រដ្ឋាភិបាលក្រុងម៉ូស្គូ

ក្រសួងការបរទេសរុស្ស៊ី ណែនាំពលរដ្ឋខ្លួនឱ្យេចៀសវាងធ្វើដំណើរមកប្រទេសថៃ


រដ្ឋាភិបាលក្រុងម៉ូស្គូ បានព្រមានពលរដ្ឋខ្លួននៅលើទឹកដីថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ដាស់តឿនពលរដ្ឋរបស់ខ្លួនឱ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសថៃ ជាដាច់ខាត ដោយសារមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងការតាមចាប់ខ្លួន ក្រោមខ្សែញាក់ និងសំណើរបស់ទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាម៉េរិក។
រដ្ឋាភិបាលក្រុងម៉ូស្គូ
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Moscow Times ក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា ពលរដ្ឋរុស្ស៊ីទាំងឡាយណា ដែលសង្ស័យថា ខ្លួនអាចនឹងត្រូវរងការចោទប្រកាន់ក្នុងបទល្មើសព្រហ្មទណ្ឌពីសំណាក់អាជ្ញាធរអាម៉េរិក មិនគួរធ្វើដំណើរ ឬសូម្បីតែឈប់សំចតប្តូរ​ជើងយន្តហោះនៅក្នុងប្រទេសថៃឡើយ។ មូលហេតុ គឺដោយសារតែទីក្រុងវ៉ាស៊ីនតោន និងទីក្រុងបាងកក មានសន្ធិសញ្ញាធ្វើបត្យាប័នទ្វេភាគីជាមួយគ្នាយ៉ាងស្អិតរមួត។

ការចេញមុខមកព្រមាននេះ ធ្វើឡើងបន្ទាប់ពីកំពូល Hacker ជនជាតិរុស្ស៊ីម្នាក់ឈ្មោះ ដេនីស អូប្រ៊េស្កូ (Denis Obrezko) ត្រូវបានអាជ្ញាធរបញ្ជូនខ្លួនឡើងតុលាការអាម៉េរិក ជាលើកដំបូង ក្រោយត្រូវបានចាប់ខ្លួននៅលើទឹកដីថៃ កាលពីចុងឆ្នាំមុន។

ក្រសួងការបរទេសរុស្ស៊ី បានវាយបកចំៗថា ប្រព័ន្ធយុត្តិធម៌បែបដាក់ទោសទណ្ឌរបស់អាម៉េរិក កំពុងធ្វើទុក្ខបុកម្នេញលើជនជាតិរុស្ស៊ី កាន់តែខ្លាំងចាប់តាំងពីទីក្រុងម៉ូស្គូ បើកយុទ្ធនាការយោធាលើអ៊ុយក្រែន កាលពីជាង៤ឆ្នាំមុន។ រុស្ស៊ី ក៏បានចោទប្រកាន់ទៀតថា ក្រុមចារកម្មអាម៉េរិក ថែមទាំងមិនបានខ្វល់ខ្វាយដឹងឮពីអាជ្ញាធរថៃឡើយ នៅក្នុងប្រតិបត្តិការសម្ងាត់លបឆ្មក់ចាប់ខ្លួនពលរដ្ឋរុស្ស៊ី។

ជុំវិញរឿងនេះ សមាគមប្រតិបត្តិករទេសចរណ៍រុស្ស៊ី បានជំរុញឱ្យពលរដ្ឋខ្លួនត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងការបរទេសជាដាច់ខាត ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលជារៀងរាល់ឆ្នាំមានពលរដ្ឋរុស្ស៊ី រហូតដល់ទៅជាង១,៨លាននាក់ ដែលបានធ្វើដំណើរមកកម្សាន្តនៅក្នុងប្រទេសថៃ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


វៀតណាម ព្រមានថា ព្យុះកម្ដៅអែលនីណូ វិវត្តលឿនខុសប្រក្រតី ដែលអាចគំរាមកំហែងដល់កសិកម្ម និងសេដ្ឋកិច្ច

មជ្ឈមណ្ឌលជាតិ សម្រាប់ការព្យាករធារាសាស្ត្រ និងឧតុនិយមនៃប្រទេសវៀតណាម បានចេញការព្រមានថា បាតុភូតអែល នីណូ (El Niño) ដែលកំពុងកើតឡើងនៅក្នុងម…

ចិន ព្រមានធ្ងន់ៗទៅឥណ្ឌូនេស៊ី ជុំវិញការរឹតបន្តឹងលើឧស្សាហកម្មរ៉ែនីកែល

ចិន ព្រមានថា ការផ្លាស់ប្តូរគោលនយោបាយថ្មីៗនៅក្នុងវិស័យរ៉ែនីគែលរបស់ឥណ្ឌូនេស៊ី ដែលជាបងធំរបស់អាស៊ាន អាចធ្វើឱ្យការវិនិយោគក្នុងទំហំរហូតដល់ទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ