វិស័យពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រីថៃ បញ្ជាឱ្យចរចាជាមួយម៉ាឡេស៊ីជាបន្ទាន់ ក្រោយប្រទេសនេះបិទការនាំចូលបង្គា៥ប្រភេទធ្វើឱ្យកសិករជ្រួលច្របល់


វិស័យចិញ្ចឹម និងនាំចេញបង្គារបស់ប្រទេសថៃ កំពុងធ្លាក់ក្នុងភាពជ្រួលច្របល់យ៉ាងខ្លាំង បន្ទាប់ពីប្រទេសម៉ាឡេស៊ី បានប្រកាសដាក់បម្រាមជាបណ្តោះអាសន្នមិនឱ្យនាំចូលបង្គាថៃចំនួន៥ប្រភេទក្រោម​ហេតុផលរឹតបន្តឹងស្តង់ដា​សុវត្ថិភាពចំណីអាហារ។ បញ្ហានេះ បានជំរុញឱ្យនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ចេញបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធកិច្ចចរចាជាមួយភាគីម៉ាឡេស៊ី ជាបន្ទាន់ ដើម្បីទប់ស្កាត់ហានិភ័យខាតបង់រាប់រយលានដុល្លាររបស់កសិករ។
វិស័យពាណិជ្ជកម្ម
ដោយ

ពាក់ព័ន្ធបញ្ហានេះ អ្នកជំនាញមើលឃើញថា ចំណាត់ការរបស់ម៉ាឡេស៊ី អាចជាការសងសឹកពាណិជ្ជកម្មជុំវិញជម្លោះផលនេសាទកន្លងមក តើស្ថានភាពនេះនឹងជះឥទ្ធិពលអវិជ្ជមានកម្រិតណាដល់សេដ្ឋកិច្ចថៃ?
សារព័ត៌មាន CNA បានរាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានចេញបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំកិច្ចចរចាជាបន្ទាន់ជាមួយប្រទេសម៉ាឡេស៊ី បន្ទាប់ពីប្រទេសនេះហាមឃាត់ការនាំចូលបង្គាថៃ ចំនួន៥ ប្រភេទពីថៃ ជាបណ្ដោះអាសន្ន។ រដ្ឋាភិបាលថៃ ព្រួយបារម្ភថា ការហាមឃាត់នេះអាចធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹមបង្គា អ្នកនាំចេញ អ្នកកែច្នៃគ្រឿសមុទ្រ និងកម្មករក្នុងឧស្សាហកម្មបង្គាទូទាំងប្រទេសថៃ។ រដ្ឋាភិបាលថៃ ព្រមានថា ប្រសិនបើការរឹតបន្តឹងនេះនៅតែបន្តតម្លៃបង្គាថៃ អាចនឹងដាំក្បាលចុះ ហើយប្រាក់ចំណូលរបស់កសិករថៃ នឹងធ្លាក់ចុះខ្លាំងរហូតអាចខាតឡុងចុង។
គួររំឭកថា បម្រាមពាណិជ្ជកម្មរបស់ម៉ាឡេស៊ី បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមហេតុផលផ្លូវការ គឺការរឹតបន្តឹងច្បាប់សុវត្ថិភាពចំណីអាហារ។ អ្នកជំនាញសេដ្ឋកិច្ចបានមើលឃើញថា នេះអាចជាចំណាត់ការតបត ឬការសងសឹកទៅនឹងវិធានការមុនៗរបស់ថៃ ដែលធ្លាប់បានដាក់កំហិតលើការនាំចូលផលនេសាទមួយចំនួនពីម៉ាឡេស៊ីកន្លងមក។
យោងតាមទិន្នន័យពាណិជ្ជកម្ម ជារៀងរាល់ឆ្នាំប្រទេសថៃ បាននាំចេញបង្គាទៅកាន់ទីផ្សារម៉ាឡេស៊ី ក្នុងទំហំចន្លោះពី៦,០០០ ទៅ ៨,០០០តោន។ ទំហំដ៏មហាសាលនេះហើយ ទើបក្រុមអ្នកនៅក្នុងឧស្សាហកម្មវារីវប្បកម្មថៃ បានដាក់សម្ពាធយ៉ាងខ្លាំងមកលើរដ្ឋាភិបាល ដោយព្រមានថា ប្រសិនបើគ្មានដំណោះស្រាយការទូតទេនោះបង្គារាប់ពាន់តោននឹងជោរជន់ពេញទីផ្សារក្នុងស្រុក ហើយកសិករចិញ្ចឹមបង្គានឹងត្រូវប្រឈមមុខនឹងការក្ស័យធនជាក់ជាមិនខាន។ បច្ចុប្បន្នក្រៅពីការដុតដៃដុតជើងស្វែងរកការចរចាទ្វេភាគីជាមួយម៉ាឡេស៊ី រដ្ឋាភិបាលថៃ ក៏កំពុងសិក្សា និងស្វែងរកទីផ្សារនាំចេញផ្សេងទៀត ដើម្បីកាត់បន្ថយការពឹងផ្អែក និងកាត់បន្ថយផលប៉ះពាល់ជាអតិបរមាលើវិស័យដ៏សំខាន់មួយនេះផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើគម្រោងទីក្រុងរណបថ្មី«បឹងតាមោក»នឹងរុញច្រានតម្លៃដីធ្លីភាគខាងជើងរាជធានីភ្នំពេញ ឱ្យហក់ឡើងកម្រិតណា?

តំបន់បឹងតាមោក ដែលស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ កំពុងត្រូវបានរៀបចំរចនាសម្ព័ន្ធអភិវឌ្ឍទៅជាទីក្រុងរណបថ្មីមួយនាពេលខាងមុខ។ គម្រោងខ្នាតយក្សន…

អង្គការអន្តរជាតិ OECD ព្រមានថា សេដ្ឋកិច្ចពិភពលោក​​នឹងសំយ៉ុងក្បាលចុះខ្លាំងបើសង្គ្រាមនៅអ៊ីរ៉ង់ បន្តអូសបន្លាយពេលយូរ

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្រមានថា កំណើនសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងការដាំក្បាលចុះខ្លាំង ខណៈសង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ