វិស័យអចលនទ្រព្យ

តើមានកត្តាចម្បងអ្វីខ្លះធ្វើឱ្យរាំងស្ទះដល់ការងើបឡើងវិញនៃវិស័យអចលនទ្រព្យ ទោះមានយន្តការលើកទឹកចិត្តជាច្រើនពីរដ្ឋ?


ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានបន្តដាក់ចេញនូវកញ្ចប់អន្តរាគមន៍ និងយន្តការលើកទឹកចិត្តជាបន្តបន្ទាប់តាមរយៈការពន្យារពេល និងលើកលែងពន្ធនានា ដើម្បីជួយស្រោចស្រង់វិស័យ​អចលនទ្រព្យដែលកំពុងជាប់គាំងអស់ជាច្រើនឆ្នាំមកនេះក៏ដោយ ប៉ុន្តែសម្ទុះនៃការស្ទុះងើបឡើងវិញ នៃវិស័យនេះ នៅ​តែប្រឈមនឹងភាពយឺតយ៉ាវនៅឡើយ។ ជាក់ស្តែងថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចពន្យារការលើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យរហូតដល់ដាច់ឆ្នាំ២០២៧។
វិស័យអចលនទ្រព្យ
ដោយ

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានវាយតម្លៃថា កញ្ចប់បន្ធូរបន្ថយកាតព្វកិច្ចពន្ធដាររបស់រាជរដ្ឋាភិបាល គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អ្នកវិនិយោគ និងម្ចាស់អចលនទ្រព្យ។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា យន្តការផ្នែកពន្ធដារតែមួយមុខមិនទាន់គ្រប់គ្រាន់ក្នុងការដាស់ទីផ្សារអចលនទ្រព្យឱ្យភ្ញាក់ឡើងវិញបានឡើយ ដោយសារវិស័យនេះ កំពុងរងសម្ពាធពីវិបត្តិសកល និងការធ្លាក់ចុះនៃតម្រូវការពីបរទេស ដែលជាប្រភពទុនចម្បងនាពេលកន្លងមក។ លោកយល់ថា រដ្ឋាភិបាល គួរតែពិចារណាបង្កើតគោលនយោបាយទាក់ទាញលំហូរវិនិយោគទុនបរទេសថ្មីៗ បន្ថែមលើយន្តការបន្ធូរបន្ថយពន្ធ ដើម្បីរំញោចឱ្យមានចរន្តសាច់ប្រាក់ចូលមកក្នុងទីផ្សារឡើងវិញ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃងថា រាជរដ្ឋាភិបាលកម្ពុជា ទំនងជាមិនអាចជួយអន្តរាគមន៍អ្វីបន្ថែមបានទៀតនោះទេ ក្នុងការជួយស្តារវិស័យអចលនទ្រព្យកម្ពុជា ដែលជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់ ឱ្យងើបប្រសើរឡើងវិញបានឆាប់រហ័សនោះ ដ្បិតការជាប់គាំងនៃវិស័យនេះមានភាពស្មុគស្មាញច្រើន និងមានទ្រង់ទ្រាយធំ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទព្យដល់ម្ចាស់អចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា រហូតដល់ដំណាច់ឆ្នាំ២០២៧។ តាមរយៈយន្តការគាំទ្រនេះ រាជរដ្ឋាភិបាល បានផ្តល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រា ដែលត្រូវទទួលរងពិន័យស្មើនឹង១០០ភាគរយរយៈពេល៣ខែរហូតដល់ដំណាច់ឆ្នាំ២០២៧។ អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាតែមួយដងលើកចុងក្រោយចំពោះករណីអចលនទ្រព្យ ដែលមានសាវតារផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាច្រើនដងត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦ និងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលម្ចាស់កម្មសិទ្ធិជាយោធិន និងនគរបាលជាតិ ដែលចូលរួមក្នុងសមរភូមិជួរមុខ។

បើយោងតាមរបាយការណ៍របស់ធនាគាជាតិនៃកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៦ វិស័យអចលនទ្រព្យបន្តមានកំណើនទាប ដែលត្រូវបានប៉ាន់ស្មានថា កើនត្រឹម ០,១% បើធៀបនឹងអត្រា១,៧% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះសកម្មភាពលក់ផ្ទះត្រូវបានថយល្បឿនមកនៅអត្រា ៣% ធៀបនឹងជាង ៤៤% កាលពីឆ្នាំមុន ខណៈការលក់ខុនដូបន្តថយចុះចំនួន ២៥%។ ជាមួយគ្នានេះថ្លៃអចលនទ្រព្យបន្តកែតម្រូវដែលឆ្លុះបញ្ចាំងតាមរយៈការថយចុះសន្ទស្សន៍ថ្លៃលំនៅឋាន ដោយបានថយចុះ២,៩%៕




អត្ថបទបន្ទាប់


កសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំមួយតម្លៃ៦៨លានដុល្លារនឹងផុសត្រដែតឡើងនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់នឹងមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតមួយផុសត្រដែតឡើងនៅលើផ្ទៃដីសរុបប្រមាណ១ពាន់ហិកតានៅក្នុងពេលឆាប់ៗខាងមុខនេះ។ អភិបាល…

អគារជាប់គាំងនៅខេត្តព្រះសីហនុ ជិត១៣០គម្រោងក្នុងចំណោមជិត៤៤០គម្រោងទទួលបានការដោះស្រាយក្រោមយន្តការលើកទឹកចិត្តពីរដ្ឋ

ដំណើរការដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងក្រុងព្រះសីហនុ ទោះបីបានបង្ហាញសញ្ញាវិជ្ជមាន តែហាក់មានភាពយឺតយ៉ាវ បើទោះបីជារាជរដ្ឋាភិបាលបានដាក់ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ