យុទ្ធសាស្ត្របិទខ្ទប់ទ្វេដង

យុទ្ធសាស្ត្របិទខ្ទប់ទ្វេដងរបស់លោក ត្រាំ និងអ៊ីរ៉ង់ កំពុងរុញច្រានការដឹកជញ្ជូនតាមកប៉ាល់ទៅរកមហន្តរាយ


វិបត្តិសេដ្ឋកិច្ចសកលកំពុងស្ថិតក្នុងស្ថានភាពក្រឡាប់ចាក់ បន្ទាប់ពីច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសម្រាប់ដឹកជញ្ជូនថាមពលរបស់ពិភពលោក ត្រូវបានបិទខ្ទប់ដោយយុទ្ធសាស្ត្រពីរជាន់។ សារព័ត៌មានBloomberg បានរាយការណ៍នៅថ្ងៃទី២៦ ខែមេសា ថា វិធានការបង្ក្រាបការដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំបូករួមនឹងការបិទច្រកសមុទ្រហ័រមូសពីសំណាក់ភាគីអ៊ីរ៉ង់ បានធ្វើឱ្យចរាចរណ៍នាវាដឹកជញ្ជូនធ្លាក់ចុះដល់ចំណុចសូន្យ ដែលជាវិបត្តិធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
យុទ្ធសាស្ត្របិទខ្ទប់ទ្វេដង
ដោយ

វិធានការបិទខ្ទប់ច្រកសមុទ្រ Hormuz មួយតង់បន្ថែមទៀតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឱ្យវិបត្តិដឹកជញ្ជូនតាមកប៉ាល់កាន់ធ្ងន់ធ្ងរ។ ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រនេះនៅពេលនេះបានធ្លាក់ចុះខ្លាំងស្ទើរតែជិតដល់ចំណុចសូន្យទៅហើយ បើធៀបនឹងមុនពេលផ្ទុះសង្គ្រាមអ៊ីរ៉ង់ ដែលជាធម្មតាមានកប៉ាល់ឆ្លងកាត់ច្រកសមុទ្រនេះប្រមាណ១៣៥គ្រឿងក្នុងមួយថ្ងៃ។

សហរដ្ឋអាម៉េរិក កំពុងបិទខ្ទប់ច្រកសមុទ្រ Hormuz ដើម្បីស្ទាក់ចាប់កប៉ាល់ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់ កំពុងឆ្លើយតបដោយការដាក់ពង្រាយអូប័របំពាក់អាវុធវាយប្រហារតូចៗយ៉ាងច្រើនដើម្បីបិទច្រកសមុទ្រនេះ។ ស្ថានភាពនេះបានធ្វើឱ្យតំបន់មជ្ឈិមបូព៌ាកាន់តែតានតឹង និងមិនអាចទាយទុកជាមុនបានសម្រាប់ការដឹកជញ្ជូនទំនិញអន្តរជាតិតាមលប៉ាល់។

ការបិទច្រកសមុទ្រ Hormuz កំពុងបង្កវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរទូទាំងពិភពលោករួចទៅហើយ ។ ការផ្គត់ផ្គង់ប្រេងពីឈូងសមុទ្រពែក្សបានធ្លាក់ចុះយ៉ាងខ្លាំង ដែលជំរុញឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងបន្ថែមសម្ពាធលើខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ កប៉ាល់រាប់រយគ្រឿងនៅតែជាប់គាំងនៅក្នុងតំបន់នេះ ដោយមានសមាជិកនាវិករាប់ពាន់ម៉ឺននាក់ជាប់គាំងនៅលើកប៉ាល់ ដោយប្រឈមមុខនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង។

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អឺរ៉ុប ងាកទៅពង្រឹងសន្តិសុខ និងសេដ្ឋកិច្ចជាមួយមជ្ឈិមបូព៌ា ដោយមិនខ្វល់ពីអាម៉េរិក

មេដឹកនាំសហភាពអឺរ៉ុប បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរឹតបន្តឹងចំណងមិត្តភាពផ្នែកសន្តិសុខ និងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា …

អ្នកវិទ្យាសាស្ត្រអះអាងថា មនុស្សនឹងអាចមើលឃើញពន្លឺភ្លើងចេញពីឋានព្រះចន្ទនៅប៉ុន្មានឆ្នាំខាងមុខ

ពិភពលោកកំពុងដើរទៅរកចំណុចរបត់ថ្មីមួយ នៃប្រវត្តិសាស្ត្រអវកាសដោយលោក ឌីលែន ថេយល័រ (Dylan Taylor) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ