វិស័យស្រូវអង្ករ

តើសម្ទុះ នៃតម្រូវការអង្ករកម្ពុជា នៅលើឆាកអន្តរជាតិ នាពេលនេះ មានសក្តានុពលកម្រិតណា?


ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ទីផ្សារចិន និងហ្វីលីពីន នៅតែបន្តបញ្ជាទិញអង្ករកម្ពុជា​ជាបន្តបន្ទាប់ ខណៈវិស័យឯកជនកម្ពុជា កំពុងពង្រីកសក្តានុពលឃ្លាំងស្តុកទុក និងវាយលុកទីផ្សារអន្តរជាតិថ្មីៗបន្ថែមទៀត ដើម្បីបង្កើនទំហំនាំចេញអង្ករឱ្យបានកាន់តែច្រើនថែមទៀត បន្ទាប់ពីបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីនាំចេញអង្ករបានជាង១លានតោនក្នុងរយៈពេលត្រឹមតែជាង៩ខែក្នុងឆ្នាំ២០២៦​។
វិស័យស្រូវអង្ករ
ដោយ

ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា អង្ករកម្ពុជា នៅតែរក្សាបាននូវស្តង់ដាគុណភាពខ្ពស់ និងមានតម្លៃប្រកួតប្រជែង ដែលអាចឆ្លើយតបនឹងតម្រូវការនៃទីផ្សារប្រទេសចិន និងបណ្តាប្រទេសនានាលើពិភពលោក។ ការណ៍នេះបានធ្វើឱ្យលោកឧកញ៉ា រំពឹងយ៉ាងមុតមាំថា ការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិន នឹងបន្តហក់ឡើងកាន់តែខ្ពស់នាពេលខាងមុខ ស្របពេលសហព័ន្ធកំពុងខិតខំពង្រីកវិសាលភាពទីផ្សារឱ្យកាន់តែទូលំទូលាយ។ ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងបង្កើនល្បឿនលើការពង្រីកសមត្ថភាពឃ្លាំងស្តុក ព្រមទាំងបើកច្រកទីផ្សារយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀតដូចជាប្រទេសហ្វីលីពីន តំបន់អឺរ៉ុប និងសហរដ្ឋអាម៉េរិកជាដើម។ បើតាមការអះអាងរបស់ប្រធានសហព័ន្ធរូបនេះ គ្រាន់តែនៅក្នុងឆ្នាំ២០២៦ ប្រទេសហ្វីលីពីនមួយបានស្រូបទាញអង្ករពីកម្ពុជា រហូតដល់ទៅជាង២០ម៉ឺនតោនរួចស្រេចទៅហើយ។

ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការបញ្ជាទិញអង្កររបស់ប្រទេសហ្វីលីពីន បានធ្វើឱ្យទីផ្សារនាំចេញរបស់កម្ពុជា មានភាពទូលំទូលាយច្រើនជាងមុន ខណៈការនាំចេញទៅប្រទេសវៀតណាម ចិន និងតំបន់អឺរ៉ុប ក៏មានភាពល្អប្រសើរជាងមុនផងដែរ។ អ្នកនាំពាក្យរូបនេះ បានអះអាងថា ក្រសួងកំពុងផ្ដល់ការគាំទ្រដល់វិស័យឯកជន ដើម្បីជំរុញការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ ឱ្យមានការកើនឡើងថែមទៀត។

សូមបញ្ជាក់ថា កម្ពុជា បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយដោយនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានរហូតដល់ទៅជាង១លាន១ម៉ឺនតោនក្នុងរយៈពេលត្រឹមតែជាង៩ខែដើមឆ្នាំ២០២៦ ខណៈកាលពីឆ្នាំ២០២៥ កម្ពុជា នាំចេញអង្ករសរុបបានត្រឹមជាង៩៤ម៉ឺនតោនជាមួយចំណូលជាង៦០០លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ អង្ករកម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារជាង៦៦គោលដៅ ដោយតំបន់អាស៊ាន ទីផ្សារអឺរ៉ុប និងប្រទេសចិន ជាអ្នកស្រូបទាញធំជាងគេ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ និងក្រុមហ៊ុន Smart Axiata បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញសេវាហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា

ភ្នំពេញ ប្រទេសកម្ពុជា – ធនាគារ ខេប៊ីប្រាសាក់ ម.ក និងក្រុមហ៊ុន Smart Axiata Co., Ltd. បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) …

​រដ្ឋមន្ត្រីពីររូបរបស់រដ្ឋបាលលោក ត្រាំ ប្រឈមនឹងការទម្លាក់ពីតំណែង និងការប៉ុនប៉ងធ្វើឃាត

រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងជួបប្រទះនឹងព្រឹត្តិការណ៍ពីរផ្សេងគ្នាក្នុងពេលតែមួយ ដោយលោក ភីត ហេកសេត (Pete Hegseth) រដ្ឋមន្ត្រីការព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ