អត្ថបទពាណិជ្ជកម្ម

Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាប និងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA


ភ្នំពេញ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាប និងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA – មជ្ឈមណ្ឌលអាកាសចរណ៍​ ដែលជាស្ថាប័នផ្តល់សេវាកម្មឈានមុខគេលើពិភពលោក ផ្នែកព័ត៌មានទីផ្សារ និងការវិភាគសម្រាប់ឧស្សាហកម្មអាកាសចរណ៍ និងការធ្វើដំណើរ។
អត្ថបទពាណិជ្ជកម្ម
ដោយ

ពានរង្វាន់នេះ ត្រូវបានប្រគល់ជូននៅក្នុងព្រឹត្តិការណ៍ CAPA Airline Leader Summit Asia ឆ្នាំ ២០២៦ នៅទីក្រុងឈីតូសេ ខេត្តហុកកៃដូ ប្រទេសជប៉ុន ដែលបានទទួលស្គាល់លើការអភិវឌ្ឍជាយុទ្ធសាស្ត្រ និងការច្នៃប្រឌិតលើគំរូអាជីវកម្មរបស់ Vietjet។

សម្រាប់អ្នកដំណើរនៅកម្ពុជា ការទទួលស្គាល់នេះបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់ Vietjet លើតម្លៃសំបុត្រយន្តហោះទាបសមរម្យ ប្រតិបត្តិការហោះហើរប្រកបដោយប្រសិទ្ធភាព និងសេវាកម្មដែលត្រូវបានកែលម្អជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរឡើង។ ជាក់ស្តែង សេវាកម្មហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុននៅលើផ្លូវហោះហើរ សៀមរាប-ហាណូយ បានផ្តល់នូវការតភ្ជាប់ដ៏ងាយស្រួលទៅកាន់ប្រទេសវៀតណាម និងផ្តល់លទ្ធភាពក្នុងការតភ្ជាប់ការធ្វើដំណើរតាមបណ្តាញហោះហើររបស់ក្រុមហ៊ុនដែលកំពុងពង្រីកខ្លួនទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ១៥ ឆ្នាំមកនេះ Vietjet កំពុងជំរុញការអភិវឌ្ឍគំរូអាជីវកម្មអាកាសចរណ៍បែប Hybrid របស់ខ្លួន ដែលផ្អែកលើប្រសិទ្ធភាពប្រតិបត្តិការ និងការគ្រប់គ្រងចំណាយយ៉ាងម៉ត់ចត់។ គំរូនេះ ផ្តល់ជូនអ្នកដំណើរនូវជម្រើសកាន់តែច្រើនទាក់ទងនឹងតម្លៃសំបុត្រ ភាពងាយស្រួល និងសេវាកម្មផ្សេងៗ ព្រមទាំងអនុញ្ញាតឱ្យក្រុមហ៊ុនពង្រឹងបណ្តាញហោះហើរអន្តរជាតិ និងលើកកម្ពស់បទពិសោធន៍របស់អ្នកដំណើរឱ្យកាន់តែប្រសើរឡើងថែមទៀត។

អ្នកស្រី Ho Ngoc Yen Phuong អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអនុប្រធានក្រុមហ៊ុនព្រមទាំងជានាយកផ្នែកហិរញ្ញវត្ថុ (CFO) របស់ក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ «សម្រាប់ Vietjet គំរូអាជីវកម្មបែប Hybrid (ការរួមបញ្ចូលគ្នានៃសេវាកម្មតម្លៃសមរម្យ និងសេវាកម្មកម្រិតខ្ពស់) មានន័យថា ការផ្តល់ជូនអ្នកដំណើរនូវជម្រើសកាន់តែច្រើន និងបទពិសោធន៍កាន់តែប្រសើរ ដោយផ្អែកលើមូលដ្ឋាននៃតម្លៃសំបុត្រប្រកបដោយការប្រកួតប្រជែង ប្រសិទ្ធភាពប្រតិបត្តិការ និងសុវត្ថិភាព។ យើងកំពុងវិនិយោគលើកងយន្តហោះ បច្ចេកវិទ្យា និងសមត្ថភាពសេវាកម្មរបស់យើង ដើម្បីធានាថាគ្រប់ជំហាននៃការរីកចម្រើនរបស់យើង បង្កើតបានជាគុណតម្លៃរយៈពេលវែងសម្រាប់អតិថិជន ម្ចាស់ភាគហ៊ុន និងទីផ្សារនានាដែល Vietjet ដែលកំពុងតភ្ជាប់ជើងហោះហើរ»។

ពានរង្វាន់ពីស្ថាប័ន CAPA នេះ គឺជាការទទួលស្គាល់ជាអន្តរជាតិបន្ថែមទៀតសម្រាប់ Vietjet និងឆ្លុះបញ្ចាំងពីវឌ្ឍនភាពឥតឈប់ឈររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ក្នុងការជំរុញគំរូអាជីវកម្មបែប Hybrid របស់ខ្លួន។ តាមរយៈការវិនិយោគលើកងយន្តហោះធុនធំ Airbus A330 និងការពង្រីកជម្រើសតម្លៃសំបុត្រសមរម្យ ផលិតផលដ៏សំបូរបែប និងសេវាកម្មដ៏ប្រសើរផ្សេងៗ Vietjet កំពុងឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរដ៏សម្បូរបែប ព្រមទាំងលើកកម្ពស់បទពិសោធន៍ធ្វើដំណើរនានារបស់អ្នកដំណើរផងដែរ។

លើសពីនេះ Vietjet ក៏បានប្រកាសពីផែនការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink នៅលើកងយន្តហោះរបស់ខ្លួន ដោយមានគោលបំណងផ្តល់ជូននូវបទពិសោធន៍នៃការតភ្ជាប់ដ៏រលូន និងគ្មានការរំខាននៅរបស់អ្នកដំណើរនៅពេលធ្វើដំណើរ។ តាមរយៈភាពជាដៃគូផ្នែកបច្ចេកវិទ្យារយៈពេលវែង ជាមួយក្រុមហ៊ុន SpaceX ក្រុមហ៊ុន Vietjet នឹងផ្តល់ជូនអ្នកដំណើរនូវសេវាកម្មអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃ ទាំងនៅលើជើងហោះហើរក្នុងស្រុក និងអន្តរជាតិ។

ក្រៅពីការលើកកម្ពស់បទពិសោធន៍របស់អ្នកដំណើរ ក្រុមហ៊ុន Vietjet កំពុងវិនិយោគលើមជ្ឈមណ្ឌលថែទាំយន្តហោះនៅឡុងថាញ់ (Long Thanh) និងស្វែងរកឱកាសដើម្បីអភិវឌ្ឍសមត្ថភាពថែទាំ ជួសជុល និងត្រួតពិនិត្យកែសម្រួលម៉ាស៊ីនយន្តហោះ (MRO) នៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏កំពុងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យ និងសន្តិសុខតាមអ៊ីនធឺណិតផងដែរ។ គំនិតផ្តួចផ្តើមទាំងនេះ នឹងពង្រឹងសមត្ថភាពបច្ចេកទេសរបស់ Vietjet បង្កើនភាពធន់នៃប្រតិបត្តិការ និងគាំទ្រដល់ការចូលរួមរបស់សហគ្រាសវៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃអាកាសចរណ៍សកល។

ការធ្វើអន្តរជាតិកម្មនៅតែជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្រកំណើនរបស់ Vietjet។ ក្រៅពីការវិនិយោគលើយន្តហោះជំនាន់ថ្មី និងការពង្រីកបណ្តាញជើងហោះហើរអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍នេះ កំពុងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍មួយដែលគ្របដណ្តប់លើការបណ្តុះបណ្តាល ការថែទាំ សេវាកម្មនៅដី និងបច្ចេកវិទ្យា ដែលជាការបង្កើតមូលដ្ឋានគ្រឹះសម្រាប់កំណើនរយៈពេលវែង។

ពានរង្វាន់ឧត្តមភាពផ្នែកអាកាសចរណ៍របស់ CAPA ទទួលស្គាល់ក្រុមហ៊ុនអាកាសចរណ៍ និងថ្នាក់ដឹកនាំចំពោះសមិទ្ធផលដ៏ឆ្នើមក្នុងវិស័យយុទ្ធសាស្ត្រ ការច្នៃប្រឌិត និងការរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍។ ពិធីប្រគល់ពានរង្វាន់ប្រចាំតំបន់អាស៊ីឆ្នាំ ២០២៦ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១-២ ខែតុលា ឆ្នាំ ២០២៦ នៅទីក្រុងឈីតូសេ ខេត្តហុកកៃដូ ប្រទេសជប៉ុន។




អត្ថបទបន្ទាប់


More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ