ជាក់ស្តែង ក្រុមហ៊ុន អ័រគីដេ ឌីវេឡបមិន(Orkide Development) ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងខុនដូរដែលល្បីល្បាញមួយនៅកម្ពុជា បានបើកលក់ជាផ្លូវការនូវគម្រោងថ្មីរបស់ខ្លួនមួយទៀតហើយដែលមានឈ្មោះថា អ័រគីដេ ដឹពោធិ៍ចិនតុង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដែលមានទីតាំងនៅលើផ្លូវ១០៥K សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅលើផ្ទៃដីប្រមាណជា២៣ហិកតា នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្តង។
បើតាមក្រុមហ៊ុន គិតត្រឹមថ្ងៃបើកលក់ជាផ្លូវការនេះ គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង សម្រាប់ដំណាក់កាលទី១ បានលក់អស់ ១០០% ទៅហើយ ហើយក្រុមហ៊ុនកំពុងបន្តលក់គម្រោងនៃដំណាក់កាលទីពីរជាបន្តទៀត។ គេសង្កេតឃើញថា នៅថ្ងៃលក់ជាផ្លូវការនេះ មានអតិថិជនយ៉ាងច្រើនកុះកររង់ចាំទិញផ្ទះ នៅបុរី អ័រគីដេ ដឹពោធិ៍ចិនតុង ក្រោមការអនុវត្តយ៉ាងហ្មត់ចត់នូវវិធានការបង្ការជំងឺកូវីដ១៩ ពីសំណាក់បុគ្គលិកក្រុមហ៊ុន Orkide Development។
គួរបញ្ជាក់ថា នៅក្នុងគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង របស់ក្រុមហ៊ុន អ័រគីដេ ឌីវេឡបមឹន(Orkide Development)នេះ មានផ្ទះសរុបជិតមួយពាន់ខ្នង និងមានផ្ទះប្រភេទអាជីវកម្ម វីឡាភ្លោះ វីឡាទោលផងដែរ។ គម្រោងនេះ (អ័រគីដេ ដឹពោធិ៍ចិនតុង) នឹងផ្តល់ជូននូវរចនាបទបែបសម័យទំនើប ប្លែកពីម៉ូតគម្រោងផ្សេងៗពីមុន ដោយសម្រឹតសម្រាំងយកមកជូនទីផ្សារកម្ពុជា នូវបែបផែនការរស់នៅទំនើបថ្មីមួយ ដែលពុំធ្លាប់មាន។
គម្រោងថ្មីនេះ គឺសមស្របបំផុតសម្រាប់គ្រួសារថ្មីថ្មោងដែលស្វែងរកលំនៅឋានដែលនៅជិតកណ្ដាលរាជធានី និងនៅតំបន់ដែលមានសក្ដានុពល សម្រាប់ការរស់នៅ។ មិនតែប៉ុណ្ណោះ សម្រាប់អ្នកមានប្រាក់ និងចង់វិនិយោគទិញផ្ទះទុកសម្រាប់ការលក់យកចំណេញ នៅតំបន់នៃគម្រោងថ្មីរបស់ អ័រគីដេ នេះ ក៏ជាជម្រើសដ៏បំផុតដែរ៕