ការបោះឆ្នោត

លទ្ធផលបឋមបានបង្ហាញថា គណបក្សប្រជាធិបតេយ្យដណ្តើមបានការគ្រប់គ្រងទាំងនៅរដ្ឋសភា និងព្រឹទ្ធសភា


លទ្ធផលបឋម នៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិកកំពុងបង្ហាញពីការប្រែប្រួលយ៉ាងខ្លាំង នៃតុល្យភាពអំណាចនយោបាយ ខណៈគណបក្សប្រជាធិបតេយ្យកំពុងនាំមុខគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទាំងនៅរដ្ឋសភា និងព្រឹទ្ធសភា។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សប្រជាធិបតេយ្យ ក៏កំពុងនាំមុខក្នុងការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋផងដែរ។
ការបោះឆ្នោត
ដោយ

យោងតាមលទ្ធផលបឋម គិតត្រឹមម៉ោង០០:៥៣នាទីរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ម៉ោងនៅសហរដ្ឋអាម៉េរិកបានបង្ហាញថា គណបក្សប្រជាធិបតេយ្យទទួលបាន៥៣អាសនៈនៅព្រឹទ្ធសភា ខណៈគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ទទួលបាន៤២អាសនៈ។ ចំនួននេះមានន័យថា គណបក្សប្រជាធិបតេយ្យបានលើសកម្រិត៥១អាសនៈ ដែលត្រូវការដើម្បីគ្រប់គ្រងព្រឹទ្ធសភា។ ចំណែកនៅរដ្ឋសភា គណបក្សប្រជាធិបតេយ្យទទួលបាន២១៩អាសនៈ ខណៈគណបក្សសាធារណរដ្ឋរបស់លោកត្រាំ ទទួលបាន១២៩អាសនៈ។

ដោយឡែកក្នុងការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋ គណបក្សប្រជាធិបតេយ្យទទួលបានជ័យជម្នះនៅក្នុងរដ្ឋចំនួន២៦ ខណៈគណបក្សសាធារណរដ្ឋឈ្នះនៅក្នុងរដ្ឋចំនួន១៨។ លទ្ធផលបឋមនេះជាសញ្ញានយោបាយដ៏សំខាន់មួយសម្រាប់គណបក្សប្រជាធិបតេយ្យ ខណៈការនាំមុខនៅសភាទាំងពីរអាចធ្វើឱ្យរដ្ឋបាលលោក ត្រាំ ប្រឈមនឹងការលំបាកកាន់តែខ្លាំងក្នុងការអនុម័តច្បាប់ និងជំរុញគោលនយោបាយរបស់ខ្លួន។ ប្រសិនបើលទ្ធផលនេះត្រូវបានបញ្ជាក់ជាផ្លូវការ នោះវានឹងក្លាយជាការប្រែប្រួលដ៏ធំមួយនៃតុល្យភាពអំណាចនៅក្នុងសភាអាមេរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើការបង្ក្រាបការលួចនាំចូលសត្វរស់បានជាបន្តបន្ទាប់ បានបង្ហាញពីភាពធូររលុងរបស់អាជ្ញាធរនៅតាមព្រំដែនឬយ៉ាងណា?

ការលួចនាំចូលសត្វរស់ដោយខុសច្បាប់ជាបន្តបន្ទាប់ កំពុងបង្កការព្រួយបារម្ភដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក ចំពោះប្រសិទ្ធភាព នៃការគ្រប់គ្រងតាមច្រកព្រំដែន…

ក្រុមប្រឹក្សាមាសពិភពលោកទម្លាក់ព្យាករកំណើនតម្រូវការវិនិយោគលើមាស ខណៈការទិញមាសដុំ និងកាក់មាសធ្លាក់ចុះ

ទីផ្សារមាសកំពុងបង្ហាញសញ្ញាបាត់បង់សម្ទុះ ខណៈបណ្ដាវិនិយោគិនកាន់តែប្រុងប្រយ័ត្ន និងបន្ថយការទិញមាសដុំ និងកាក់មាស។ ក្រុមប្រឹក្សាមាសពិភពលោក (W…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ