្ម ឬ Franchise នៅក្នុងប្រទេសឥណ្ឌា ដោយហាងភាគច្រើនក្នុងចំណោមជិត ៦០កន្លែងត្រូវបានរំពឹងថានឹងបិទទ្វារ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Economic Times។ ភាពជាដៃគូលក់សិទ្ធិអាជីវកម្មនេះ បានចាប់ផ្តើមនៅឆ្នាំ២០២១ ដោយក្រុមហ៊ុន Reliance Retail ប្រើប្រាស់បណ្តាញចែកចាយរបស់ខ្លួន ដើម្បីពង្រីកសាខាហាង 7-Eleven នៅក្នុងទីផ្សារឥណ្ឌា។ ប៉ុន្តែអាជីវកម្មនេះមិនអាចឈានដល់ចំណុចរកប្រាក់ចំណេញបានឡើយ។
ឯកសារក្រុមហ៊ុនបានបង្ហាញថា ក្រុមហ៊ុន 7-India Convenience Retail រកចំណូលបានប្រហែលជិត១១លានដុល្លារ ប៉ុន្តែខាតបង់សុទ្ធជាង១០លានដុល្លារក្នុងឆ្នាំសារពើពន្ធ ដែលបានបិទបញ្ចប់នៅខែ
មីនា ឆ្នាំ២០២៦។ មូលហេតុសំខាន់មួយ គឺការប្រកួតប្រជែងគ្នាខ្លាំងក្លាពេក ដោយហាងលក់ទំនិញតូចៗតាមសង្កាត់នៅតែពេញនិយមសម្រាប់ការទិញទំនិញប្រចាំថ្ងៃ ខណៈសេវា Quick Commerce អាចដឹកជញ្ជូនគ្រឿងទេស និងអាហារសម្រន់ដល់ផ្ទះក្នុងរយៈពេលតែប៉ុន្មាននាទី។

ស្ដានភាពនេះធ្វើឱ្យហាងដែលមានទីតាំងពិបាករ៉ាប់រងថ្លៃជួល ថ្លៃបុគ្គលិក ស្តុកទំនិញ និងការចែក
ចាយ។ ទោះជាយ៉ាងណា ហាង 7-Eleven នៅតែអាចស្វែងរកដៃគូក្នុងស្រុកថ្មីៗ ដើម្បីបន្តអាជីវកម្មនៅឥណ្ឌា ប៉ុន្តែមិនទាន់មានផែនការច្បាស់លាស់នៅឡើយទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី! សេវារដ្ឋបាលចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ