លោក ត្រាំ

ក្រោយបាត់បង់សំឡេងភាគច្រើននៅក្នុងសភាទាំងពីរ តើលោក ត្រាំ នឹងជួបព្យុះភ្លៀងនយោបាយអ្វីខ្លះ?


​ធិបតី ដូណាល់ ត្រាំ។ គណបក្សប្រជាធិបតេយ្យកំពុងត្រៀមប្រើប្រាស់អំណាចថ្មី ដើម្បីរារាំងគោលនយោ​បាយ​របស់រដ្ឋបាលលោក ត្រាំ ជំរុញច្បាប់ថ្មី និងបើកការស៊ើបអង្កេតលើសកម្មភាពរដ្ឋាភិបាល រួមទាំងការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ និងការប្រើប្រាស់អំណាចខុសប្រក្រតី។
លោក ត្រាំ
ដោយ

មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅរដ្ឋសភាលោក ហាគីម ជេហ្វហ្វ្រីស បានប្តេជ្ញាថា នឹងចាត់វិធានការប្រឆាំងនឹងអ្វី ដែលលោកហៅថា អំពើពុករលួយក្នុងរដ្ឋាភិបាល និងជំរុញគោលនយោបាយ ដើម្បីបន្ធូរបន្ថយបន្ទុកជីវភាពប្រជាជន។ ផែនការសំខាន់ៗរបស់គណបក្សប្រជាធិបតេយ្យរួមមាន ការស្តារការឧបត្ថម្ភធនធានារ៉ាប់រងសុខភាព ការកែប្រែពន្ធគយរបស់លោក ត្រាំ និងជំរុញឱ្យបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់។
អ្វីដែលអាចធ្វើឱ្យរដ្ឋបាលលោក ត្រាំ កាន់តែរងសម្ពាធ គឺអំណាចត្រួតពិនិត្យរបស់សភា ដោយបក្សប្រជាធិបតេយ្យអាចកោះហៅមន្ត្រីរដ្ឋាភិបាលស្នើសុំឯកសារ និងបើកសវនាការសាធារណៈដើម្បីស៊ើបអង្កេតលើប្រធានបទជាច្រើនដូចជាអាជីវកម្មគ្រួសារលោក ត្រាំ កិច្ចសន្យារដ្ឋាភិបាលពាក់ព័ន្ធនឹងលោក អេឡិន ម៉ាស់ គោលនយោបាយអន្តោប្រវេសន៍ និងការដឹកនាំសង្គ្រាមនៅអ៊ីរ៉ង់។
សមាជិកបក្សប្រជាធិបតេយ្យម្នាក់លោក រ៉ូបឺត ហ្កាសៀ ថែមទាំងបានផ្ញើសារទៅកាន់មន្ត្រីរដ្ឋាភិបាលថា ត្រៀមរកមេធាវីការពារខ្លួនទៅ។ ទោះជាយ៉ាងណា លោក ត្រាំ នៅតែមានសិទ្ធិវេតូច្បាប់ ដែលសភាអនុម័ត ហើយការដកប្រធានាធិបតីចេញពីតំណែង ក៏មិនមែនជារឿងងាយនោះដែរ ព្រោះត្រូវការសំឡេងគាំទ្រយ៉ាងតិច២ភាគ៣នៅព្រឹទ្ធសភា។ ចំណែកឯលទ្ធភាពចោទប្រកាន់ដកលោក ត្រាំ ចេញពីតំណែងជាលើកទី៣ ក៏មិនទាន់ត្រូវបានមេដឹកនាំបក្សប្រជាធិបតេយ្យបញ្ជាក់ថា ជាផែនការនៅឡើយដែរ។ ដូចនេះការគ្រប់គ្រងសភាទាំងពីរអាចធ្វើឱ្យអាណត្តិរបស់លោក ត្រាំ ប្រឈមនឹងការត្រួតពិនិត្យ និងការប្រឈមមុខផ្នែកនយោបាយកាន់តែខ្លាំង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាម ត្រូវវិនិយោគ៣០០ពាន់លានដុល្លារក្នុង១ឆ្នាំ ដើម្បីសម្រេចមហិច្ឆតា​កំណើនសេដ្ឋកិច្ចលើស១០%

វៀតណាម ដាក់គោលដៅមហិច្ឆតាជំរុញកំណើនសេដ្ឋកិច្ចឱ្យលើស១០% ក្នុងមួយឆ្នាំ ប៉ុន្តែការសម្រេចគោលដៅនេះមិនមែនជារឿងងាយស្រួលនោះទេ។ ប្រទេសនេះត្រូវការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ