គោយកទឹកដោះ

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំមួយតម្លៃ៦៨លានដុល្លារនឹងផុសត្រដែតឡើងនៅខេត្តពោធិ៍សាត់


ខេត្តពោធិ៍សាត់នឹងមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតមួយផុសត្រដែតឡើងនៅលើផ្ទៃដីសរុបប្រមាណ១ពាន់ហិកតានៅក្នុងពេលឆាប់ៗខាងមុខនេះ។ អភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកគម្រោងវិនិយោគតម្លៃ៦៨លានដុល្លាររបស់ក្រុមហ៊ុនផលិតទឹកដោះគោខ្នាតយក្សរបស់ម៉ាឡេស៊ីនេះថា គឺជាគម្រោងប្រវត្តិសាស្រ្តដំបូងគេនៅក្នុងខេត្តពោធិ៍សាត់ ដើម្បីផលិតទឹកដោះគោសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅក្រៅប្រទេសនាពេលអនាគត។
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំមួយតម្លៃ៦៨លានដុល្លារនឹងផុសត្រដែតឡើ (2)
ដោយ

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ ខែសីហា បានគូសបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន សូណាវិទ្យ (SONAVITH Co., Ltd.) របស់កម្ពុជា បានសហការវិនិយោគជាមួយក្រុមហ៊ុនផលិតទឹកដោះគោខ្នាតយក្សរបស់ម៉ាឡេស៊ី Farm Fresh Malaysia និងក្រុមហ៊ុន Alpha Group ដើម្បីវិនិយោគលើកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រ ដោយចាប់ផ្តើមវិនិយោគលើផ្ទៃដីចំនួន១ពាន់ហិកតា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមឈ្មោះ Farm Fresh Pursat។ ឯកឧត្តម បានអះអាងថា នេះជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំបំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ខេត្តពោធិ៍សាត់ ដែលនឹងជួយបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ។

បើតាមការអះអាងរបស់លោកស្រី សុខ ចាន់សូណា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SONAVITH នៅក្នុងពីធីចុះហត្ថលេខាលើកិច្ចសន្យាជួលដីវិនិយោគនៅខេត្តពោធិ៍សាត់ថ្មីៗនេះ ក្រុមហ៊ុន FARM FRESH PURSAT នឹងបោះទុនវិនិយោគចំនួន៦៨លានដុល្លារលើការបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងសាងសង់រោងចក្រកែច្នៃ។

ជាមួយគ្នានេះលោក Loi Tuan Ee នាយកក្រុមហ៊ុន Farm Fresh Malaysia បានលើកឡើងថា ក្រុមហ៊ុនរបស់លោកមានសេចក្តីរីករាយក្នុងការវិនិយោគនៅខេត្តពោធិ៍សាត់ ដោយសារទទួលបានការលើកទឹកចិត្ត និងការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពីឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់។ លោកបានបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនផលិតទឹកដោះគោឈានមុខមួយនៅតំបន់អាស៊ីអាគ្នេយ៍ ការមកបណ្តាក់ទុននៅខេត្តពោធិ៍សាត់ នឹងជួយភ្ជាប់ឈ្មោះរបស់ខេត្តទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសអាម៉េរិកអះអាងថា ច្រកសមុទ្រហ័រម៉ូសនៅតែបើកចំហ ខណៈកិច្ចព្រមព្រៀងរវាងអាម៉េរិក និងអ៊ីរ៉ង់ជិតលេចចេញជារូបរាងហើយ

ស្ថានការណ៍នៅច្រកសមុទ្រ Hormuz កំពុងតែឡើងកម្ដៅយ៉ាងខ្លាំង ដោយយោធាសហរដ្ឋអាម៉េរិកបានចេញមុខអះអាងថា ច្រកផ្លូវទឹកដ៏សំខាន់មួយនេះនៅតែបើកចំហសម្…

តើមានកត្តាចម្បងអ្វីខ្លះធ្វើឱ្យរាំងស្ទះដល់ការងើបឡើងវិញនៃវិស័យអចលនទ្រព្យ ទោះមានយន្តការលើកទឹកចិត្តជាច្រើនពីរដ្ឋ?

ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានបន្តដាក់ចេញនូវកញ្ចប់អន្តរាគមន៍ និងយន្តការលើកទឹកចិត្តជាបន្តបន្ទាប់តាមរយៈការពន្យារពេល និងលើកលែងពន្ធនានា ដើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ