យករដ្ឋមន្ត្រីថៃ

តើនាយករដ្ឋមន្ត្រីថៃបាននិយាយអ្វីខ្លះពីកម្ពុជាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅអាម៉េរិក?


​នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉កសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានឡើងថ្លែងសារនយោបាយការទូតដោយបានលើកឡើងដោយផ្ទាល់ពីទំនាក់ទំនង និងជម្លោះព្រំដែនជាមួយកម្ពុជា។
យករដ្ឋមន្ត្រីថៃ
ដោយ

ប្រមុខរដ្ឋាភិបាលថៃរូបនេះបានអះអាងភូតភរពិភពលោកនៅចំពោះមុខសហគមន៍អន្តរជាតិថា ប្រទេសថៃមិនដែលចង់បានជម្លោះជាមួយកម្ពុជាឡើយ ប៉ុន្តែលោកបានទម្លាក់ការទទួលខុសត្រូវ និងការសោកស្តាយមកលើភាគីកម្ពុជា ក្រោមហេតុផលថា កម្ពុជាមិនបានផ្តល់ឱកាសពិតប្រាកដដល់កិច្ចសន្ទនាទ្វេភាគី ហើយបានជ្រើសរើសផ្លូវប្រើប្រាស់យន្តការសម្រុះសម្រួលដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ទៅវិញ។ តើនាយករដ្ឋមន្ត្រីថៃរូបនេះបានលើកឡើងពីចំណុចសំខាន់ៗអ្វីខ្លះទៀតពាក់ព័ន្ធនឹងប្រទេសកម្ពុជា?
ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៤ ខែកញ្ញា នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងថៃ និងកម្ពុជាដោយលោកបានអះអាងទាំងបំពានថា ថៃតែងតែប្រកាន់ជំហរស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនា និងការស្តារទំនុកចិត្តឡើងវិញ។
លោក អានុទីន បានថ្លែងក្នុងសម្រង់សម្តីដើមថា៖«ទំនួលខុសត្រូវរបស់យើងក្នុងនាមជាប្រទេសជិតខាង គឺការរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។ បញ្ហាប្រឈមដ៏សំខាន់មួយ គឺជម្លោះរវាងប្រទេសថៃ និងប្រទេសជិតខាងរបស់យើង គឺកម្ពុជា។ យើងបានឆ្លងកាត់ដំណាក់កាលដ៏លំបាកជាច្រើន។ កាលពីខែឧសភា កន្លងទៅ នៅពេលខ្ញុំបានជួបប្រជុំជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា យើងបានព្រមព្រៀងគ្នាក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាសុញស្មាញទាំងឡាយ តាមរយៈកិច្ចសន្ទនាទ្វេភាគី ដើរទន្ទឹមគ្នានឹងការកសាងទំនុកចិត្តឡើងវិញ ដើម្បីឈានទៅមុខជាមួយគ្នា។ ប៉ុន្តែ ជាការសោកស្តាយយ៉ាងខ្លាំង ដែលភាគីកម្ពុជា មិនបានផ្តល់ឱកាសពិតប្រាកដដល់កិច្ចសន្ទនាទ្វេភាគីនេះឡើយ ហើយបែរជាជ្រើសរើសយកផ្លូវរត់ទៅរកនីតិវិធីនៃការសម្រុះសម្រួលដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ទៅវិញ»។
ប្រមុខរដ្ឋាភិបាលថៃរូបនេះបានព្យាយាមលើកឡើងយកត្រូវតែខ្លួនឯងថា ទោះជាមានការប្រែប្រួលបែបនេះក្តី ក៏ប្រទេសថៃនៅតែបន្តចូលរួមប្រកបដោយភាពស្មោះត្រង់ ដោយលោកបានរំលេចថា សន្តិសុខតាមបណ្តោយព្រំដែនអាចសម្រេចទៅបាន លុះត្រាតែកម្ពុជាធ្វើការជិតស្និទ្ធជាមួយថៃលើកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងការបោះបង្គោលព្រំដែន ព្រមទាំងការដោះមីន។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃនៅចំពោះមុខអង្គការសហប្រជាជាតិត្រូវបានអ្នកវិភាគនយោបាយការទូតមើលឃើញថា ជាយុទ្ធសាស្ត្រវាយបកផ្នែកការទូត ដើម្បីទាញយកប្រៀបលើឆាកអន្តរជាតិ ដោយព្យាយាមបង្ហាញថាថៃជាជនរងគ្រោះ និងជាអ្នកស្រឡាញ់សន្តិភាព ហើយទម្លាក់បន្ទុក និងរូបភាពអវិជ្ជមានទៅលើភាគីកម្ពុជាចំពោះមុខសហគមន៍អន្តរជាតិ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សហភាពអឺរ៉ុបដាក់សម្ពាធលើអង់គ្លេសជុំវិញរថយន្តចិន ខណៈច្បាប់ផលិតនៅអឺរ៉ុបកាន់តែតឹងរ៉ឹង

ភាពតានតឹងពាណិជ្ជកម្មកំពុងកើនឡើងរវាងអង់គ្លេស និងសហភាពអឺរ៉ុបជុំវិញរថយន្តចិន និងច្បាប់ផលិតនៅអឺរ៉ុប ឬ Made in Europe ថ្មី ដែល​កាន់តែតឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ